BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថាអាមេរិកនឹងមិនខ្លាចការសម្លុតគម្រាមដោយភាពព្រហើនរបស់​ Putin នោះទេ

ថ្ងៃសៅរ៍, 01 ខែតុលា 2022 13:03  គុន ច័ន្ទរដ្ឋា

photo_2022-10-01_12-55-22 (1)

BBC-

លោក Putin បានធ្វើការគម្រាមកំហែងដោយកំបាំងមុខក្នុងការប្រើអាវុធនុយគ្លេអ៊ែរដើម្បីការពារនូវការភ្ជាប់យកទឹកដីជាថ្មីទៀត។លោកបានប្រកាសថាតំបន់ទាំងនោះនឹងក្លាយទៅជាផ្នែកនៃរបស់រុស្សីជារៀងរហូត។ អគ្គលេខាធិការ NATO ,Jeans Stoltenbergs បានហៅការភ្ជាប់យកទឹកដីគឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរចាប់តាំងពីសង្រ្គាមបានកើតឡើង។ នៅក្នុងសុន្ទរកថា មេដឹកនាំរុស្សីបានបង្ហាញថាប្រជាពលរដ្ឋនៅ Kherson ,Zaporizhzhia ,Luhansk និង Donetsk បានបោះឆ្នោតដើម្បីរស់នៅជាមួយប្រជាពលរដ្ឋរបស់គេ មាតុភូមិរបស់ពួកគេ។ លោកបាននិយាយយោងទៅលើអ្វីដែលហៅថាប្រជាមតិបានធ្វើនៅក្នុងតំបន់ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែអ៊ុយក្រែននិងលោកខាងលិចបានថ្កោលទោសការបោះឆ្នោតនេះថាជារឿងគួរឲ្យអៀនខ្មាស់។

ប៉ុន្តែភាគច្រើននៃសុន្ទរកថាឬបស់លោក Putin ត្រូវបានប្រើប្រាស់សំដៅទៅរកលោកខាងលិច។ លោកបាននិយាយថាសហរដ្ឋអាមេរិកបានបង្កើតនូវអ្វីដែលពុំធ្លាប់មានពីមុនមកដោយប្រើនូវអាវុធនុយគ្លេអ៊ែរប្រឆាំងនិងជប៉ុននៅចុងបញ្ចប់សង្រ្គាមលោកលើកទី២ដែលជាការប្រមើលមើលថាជាការគំរាមកំហែង។ លោក Putin បាននិយាយកាលពីសប្តាហ៍មុនថាប្រទេសរបស់លោកមានអាវុធប្រល័យលោកជាច្រើន ហើយថានឹងប្រើប្រាស់រាល់មធ្យោបាយដែលអាចធ្វើទៅបានចំពោះយើង លោកបាននិយាយថា "មិនមែនជាការនិយាយកម្លាទេ”។ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារណាមួយទៅលើទឹកដីដែលភ្ជាប់ថ្មីនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារទៅលើទឹកដីរុស្សី។

លោកប្រធានាធិបតី Biden បានហៅនូវសម្តីរបស់សមភាគីរបស់លោកថាជាការព្រហើននិងគំរាមកំហែង ប៉ុន្តែបានបញ្ជាក់ថាលោក Putin នឹងមិនធ្វើឲ្យយើងមានការភ័យខ្លាចទេ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងមិនត្រូវបានគំរាមកំហែងនោះទេ “លោកប្រធានាធិបតីបាននិយាយក្នុងសេតវិមាន បន្ទាប់មកលោកបាននិយាយចំៗសំដៅទៅរកប្រធានាធិបតីរុស្សីដោយចង្អុលម្រាមដៃទៅកាន់កាមេរ៉ា។” អាមេរិកបានប្រុងប្រៀបរួចជាស្រេច ជាមួយនិងសម្ព័នមិត្ត NATO របស់យើង ដើម្បីការពារនូវទឹកដីរបស់សម្ព័ន្ធមិត្ត NATO សូម្បីតែមួយអ៊ិញ។ លោកនិយាយដោយយោងទៅរកប្លុកសន្តិសុខលោកខាងលិច។ “លោក Putin សូមកុំយល់ច្រឡំអ្វីដែលខ្ញុំនិយាយសូម្បីតែ១អ៊ីញ”។

មួយរយៈពេលដ៏ខ្លីកន្លងមក មន្ត្រីទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោក Biden​ បាននិយាយថា ខណៈដែលវាជាឱកាសសំរាប់ទីក្រុងមូស្គូក្នុងការប្រវេរប្រវាដើម្បីប្រើអាវុធនុយគ្លេអ៊ែរ វាមិនបង្ហាញថាជាការគម្រាមកឱហែងដ៏ធំដុំនោះទេ។ អ៊ុយក្រែនបានរៀបចំការប្រញ៉ាប់ប្រញ៉ាល់ដើម្បីចូលជាសមាជិក NATO បន្ទាប់ពីសុន្ទរកថារបស់លោក Biden។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាថា អ៊ុយក្រែនគឺជាសមាជិក NATO ដែលមិនទាន់ជាផ្លូវការ និងបានចោទប្រកាន់ទីក្រុងមូស្គូថាបានគូរផែនទីឡើងវិញ ដោយប្រើប្រាស់ការសម្លាប់ ចាប់ជាចំណាប់ខ្មាំង និងការភូតកុហក៕


ថ្ងៃសៅរ៍, 01 ខែតុលា 2022 13:03  គុន ច័ន្ទរដ្ឋា