Sky news-
លោក Biden នៅក្នុងទីក្រុង Brussels ដើម្បីពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអំពីជំហ៊ានបន្ទាប់ទៀត ក្នុងការឆ្លើយតបទៅនឹងលោកប្រធានាធិបតី Vladimir Putin និងការឈ្លានពានរបស់លោកទៅលើអ៊ុយក្រែន។ ការប្រជុំជាដំបូងគឺជាមួយមេដឹកនាំ NATO ដែលត្រូវគេរំពឹងគិតថានឹងធ្វើការប្តេជ្ញាចិត្ត ដើម្បីបង្កើននូវការដាក់ពង្រាយកងទ័ពនៅប៉ែកស្លាបខាងកើតនៃអឺរ៉ុប។ មានកងទ័ពចំនួន ៤០,០០០នាក់ រួចជាស្រេច ដែលបានដាក់ពង្រាយពីរដ្ឋបាល់ទិកទៅកាន់សមុទ្ទខ្មៅ ហើយលោកអគ្គលេខាធិការ NATO, Jens Stoltenberg បាននិយាយថា មេដឹកនាំនឹងជជែកអំពីការដាក់ពង្រាយអង្គភាពប្រយុទ្ធ៤ថ្មីទៀតនៅក្នុង Bulgaria, Romania, Hungarian និង Slovakia ។
សម្ព័ន្ធមិត្តយោធាទាំង៣០ប្រជាជាតិនឹងយល់ព្រមផងដែរ ដើម្បីបញ្ជូនសម្ភារៈសឹកទៅកាន់អ៊ុយក្រែន ដែលអាចជួយគេការពារខ្លួនឯងប្រឆាំងទៅនឹងការវាយប្រហារតាមអាវុធគីមី ជីវសាស្ត្រនិងនុយក្លេអ៊ែរ។ ការជួបប្រជុំជាមួយ G-7 និងកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំសហគមន៍អឺរ៉ុប ទំនងជាផ្តោតទៅលើការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្សី ដែលប្រទេសសហគមន៍អឺរ៉ុបទំនងជាជជែកគ្នាអំពីការកាត់ចេញនូវការពឹងផ្អែកទាំងស្រុងទៅលើឧស្ម័នរបស់រុស្សី។
កងទ័ពរុស្សីនៅតែព្យាយាមបន្តនូវប្រតិបត្តិការណ៍វាយលុកដើម្បីកាន់កាប់ទីក្រុងជាច្រើន ដូចជា Kyiv, Chernihiv, Sumy, Kharki, និង Mariupol បើយោងទៅតាមនាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន។ ដែលជាការប៉ាន់ស្មាន មានប្រជាពលរដ្ឋប្រហែលជា ១០០,០០០នាក់ កំពុងជាប់នៅក្នុងទីក្រុងអ៊ុយក្រែន គឺក្តុង Mariupol ដែលគ្មានទឹក ម្ហូបអាហារឬកំដៅ។ មនុស្សប្រហែលជា ៤,៥៥៤នាក់ ត្រូវបានជំលៀសចេញពីទីក្រុអ៊ុយក្រែនតាមច្រកមនុស្សធម៌កាលពីថ្ងៃពុធ ដែលត្រូវបានគេគិតថា មានចំនួនតិចជាងកាលពីថ្ងៃមុន។ រុស្សីបានបញ្ចូលអង្គភាពថ្មីចូលទៅជិតព្រំប្រទល់អ៊ុយក្រែន ហើយក៏បានហៅទាហ៊ានដែលបំរើការថ្មីនេះនៅស៊ីរីផងដែរ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានគេរំពឹងថានឹងថ្លែងតាមវិឌីអូទៅកាន់មេដឹកនាំកំពូល EU និង NATO ។ លោកបានបរាជ័យក្នុងការសុំឲ្យ NATO បង្កើតនូវតំបន់គ្មានការហោះហើរនៅលើប្រទេសរបស់លោក ប៉ុន្តែប្រទេសជាច្រើនបានបង្ហាញនូវការគាំទ្ររបស់ពួកគេដោយដាក់ទណ្ឌកម្មទៅលើរុស្សី និងផ្តល់ជាជំនួយ និងអាវុធដល់អ៊ុយក្រែន។ “ឥឡូវនេះរុស្សីមិនទំនងជានឹងស្វែងរកការចល័តទ័ព និងកំណែនកងទ័ពក៏ដូចជាក្រុមហ៊ុនយោធាឯកជន និងអ្នកស៊ីឈ្នួលច្បាំងបរទេសដើម្បីមកជំនួសកងទ័ពដែលស្លាប់បាត់ខ្លួន ចុះចូល ឬក៏រងរបួសនោះទេ។ នេះគឺជាការធ្វើបច្ចុប្បន្នភាពដំណឹងថ្មីៗ៕