BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden បានព្រមាន Putin ថាបស្ចឹមប្រទេសនឹងឆ្លើយតបយ៉ាងខ្លាំងបើរុស្សីវាយប្រហារទៅលើអ៊ុយក្រែន

ថ្ងៃពុធ, 08 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា

abff0b591df4b0593c3fb7c48128bdd7f62fc0e0 (1) (1)

Washington-

លោកប្រធានាធិបតី Joe-Biden បានព្រមានលោកប្រធានាធិបតី Vladimir Putin នៅក្នុងការសន្ទនាគ្នាតាមរយៈវីឌីអូរយៈពេល២ម៉ោងនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ៍ថា “បស្ចឹមប្រទេសនឹងឆ្លើយតបយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ចបើសិនជាកងកំលាំងរុស្សីដែលប្រមូលផ្តុំនៅតាមព្រំប្រទល់អ៊ុយក្រែនបើកការវាយប្រហារ”។ “ ប្រធានាធិបតីបានបង្ហាញនូវការព្រួបារម្ភយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើងអំពីការកើនឡើងនៃកងកំលាំងរុស្សីដែលព័ទ្ធជុំវិញប្រទេសអ៊ុយក្រែននិងបានបញ្ជាក់ថា អាមេរិកនិងសម្ព័ន្ធមិត្តនឹងឆ្លើយតបដោយខ្លាំងក្លាខាងផ្នែកសេដ្ឋកិច្ចនិងវិធានការណ៍ដ៏ទៃទៀត បើសិនជាមានព្រឹត្តិការណ៍កើតឡើង “សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ភ្លាមបន្ទាប់ពីការប្រជុំតាមវីឌីអូ។

Bidenបានបញ្ជាក់"ការគាំទ្រចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីអ៊ុយក្រែននិងបានអំពាវនាវឲ្យមានការកាត់បន្ថយកំដៅនិងវិលត្រឡប់ទៅរកការទូតវិញ"សេចក្តីថ្លែងការណ៍បាននិយាយ។ បើយោលទៅតាមសេតវិមាន Biden និង Putin បានយល់ព្រមថា ក្រុមគេរៀងៗខ្លួននឹងតាមដានកិច្ចប្រជុំកំពូល ដោយបានគូសបញ្ជាក់ថាទង្វើររបស់អាមេរិកនៅពេលក្រោយគឺ “គឺការសហការណ៍ដ៏ជីតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូរ”។ រុស្សីបានប្រកែកក្នុងការធ្វើផែនការដើម្បីឈ្លានពានអ៊ុយក្រែន ប៉ុន្តែតាមរយៈរូបភាពផ្កាយរណបបានបង្ហាញនូវការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់ដែលធ្វើឲ្យមានការព្រួយបារម្ភថានឺងមានសង្រ្គាមនៅអឺរ៉ុប។

មូស្គូបានហៅការឈ្លានពាននេះថាជារឿងក្រេវក្រោធឥតមូលហេតុ ផ្ទុយទៅវិញ Putin ចង់ប្រាប់ Biden ថា លោកមើលឃើញ អ៊ុយក្រែនមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងប្រជាជាតិលោកខាងលិចដែលជាការគំរាមកំហែងដល់សន្តិសុខរុស្សី និងថាទង្វើរណាមួយរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយ NATO ឬការទទួលយកមីស៊ីលរនស់ NATO នឹងមិនអាចទទួលយកបានទេ។ ទោះបីជាអ៊ុយក្រែនមិនទាន់មានលទ្ធភាពនឹងចូលរួមជាមួយ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត Putin ចង់បានឲ្យមានការធានាជាផ្លូវការថារឿងនេះនឹងមិនកើតមានឡើងទេ។

"រុស្សីមិនដែលមានផែនការវាយប្រហារអ្នកណាមួយទេ" អ្នកនាំពាក្យរុស្សី Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារ៍ ប៉ុន្តែយើងមានបន្ទាត់ក្រហមរបស់យើង សហរដ្ឋអាមេរិកនិង NATO និយាយថា រុស្សីមិនអាចឲ្យមានសិទ្ធវេតូលើរឿងមហិច្ឆិតាររបស់អ៊ុយក្រែនទេ។ មេដឹកនាំទាំងអស់បានយល់ព្រមនឹងធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នានៅលើវិធីសាស្ត្រដ៏ទូលំទូលាយមួយក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន៕


ថ្ងៃពុធ, 08 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា