Washington-AP
ការប្រឹងប្រែងរបស់ Jo- Biden ដើម្បីប្រមូលការគាំទ្រ ទាំងនៅក្នុងស្រុកទាំងនៅបរទេស មុនពេលដែលលទ្ធភាពនៃការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន វាជាការសាកល្បងដ៏ធំមួយអំពីសមត្ថភាពដើម្បីផ្សារភ្ជាប់នូវគំលាតមនោគមន៍វិជ្ជានិងតុល្យភាពនៃការប្រកួតប្រជែងផលប្រយោជន៍ដើម្បីកសាងក្រុមចម្រុះមួយដែលប្រកបទៅដោយប្រសិទ្ធភាព។ កំណត់ត្រារបស់លោកនៅពេលនេះ ក្នុងនាមជាប្រធានាធិបតីបានបង្ហាញឲ្យឃើញថាវាគ្មានរឿងអ្វីដែលច្បាស់លាស់នោះទេ។
Biden បានព្យាយាមរុញច្រានបង្កើតនូវសម្ព័ន្ធមិត្តនៅលើរណសិរ្សអន្តរជាតិដែលគេចចេញពីលោកឬមិនយល់ពីអត្ថន័យរបស់លោកពីរបៀបវារៈក្នុងស្រុក ខណៈដែលលោកប្រឈមទៅនឹងការបរាជ័យលើសិទ្ធបោះឆ្នោត និងហត្ថលេខាលើពង្រាងច្បាប់ចំនួន២,២ពាន់ពាន់លានដុល្លារចំណាយទៅលើបរិស្ថានក្នុងស្រុក។ បុច្ចុប្បន្ននេះលោកកំពុងប្រឈមទៅនឹងរឿងស្មុគ្រស្មាញនិងគ្រោះថ្នាក់នៃពិភពលោក ដើម្បីរក្សារនូវឯកភាពកហរុមបស្ចឹមប្រទេសខណៈ ដែលលោកក៏ត្រូវប្រឈមទៅនឹងអ្វីដែលមន្ត្រីសេតវិមានបាននិយាយថាទំនងជាមានការកើនឡើងនៃការឈ្លានពានមកលើអ៊ុយក្រែនដែលបញ្ជាដោយ លោកប្រធានាធិបតី Vladimir Putin។
គំនរនៃការលំបាកក្នុងពេលនេះបានផ្តល់នូវការសាកល្បងដ៏ធំនៃសសរស្តម្ភ២នៃបេក្ខភាពរបស់ Biden ក្នុងឆ្នាំ២០២០ ដែលលោកអាចធ្វើឲ្យមានជោគជ័យប្រកបទៅដោយសមត្ថភាពនៅក្នុងស្រុកនិងស្រោចស្រង់ឡើងវិញនូវជំហរអាមេរិកនៅលើពិភពលោក បន្ទាប់ពី Donald Trump បានធ្វើឲ្យរសាត់អណ្តែតអស់ពេល៤ឆ្នាំក្នុងអម្លុងពេលដែលលោកស្ថិតនៅក្នុងសេតវិមាន។ វិបត្តិចុងក្រោយបានលេចចេញមកខណៈដែល Biden បានមើលឃើញថាការគាំទ្រជាសាធារណៈចំពោះរូបលោកហាក់ដូចជាមានការធ្វើដំណើរយឺត។
វាមានចំនួនប្រហែលជា១/៤នៃប្រជាជាតិអាមេរិកប៉ណ្ណោះដែលមានទំនុកចិត្តលើលោក Biden ក្នុងការចាត់ចែងដោយប្រសិទ្ធភាពទៅលើកងទ័ពឬក៏លើកតម្កើងជំហរអាមេរិកនៅលើពិភពលោក។ មនុស្សចំនួន៤នាក់ក្នុងចំណោម១០នាក់មានការទុចិត្តបន្តិបន្តួចទៅលើ Biden ក្នុងផ្នែកនេះ បើយោលទៅតាមការស្ទាបស្ទង់មតិរបស់ AP ។ គណបក្សប្រជាធិបតេយ្យបច្ចុប្បន្នទំនងជាមានការគាំទ្រតិចជាងមុន ខណៈដែលលោកបានឡើងកាន់អំណាចហើយបាននិយាយថា មានទំនុកចិត្តយ៉ាងក្រៃលែង (៤៨%ទល់នឹង ៦៥%) បើយោងទៅតាមការស្ទាបស្ទង់មតិ។