BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Bidenនឹងគំរាម Putin តាមទូរស័ព្ទថាអាមេរិកបានប្រុងប្រៀបរួចជាស្រេចនឹងឆ្លើយតបបើសិនជារុស្សីវាយប្រហារអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 30 ខែធ្នូ 2021 10:45  គុន ច័ន្ទរដ្ឋា

photo_2021-04-17_00-14-05 (1) (1)

Americanmilitarynews-

កាលពីថ្ងៃពុធ,សេតវិមានបានពិនិត្យមើលជាមុននូវផែនការរបស់លោកប្រធានាធិបតី Joe-Biden សំរាប់ការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្សីលោកប្រធានាធិបតី Vladimir Putin នៅថ្ងៃព្រហស្បត៍ ក្នុងការពិនិត្យមើលឡើងវិញនេះ សេតវិមានបាននិយាយថា Biden នឹងព្រមានម្តងទៀតថាអាមេរិកបានប្រុងប្រៀបរួចជាស្រេច ដើម្បីឆ្លើយតបបើសិនជារុស្សីវាយប្រហារអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋការបានប្រាប់អ្នកយកព័ត៌មានថា Biden នឹងបញ្ជាក់យ៉ាងច្បាស់នៅពេលដែលលោកនិយាយជាមួយលោកប្រធានាធិបតី Putin ថា “យើងបានប្រុងប្រៀបសំរាប់ការទូតនិងផ្លូវការទូតឆ្ពោះទៅមុខ ប៉ុន្តែយើងក៏ប្រុងប្រៀបហើយដែរបើសិនជារុស្សីធ្វើការឈ្លានពានឆ្ពោះទៅកាន់អ៊ុយក្រែន”។

"យើងបានរៀបចំផែនការដើម្បីធ្វើអន្តរាគមន៍សំរាប់កងកម្លាំង NATO និងរដ្ឋជាសមាជិកនៃសម្ព័ន្ធមិត្ត នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានបន្ថែមទៀត ដែលនឹងធ្វើឲ្យមានអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងអឺរ៉ុបនិងទាមទារឲ្យមានការកែរតម្រូវនូវសមត្ថភាពនៃកងកម្លាំង NATO ជាពិសេសនៅស្លាបខាងកើត" មន្ត្រីបាននិយាយ។រុស្សីបានប្រមូលផ្តុំកងទ័ពជាច្រើនរយពាន់នាក់នៅតាមព្រំប្រទល់អ៊ុយក្រែនអស់រយៈពេលជាច្រើនសប្តាហ៍។ មន្ត្រីក្រសួងការពារជាតិប្រទេសអ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មានថា កងទ័ពរុស្សីប្រហែល ២៦៥,០០០ នាក់ស្ថិតនៅក្នុងរយៈចម្ងាយ ២៥០ ម៉ាយនៃព្រំប្រទល់អ៊ុយក្រែន និង១២២,០០០ នាក់ស្ថិតនៅក្នុងរយៈចម្ងាយ១២៥ម៉ាយពីព្រំប្រទល់។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋការលោក Biden បាននិយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីចរិតនៃកងទ័ពរុស្សីដែលមានវត្តមាននៅជុំវិញអ៊ុយក្រែននិងសមត្ថភាពរបស់ពួកគេដែលមាន។ មន្ត្រីបាននិយាយទៀតថា ដៃគូរនិងសម្ព័ន្ធមិត្តរបស់ខ្លួនព្រមទាំងរុស្សីបានដាក់ការព្រួយបារម្ភទុកជាមុននិងកំពុងរៀបចំដើម្បីជជែកគ្នាលើបញ្ហានេះ។ "ខ្ញុំគិតថាមេដឹកនាំទាំង២ ជឿថាវាមានតម្លៃពិតរបស់វាក្នុងការធ្វើទំនាក់ទំនងដោយផ្ទាល់ ដែលបច្ចប្បន្នយើងយើងកំពុងមានវិបត្តិ និងមានរយៈពេលអស់ជាច្រើនសប្តាហ៍មកហើយមកទល់ពេលនេះ ក្នុងការផ្តល់ឲ្យរុស្សីប្រមូលផ្តុំកងទ័ព ហើយនឹងមានការជួបជជែកគ្នាក្នុងកំរិតខ្ពស់ដើម្បីដោះស្រាយបញ្ហានិងបន្ធូរបន្ថយភាពតានតឹង" មន្ត្រីបាននិយាយ។

ទណ្ឌកម្មសេដ្ឋកិច្ចគឺជាការឆ្លើយតបមួយរបស់អាមេរិកទៅកាន់រុស្សី រដ្ឋការលោក Biden បានបញ្ចេញឲ្យដឹង។ យើងបានរួបរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើងដើម្បីដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរុស្សី និងប្រព័ន្ធហិរញ្ញវត្ថុ ដែលមានទម្ងន់ធ្ងន់ជាងកាលពីឆ្នាំ២០១៤ មន្ត្រីបាននិយាយ។


ថ្ងៃព្រហស្បតិ៍, 30 ខែធ្នូ 2021 10:45  គុន ច័ន្ទរដ្ឋា