BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden នឹងព្រមាន Putin ថានឹងបង់នូវតម្លៃយ៉ាងច្រើនបើហ៊ានឈ្លានពានអ៊ុយក្រែន

ថ្ងៃអង្គារ, 07 ខែធ្នូ 2021 14:22  គុន ច័ន្ទរដ្ឋា

photo_2021-12-07_14-12-15 (1) (1)

France24h-

មុនពេលដែលលោកបាននិយាយដោយផ្ទាល់ជាមួយ Putin ជាលើកទី១ចាប់តាំងពីខែកក្កដា Biden បានពិភាក្សារជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកាលពីថ្ងៃច័ន្ទ ដើម្បីជជែកពីផែនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្សីនិងស្វែងរកជំហរដ៏រឹងមាំរបស់សម្ព័ន្ធមិត្តក្នុងការគាំទ្រអធិបតេយ្យភាពនិងបូរណៈភាពដែនដីអ៊ុយក្រែន។ Bidenបាននិយាយជាមួយប្រធានាធិបតីបារាំង Emmanuel Macron , អ្នកស្រីអធិការបតី អាល្លឺម៉ង់ Angela Merkel , នាយករដ្ឋមន្ត្រីអុីតាលី Mario Draghi និង នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។ 

ពួកគេបានអំពាវនាវឲ្យរុស្សីបន្ថយនូវភាពតានតឹងនិងត្រឡប់ទៅរកការទូតនិងនិយាយថាក្រុមរបស់គេតាមឃ្លាំមើល ,រួមបញ្ចូលទាំងការប្រឹក្សារជាមួយ NATO និងដៃគូរអឺរ៉ុប “នៅក្នុងវិធីសាស្ត្រកិច្ចសហប្រតិបត្តិការណ៍ដ៏ទូលំទូលាយ” សេតវិមានបាននិយាយ។ ក្រុមរបស់ Biden បានទាំងកំណត់នូវចង្កោមនៃការដាក់ពិន័យបើសិនជារុសុសីបើកការឈ្លាពាន, មន្ត្រីជាន់ខ្ពស់រដ្ឋការ Biden បានិយាយ។

ប្រភពផ្សេងមួយទៀតដែលបានដឹងពីស្ថានការណ៍ បាននិយាយថាការតម្រង់ទៅរកផ្ទៃក្នុងរបស់ Putin ក៏ត្រូវបានយកមកពិភាក្សារប៉ុន្តែមិនទាន់បានធ្វើសេចក្តីសំេរចនៅឡើយទេ ការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងធនាគារដ៏ធំជាងគេរបស់រុស្សីនិងលទ្ធភាពក្នុងការបង្វែរលុយរូពី ទៅជាដុល្លារនិងរូបីយ៍ប័ណ្ណដ៏ទៃទៀតក៏បានត្រូវយកមកពិចារណារ,ប្រភពមួយទៀតបាននិយាយ។ អ្នកនាំពាក្យសេតវិមានបាននិយាយថាវានៅមិនទាន់ច្បាស់លាស់នៅឡើយទេបថាតើ Puti បានធ្វើសេចក្តីសំរេចចិត្តជាចុងក្រោយថានឹងឈ្លានពានអ៊ុយក្រែន។

កាសន្ទនាតាមវិឌីអូ ដែល Joe- Biden នឹងនិយាយចេញពីបន្ទប់ស្ថានការណ៍ ដែលគេរំពឹងថានឹងចាប់ផ្តើមនៅម៉ោង ១៥,០០ GMT ។ អ៊ុយក្រែននឹងនិង NATO បានចោទប្រកាន់ រុស្សីបានប្រមូលផ្តុំនៅក្បែរព្រំប្រទល់ ដែលនាំឲ្យមានការព្រួយបារម្ភថាអាចនឹងមានការឈ្លានពាន។ មូស្គូបានប្រកែកចំពោះការចោទប្រកាន់នេះ ព្រមទាំងបានចោទទីក្រុង Kyiv ថាបានរៀបចំកំលាំងទ័ពនៅប៉ែកខាងកើតដែលជាកន្លែងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីបានកាន់កាប់ផ្នែកដ៏ធំនៃទឹកដីរបស់អ៊ុយក្រែន។


ថ្ងៃអង្គារ, 07 ខែធ្នូ 2021 14:22  គុន ច័ន្ទរដ្ឋា