United Nations-
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden កាលពីថ្ងៃពុធបានចោទប្រកាន់រុស្សីថាបានរំលោភទៅលើធម្មនុញ្ញរបស់ អ.ស.ប. និងរបៀបរបបអន្តរជាតិដោយឥតអៀនខ្មាស់ក្នុងការឈ្លានពានអ៊ុយក្រែនខណៈដែលលោកបានសន្យាប្រាក់ជាច្រើនពាន់លានដុល្លារក្នុងការផ្គត់ផ្គង់ម្ហូបអាហារនិងគាំទ្រនូវការពង្រីកអាសនៈក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. សំរាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍។ Biden បានស្វែងរកនូវការបញ្ចុះបញ្ចូលពិភពលោកនៅក្នុងសុន្ទរកថាទៅកាន់ អ.ស.ប. ជាច្រើនម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានអំពាវនាវឲ្យមានការកែនទាហានបម្រុងដើម្បីប្រយុទ្ធនៅក្នុងអ៊ុយក្រែនជាជំហានមួយដែលលោកខាងលិចបានយល់ឃើញថាជាភាពអស់សង្ឃឹមរបស់ Putin។
"រុស្សីបានរំលោភដោយឥតអៀនខ្មាស់ទៅលើស្នូលនៃលទ្ធិគោលរបស់ធម្មនុញ្ញ អ.ស.ប." Biden បានប្រាប់មហាសន្និបាត។ ”អនុញ្ញាតិឲ្យយើងនិយាយឲ្យត្រង់ សមាជិក១នៃក្រុមប្រឹក្សារសន្តិសុខជាតិនៃ អ.ស.ប. បានឈ្លានពានប្រទេសជិតខាងប៉ុនប៉ងលុបបំបាត់ចោលរដ្ឋអធិបតេយ្យមួយចេញពីផែនទី”។ បន្ទាប់ពីនិយាយប្រឆាំងទៅលើរុស្សី Biden បានផ្តោតយ៉ាងច្រើននៃសុន្ទរកថារបស់លោកទៅលើឥផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានការអាក់អន់ស្រពន់ចិត្តក្នុងផ្នែកខ្លះទៅលើការចំណាយដ៏ធំរបស់លោកខាងលិចទៅលើអាវុធសំរាប់អ៊ុយក្រែន។ Biden បានប្រកាសនូវថវិការចំនួន២,៩ពាន់លានដុល្លារផ្សេងទៀតសំរាប់មូលនិធិមួយដែលមានគោលបំណងដោះស្រាយអសន្តិសុខស្បៀង ដែលកាន់តែមានភាពអាក្រក់អាក្រីចាប់តាំងពីមានការឈ្លានពានមកលើអ៊ុយក្រែន។
លោកក៏បានផ្តល់នូវការគាំទ្រនៅពីក្រោយការពង្រីកនូវក្រុមប្រឹក្សារសន្តិសុខដែលជាគំនិតដែលដែលត្រិះរិះអស់ជាច្រើនទស្សវត្យរ៍ ប៉ុន្តែដែលពីមុនមកគេបានឃើញថាសហរដ្ឋអាមេរិកដូចជាមានការសារទរតិចតួច។ Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រអាសនៈសមាជិកអចិន្ត្រៃយ៍សំរាប់ប្រទេសអាហ្វ្រិកនិងអាមេរិកឡាទីន ដែលជាការបន្ថែចំពោះការគាំទ្រពីមុនមករួមបញ្ចូលទាំងឥណ្ឌានិងជប៉ុន។ លោកក៏បានសន្យាថា សហរដ្ឋអាមេរិកនឹងប្រឹងទប់មិនឲ្យមានការប្រើសិទ្ធវេតូលើកលែងតែក្នុងករណីកម្រស្ថានការណ៍ដែលមិនសាមញ្ញដើម្បីធានាឲ្យក្រុមប្រឹក្សារនៅតែមានភាពជឿជាក់និងប្រសិទ្ធភាព។
រុស្សីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគឺជាអ្នកដែលប្រើប្រាស់នូវសិទ្ធវេតូញឹកញាប់ជាងគេ។ សហរដ្ឋអាមេរិក ចិន បារាំងនិងអង់គ្លេសក៏ចូលចិត្តវេតូផងដែរ ដែលវាជាមរតកនៃអំណាចដ៏សកម្មនៅពេលបញ្ចប់សង្រ្គាមលោកលើកទី២។ រុស្សីកាលពីពេលមុនបានចំអកមើលងាយ ចំពោះភាពមិនរវល់ទៅលើក្រុមប្រឹក្សារសន្តិសុខដោយចង្អុលពីរបៀបដែលលោកប្រធានាធិបតី George w.Bush បញ្ចៀសវាដើម្បីឈ្លានពានអៀរ៉ាក់។ លោកប្រធានាធិបតី Kenya ,William Ruth ក្នុងការថ្លែងទៅកាន់មហាសន្និបាតបានស្វាគមន៍ចំពោះសម្តីលោក Biden ក្នុងការកែរទម្រង់ថាជាជំហានមួយដ៏សំខាន់នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។