BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និង Putin រៀបចំជជែកគ្នាអំពីបញ្ហាអ៊ុយក្រែនតាមវីឌីអូរនៅថ្ងៃអង្គារ៍

ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 10:32  គុន ច័ន្ទរដ្ឋា

 

2021-12-05 10.30.45-2

Reuters-

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងជួបប្រជុំគ្នាតាមវីឌីអូរនាថ្ងៃអង្គារ៍ ដែលមេដឹកនាំទាំង២នឹងពិភាក្សារគ្នាពីស្ថានការណ៍ដ៏តឹងតែងនៅអ៊ុយក្រែន។ Biden នឹងបង្ហាញពីការព្រួយបារម្ភរបស់អាមេរិកចំពោះសកម្មភាពយោធារបស់រុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន និងបញ្ជាក់សារជាថ្មីឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។នលោកស្រីនិយាយថា របៀបវារៈផ្សេងទៀតរួមមាន យុទ្ធសាស្ត្រស្ថិរភាព Cyber និងរឿងក្នុងតំបន់។

អ្នកទាំង២នឹងជជែកផងដែរនូវទំនាក់ទំនងទ្វេរភាគី និងការអនុវត្តិន៍នូវកិច្ចព្រមព្រៀងនៃជំនួបកំពូលរបស់ពួកគេនៅទីក្រុងហ្សឺណែវកាលពីខែមិថុនា ,វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសៅរ៍។ "ច្បាស់ណាស់ ការសន្ទនានឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ៍"  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ Reuters។ “ ទំនាក់ទំនងទ្វេរភាគី បញ្ហាអ៊ុយក្រែន និងការទទួលស្គាល់កិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវដែលបានឈានដល់ការព្រមព្រៀងដែលជាវបៀបវារៈដ៏សំខាន់” លោកនិយាយ។

ការកំណត់ម៉ោងនៃការសន្ទនាគ្នាមិនបានបញ្ចេញឲ្យដឹងនោះទេ ។ កងទ័ពរុស្សីច្រើនជាង៩៤,០០០ នាក់ត្រូវបានគេជឿថាកំពុងតែប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែន Oleksii Reznikov បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុង មូស្គូប្រហែលជាមានផែនការវាយលុកដ៏ធំនៅក្នុងខែមករាដោយនិយាយយោងទៅតាមរបាយការណ៍ចារកម្ម មន្ត្រីយោធាសហរដ្ឋអាមេរិកក៏បានសនិដ្ឋានស្រដៀងគ្នានេះដែរ ,ពួកគេនិយាយ។ ទន្ទឹមគ្នានោះ Biden ក៏បានបដិសេធនូវការទាមទាររបស់ Putin លើការធានាសន្តិសុខក្នុងតំបន់។

"ការរំពឹងគិតរបស់ខ្ញុំគឺយើងនឹងមានការសន្ទនារយៈពេលវែងជាមួយ Putin"Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅពេលដែលលោកបានចាកចេញធ្វើដំណើរចុងសប្តាហ៍ទៅកាន់ Camp David។ “ ខ្ញុំនឹងមិនទទួលយកបន្ទាត់ក្រហមរបស់អ្នកណាម្នាក់នោះទេ”។ លោកប្រធានាធិបតីអាមេរិកបាននិយាយថា លោកនិងទីប្រឹក្សាររបស់លោកបានរៀបចំនូវគំនិតផ្តួចផ្តើមដ៏ទូលំទូលាយក្នុងគោលបំណងធ្វើឲ្យ Putin មានការរុញរាក្នុងការឈ្លានពាន លោកមិនបានផ្តល់នូវការលំអិតនោះទេ ប៉ុន្តែរដ្ឋការបានពិភាក្សារជាមួយដៃគូរអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្សី។រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក Lloyd Austin បាននិយាយដាច់ដោយឡែកថា ទីក្រុង វ៉ាស៊ិនតុនបានតាំងចិត្តថានឹងធានាថា អ៊ុយក្រែននឹងមានអ្វីដែលគេត្រូវការដើម្បីការពារទឹកដីរបស់ខ្លួន។


ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 10:32  គុន ច័ន្ទរដ្ឋា