DW-
លោកប្រធានាធិបតី Joe-Biden បានប្រាប់ CNN ថាលោកគិតថា Puti ជាតួសម្តែងដែលប្រកបទៅដោយគតិបណ្ឌិតដែរតែបែរជាវិនិច្ឆ័យខុសនូវអារម្មណ៍ក្នុងរឿងអ៊ុយក្រែន។ បន្ទាបពីការវាយប្រហារមីស៊ីលរបស់រុស្សី ZelensKy បានស្នើរសុំប្រព័ន្ធការពារដែនអាកាស DW បារាយការណ៍ជាចុងក្រោយ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍សំរាប់ CNN ដែលបានចេញផ្សាយថាសមភាគីរុស្សី Vladimir Putin បានធ្វើកំហុសមួយនៅពេលដែលគណនាអំពីសមត្ថភាពក្នុងការឈ្លានពានអ៊ុយក្រែន។ “ខ្ញុំគិតថាលោកគឺជាតួរសម្តែងប្រកបដោយគតិបណ្ឌិត ដែលបានគណនាខុសនូវរឿងដ៏សំខាន់បំផុត” Biden និយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN ។
“ខ្ញុំគិតថា លោកប្រហែលជាគិតថាលោកនឹងត្រូវទទួលបាននូវការស្វាគមន៍ដោយដៃ២បើកចំហរដែលនេះគឺជាមាតុភូមិរបស់រុស្សីនៅក្នុងទីក្រុង Kyiv ហើយនឹងថាជាកន្លែងដែលលោកនឹងត្រូវទទួលបាននូវការស្វាគមន៍តែខ្ញុំគិតថាគឺជាការគិតខុសទាំងស្រុង” លោកនិយាយ។ កាលពីសប្តាហ៍មុន Biden និយាយថា ពីភពលោកកំពុងតែប្រថុយប្រថានជាមួយនិងមហាសង្រ្គាមនុយគ្លេអ៊ែរប្រល័យលោកនៅចំពេលដែលមានការគំរាមកំហែងពីវិមានក្រឹមឡាំង។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគេសួរកាលពីថ្ងៃអង្គារ៍ថាតើទំនងជា Putin អាចនឹងប្រើអាវុធនុយគ្លេអ៊ែរដែរឬទេ? Bidenនិយាយថា Putin នឹងមិនហ៊ានប្រើអាវុធនុយគ្លេអ៊ែរទេ។
លោកប្រធានាធិបតី Volodymyr ZelensKy បានអំពាវនាវដល់ប្រទេស G-7 ដើម្បីជួយអ៊ុយក្រែនរៀបចំរបាំងការពារដែនអាកាសបន្ទាប់ពីរុស្សីបានវាយប្រហារដោយមីស៊ីលទៅលើទីក្រុងដ៏ច្រើននិងធំៗនៅក្នុងប្រទេសអ៊ុយក្រែន ។ Zelensky និយាយថា “ប្រជាពលរដ្ឋជាច្រើនលាននាក់នឹងថ្លែងអំណរគុណ” សំរាប់របាំងការពារដែនអាកាសនេះ។ លោកបានបន្ថែមថារុស្សី "នៅមានឱកាសនិងមធ្យោបាយជាច្រើនទៀតក្នុងការបង្កើននូវភាពតានតឹង" លើសពីការវាយប្រហារនៅថ្ងៃច័ន្ទ។ លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រុស្សីបានបាញ់បន្ថែមមីស៊ីលចំនួន២៨គ្រាប់ទៀតមកលើអ៊ុយក្រែនកាលពីថ្ងៃអង្គារ៍រួមទាំងដ្រូនចំនួន១៥គ្រឿង ដែលសុទ្ធតែជារបស់អៀរ៉ង់ ដែលបានចូលរួមក្នុងការវាយប្រហារនេះប៉ុន្តែភាគច្រើននៃដ្រូនត្រូវបានបាញ់ទម្លាក់។
អគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថា មានការវាយប្រហារមកលើច្រើនជាង១២ទីក្រុងនិងភូមិទូទាំងប្រទេស។ ថ្មីៗនេះមន្ត្រីអ៊ុយក្រែនបាននុយាយថាមនុស្សនាក់ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារនៅប៉ែកខាងតំបន់ខាងត្បូងនៃ Zaporizhzhia ។ អតីតមេបញ្ជារការនៃកងទ័ពសហរដ្ឋអាមេរិកនៅក្នុងអឺរ៉ុប Ben Hodges បានប្រាប់ DW ថាសហគមន៍អន្តរជាតិបានលាភពណ៌ការវាយប្រហារជាចុងក្រោយរបស់រុស្សីទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនថាជាឧក្រឹដ្ឋកម្មសង្រ្គាម Hodges បាននិយាយថា ឈ្មោះរបស់មន្ត្រីយោធានិមួយៗ ដែលទទួលខុសត្រូវក្នុងការវាយប្រហារមីស៊ីលគួរតែបញ្ចេញជាបញ្ជីរឲ្យគេដឹង។