BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថាពាក្យសំដីទៅលើអំណាច Putin គឺជាសីលធម៌នៃកំហឹង

ថ្ងៃអង្គារ, 29 ខែមីនា 2022 09:54  គុន ច័ន្ទរដ្ឋា

photo_2022-03-29_04-26-24 (1)

Washington,AP-

លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងមិនសុំទោសនិងមិនបកក្រោយ បន្ទាប់ពីបានធ្វើអត្ថាធិប្បាយកាលពីចុងសប្តាហ៍ថា លោកប្រធានាធិបតីរុស្សី Vladimir Putin មិនអាចនៅក្នុងអំណាចបានទៀតទេ ដោយប៉ុនប៉ងនឹងបើកទំព័រលើរឿងចម្រូងចម្រាស់ក្នុងការដែលលោកធ្វើដំណើរទៅក្នុងពេលថ្មីៗនេះទៅកាន់អឺរ៉ុប។ លោកប្រធានាធិបតីទទូចថា លោកមិនបានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបនៅក្នុងទីក្រុងមូស្គូ ដែលនឹងតំណាងឲ្យការផ្លាស់ប្តូរប្រកបទៅដោយសោកនាដកម្មនិងមានការប្រឈមដោយផ្ទាល់ជាមួយនឹងប្រទេសដែលមាននុយគ្លេអ៊ែរនោះទេ។

“ខ្ញុំបានបញ្ចេញនូវកំហឹងនៃសីលធម៌ដែលខ្ញុំមានអារម្មណ៍ចំពោះបុរសនេះ” Biden បាននិយាយ  “ខ្ញុំពុំមែនមានន័យថាជានយោបាយនៃការផ្លាស់ប្តូរទេ”។ លោកប្រធានាធិបតីបានជះសំដីទៅលើ Putin ដែលបានលេចចេញមកកាលពីចុងសប្តាហ៍នៅក្នុងទីក្រុងវ៉ាសូវី ដែលមានបំណងនឹងប្រមូលប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកដើម្បីតស៊ូប្រឆាំងទៅនឹងលទ្ធិផ្តាច់ការ ដែលនាំឲ្យមានការរិះគន់នៅក្នុងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅអឺរ៉ុប។

Richard Haass ប្រធានក្រុមប្រឹក្សារទំនាក់ទំនងអឺរ៉ុប បាននិយាយថា "លោកជឿថាពាក្យសំដីរបស់ Biden ក្នុងការធ្វើអត្ថាធិប្បាយកាលពីថ្ងៃច័ន្ទ វាជារបៀបមួយរបស់លោកប្រធានាធិបតីដែលទៅឆ្ងាយពីអ្វីដែលជាកំហុសដោយអចេតនា" Haass បានបញ្ចេញនូវការព្រួយបារម្ភថាពាក្យសំដីបុករុគរបស់មេដឹកនាំអាមេរិក អាចនឹងធ្វើឲ្យ Putin មានអារម្មណ៍ថាលោករឿងបន្តិចបន្តួចដែលត្រូវចាញ់ប៉ុណ្ណោះ ហើយអាចនឹងបន្តរ ឬបង្កើននូវភាពតានតឹង។ Biden បានបដិសេធនូវគំនិតដែលថា ការធ្វើអត្ថាធិប្បាយរបស់លោក អាចបង្កើននូវកំដៅសង្រ្គាមនៅក្នុងអ៊ុយក្រែន ដោយបានបន្ថែមថា រឿងចុងក្រោយដែលខ្ញុំចង់ធ្វើ គឺសង្រ្គាមនៅលើដី ឬសង្រ្គាមនុយគ្លេអ៊ែរជាមួយរុស្សី។

លោកបាននិយាយទៀតថា លោកចង់បញ្ជាក់ពីក្តីសង្ឃឹម ជាជាងគោលបំណងនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ "មនុស្សដូចនេះមិនគួរត្រូវបានឲ្យដឹកនាំប្រទេស ប៉ុន្តែគេដឹកនាំ" លោកនិយាយ ជាការពិតគេដឹកនាំប្រទេស មិនមែនមានន័យថាខ្ញុំមិនអាចបញ្ជាក់ពីកំហឹងរបស់ខ្ញុំបានទេ។ ពាក្យសំដីរបស់ Biden នៅក្នុងទីក្រុងវ៉ាសូវី បានផ្លាតពាសពេញពិភពលោក ទោះបីជាសេតិវិមានបានខិតខំប៉ុនប៉ងកែតម្រូវនិងបំភ្លឺវាក៏ដោយ។


ថ្ងៃអង្គារ, 29 ខែមីនា 2022 09:54  គុន ច័ន្ទរដ្ឋា