BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងនិយាយថាមិនមែននៅលើ Biden ទេដែលត្រូវនិយាយថា Putin មិនអាចនៅក្នុងអំណាចតទៅទៀត

ថ្ងៃអាទិត្យ, 27 ខែមីនា 2022 09:21  គុន ច័ន្ទរដ្ឋា

 

photo_2022-03-26_19-17-57 (1)

London(Reuters)-

វិមានក្រឺមឡាំងបានច្រានចោលនូវពាក្យសំដី របស់លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃសៅរ៍ថា Vladimir Putin “មិនអាចនៅក្នុងអំណាចតទៅទៀតទេ “ ដោយបាននិយាយថាប្រជាជនរុស្សីជាអ្នកជ្រើសរើសប្រធានាធិបតីរបស់ខ្លួន។ នៅពេលដែកគេសួរអំពីការធ្វើអត្ថាធិប្បាយរបស់ Joe-Biden អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានប្រាប់ Reuters ថា “មិនមែនលើ Biden ជាអ្នកសំរេចទេ ប្រធានាធិបតីរុស្សីជ្រើសរើសដោយប្រជាជនរុស្សី”។ មន្ត្រីសេតវិមានម្នាក់បាននិយាយថា Biden ដែលបាននិយាយនៅក្នុងទីក្រុងវ៉ាសូវី មិនបាននិយាយពីការផ្លាស់ប្តូររបបនៅក្នុងរុស្សីនោះទេ ប៉ន្តែបាននិយាយថា “Putin នឹងមិនត្រូវអនុញ្ញាតិឲ្យប្រើអំណាចស្រេចតែចិត្តទៅលើប្រទេសជិតខាងនោះទេ”។

Peskov មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរដែលសុំឲ្យធ្វើអត្ថាធិប្បាយនិងប្រតិកម្មចំពោះការបំភ្លឺរបស់សេតវិមាននោះទេ។ Biden បានសង្កត់បន្ថែមក្នុងការវាយប្រហារជាបុគ្គលទៅលើ Putin ចាប់តាំងពីប្រធានាធិបតីរុស្សីបានបញ្ជាឲ្យមានការឈ្លានពានទៅលើអ៊ុយក្រែនកាលពីខែមុន ហើយវិមានក្រឹមឡាំងបានឆ្លើយតបដោយ ចោទសួរពីបញ្ហាខួរក្បាលរបស់មេដឹកនាំអាមេរិក។ កាលពីសប្តាហ៍មុន គេបានចោទប្រកាន់ ​Biden អំពីការប្រមាថជាបុគ្គលចំពោះ Putin បន្ទាប់ពីបានលាភពណ៌ Putin ថាជាឧក្រឹដ្ឋជនសង្រ្គាមនិងជាឃាតករផ្តាច់ការ និងបាននិយាយថា ពាក្យសំដីនេះវាចេញមកពីការក្តៅក្រហល់ក្រហាយតែប៉ុណ្ណោះ។

Dmitry Rogozin ប្រធាននៃអង្គការអវកាសរុស្សី Roscommon ដែលជាអ្នករិះគន់មិនសំចៃមាត់ បានិយាយចំអកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថាការឆ្លើយបំភ្លឺសនៃពាក្យសំដីចុងក្រោយរបស់ Biden ចេញមកពីអង្គភាពវេជ្ជសាស្ត្រនៃសេតវិមាន។ Regcozin កាលពីពេលមុនបានចំអកមើលងាយចំពោះអ្វីដែលលោកហៅថា”ជាទណ្ឌកម្មឥតប្រយោជន៍”ដែលដាក់មកលើរុស្សីដោយសហរដ្ឋអាមេរិកចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដែលទីក្រុងមូស្គូបានហៅថាជា ប្រតិបត្តិការណ៍យោធាពិសេស ។

លោកប្រធានាធិបតីបានថ្លែងនៅក្នុងពិធីមួយជួបជាមួយលោកប្រធានាធិបតីប៉ូឡូញ មុនពេលដែលលោកត្រូវត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ិនតោនវិញ បន្ទាប់ពីបានធ្វើដំណើរមកជួប្រជុំជាបន្តរបន្ទាប់ជាមួយមេដឹកនាំ​ NATO ,EU,និង G-7 នៅក្នុងទក្រុង Brussels ដើម្បីពង្រឹងសម្ព័ន្ធមិត្តនិងរិះរកវិធានការណ៍ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្សី ដើម្បីឲ្យលោកប្រធានាធិបតី Vladimir Putin ដកថយចេញពីប្រទេសអ៊ុយក្រែន។


ថ្ងៃអាទិត្យ, 27 ខែមីនា 2022 09:21  គុន ច័ន្ទរដ្ឋា