ប៉ារីស-AP
មន្ត្រីការទូតម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីបារាំង Emanuel Macron នឹងជួបសន្ទនាជាមួយលោកប្រធានាធីបតី Joe-Biden ដែលជាការជួបគ្នាជាលើកដំបូងបន្ទាប់ពីមានវិបត្តិការទូតដ៏ធំផ្ទុះឡើងរវាងបារាំងនិងសហរដ្ឋអាមេរិកក្នុងរឿងកិច្ចសន្យានាវាមុជទឹកជាមួយអូស្រ្តាលី ។អ្នកនាំពាក្យរដ្ឋាភិបាលលោក Gabriel Attalបាននិយាយថាការសន្ទនាតាមទូរស័ព្ទនេះ នឹងកើតមានឡើងតាមសំណូមពររបស់លោកប្រធានាធិបតី Biden,ព្រមទាំងបានបន្ថែមទៀតថាពីដំបូងវាហាក់ដូចជាមានការរន្ធត់ចិត្ត និងពោរពេញទៅដោយកំហឹងពីប្រទេសបារាំងទៅលើរឿងនាវាមុជទឹកតែពេលនេះវាជាពេលដែលយើងត្រូវតែបោះជំហ៊ានទៅមុខ។បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអូស្រ្តាលីនិងអាមេរិកដែលជាសញ្ញមួយបង្ហាញថាមានវិបត្តិការទូតដ៏ធ្ងន់ធ្ងរ។លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean -Yves Le Drian បានជួបជាមួយ ឯកអគ្គរដ្ឋទូតទាំង២រូបដើម្បីជជែកពីផលវិបាកនៃយុទ្ធសាស្ត្រនៅក្នុងវិបត្តិបច្ចុប្បន្ន ក្រសួងបានបញ្ចេញឲ្យដឹងដោយមិនបានផ្តល់នូវសេចក្តីលំអិត។" អ្វីដែលកំពុងសម្តែងនៅក្នុងកិច្ចការនេះ ...គឺជាវិបត្តិ វាជារឿងយុទ្ធសាស្ត្រមុនពេលដែលវាឈានទៅដល់រឿងពាណិជ្ជកម្ម ...បញ្ហាវានៅត្រង់ថា តុល្យភាពនៃកំលាំងក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក និងទំនាក់ទំនង ដែលយើងត្រូវធ្វើជាមួយប្រទេសចិន " លោកAttal បាននិយាយ។"បារាំងក៏ជាប្រទេសមួយនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដែរ " លោកAttal បានបញ្ជាក់ " ទឹកដីបារាំងនៅ កោះ New Caledonia ប្រជាពលរដ្ឋបារាំងរស់នៅទីនោះ កងទ័ពបារាំងដែលកំពុងបោះទីតាំងឈរជើងនៅទីនោះ។
ឥណ្ឌូប៉ាស៊ីហ្វិកក៏ជារឿងរបស់អឹរ៉ុបដែរ លោកបានបញ្ជាក់។