BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden លើកពីបញ្ហា Khasoggi​​ ក្នុងអម្លុងពេលជួបជាមួយ Mohammad bin Salman 

ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 13:55  គុន ច័ន្ទរដ្ឋា

photo_2022-07-16_13-51-07

DW-

លោកប្រធានាធិបតីបានប្រើប្រាស់នូវសម្តីខ្លាំងៗ ដើម្បីពិពណ៌នាអំពីកំណត់ត្រានៃសិទ្ធមនុស្សរបស់ Mohammad bin Salman ។ ប៉ុន្តែវាជារឿងមុន រុស្សីចូលឈ្លានពានអ៊ុយក្រែន និងបានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បាននិយាយថាការសម្លាប់អ្នកកាសែត Jamal Khashoggi ស្ថិតនៅលើគេក្នុងការប្រជុំ នៅពេលដែលលោកបានទទួលជួបស្វាគមន៍ដោយព្រះអង្គម្ចាស់ ដែលគ្រងរាជ្យអារ៉ាប់ប៊ីសាអ៊ូឌីតនៅក្នុងទីក្រុងនៃប្រទេស Jedda កាលពីថ្ងៃសុក្រ។ "អ្វីដែលកើតឡើងចំពោះ Khasoggi ជារឿងដ៏ឃោឃៅ" Biden បាននិយាយបន្ទាប់មក។ "ខ្ញុំបានបញ្ជាក់ច្បាស់ថា បើសិនជាមានរឿងអ្វីដូចនេះកើតឡើងម្តងទៀត ពួកគេត្រូវតែឆ្លើយតបនិងមានច្រើនជាងនេះទៅទៀត"។

បន្ទាប់ពីមានការទទួលស្វាគមន៍ក្នុងកំរិតទាបនៅឯចំណតអាកាសយានដ្ឋានអន្តរជាតិព្រះចៅ Abdulahziz នៅក្នុងទីក្រុង Jeddad, Biden ក្រោយមកបានទទួលស្វាគមន៍ដោយ នៅព្រះបរមរាជវាំងដោយ ព្រះអង្គម្ចាស់ Mahammad Bin Salman ដែលមានផ្សាយបន្តផ្ទាល់ក្នុងទូរទស្សន៍ ដែលគេបានឃើញ Biden ចាប់ដៃជាមួយ ព្រះចៅអធិរាជ្យ Salman Bin Abduziz ។ Biden បានទៅដល់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌិត បន្ទាប់ពីស្នាក់នៅ២ថ្ងៃក្នុងប្រទេសអ៊ីស្រាអែល ដើម្បីស្វែងរកឲ្យមានភាពរលូនជាមួយទីក្រុង Riyadh ដែលជាសម្ព័ន្ធមិត្តចាស់របស់អាមេរិកនៅក្នុងតំបន់។

ប៉ុន្តែភាពតានតឹងរវាង Biden និងមេដឹកនាំអារ៉ាបប៊ីសាអ៊ូឌីត Mohammad bin Salman មានកំដៅខ្លាំង បន្ទាប់ពី Biden កាលពីពេលមុនបានប្តេជ្ញាចិត្តថានឹងធ្វើឲ្យសាអ៊ូឌីតក្លាយទៅជារដ្ឋថោកទាបដោយសាររឿងកំណត់ត្រានៃសិទ្ធមនុស្ស ដោយបាននិយាយប្រទេសនេះមិនបានសងត្រឡប់មកវិញនូវតម្លៃសង្គម។បន្ទាប់ពីមានការប្រមើលមើលយ៉ាងច្រើន លោកប្រធានាធិបតីបានបញ្ជាក់ក្រោយពីកិច្ចប្រជុំថា លោកបានចាប់ផ្តើមនិយាយពីការសម្លាប់អ្នកកាសែត Jamal Khasoggi ដែលជាអ្នកប្រឆាំងរស់នៅសហរដ្ឋអាមេរិក និងបានធ្វើការឲ្យកាសែត Washington post កាលពីពេលមុន ហើយត្រូវបានគេសម្លាប់នៅក្នុងស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីតក្នុងទីក្រុងអុីស្តង់ប៊ុល ប្រទេសតួរគី កាលពីឆ្នាំ២០១៨។

“ដែលជាមូលដ្ឋាន ព្រះអង្គម្ចាស់បាននិយាយថា ទ្រង់មិនទទួលខុសត្រូវដោយផ្ទាល់ខ្លួននោះទេ ខ្ញុំបានចង្អុលបង្ហាញថា ខ្ញុំគិតថាទ្រង់ជាអ្នកទទួលខុសត្រូវ” Biden បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Jedda ។ “ខ្ញុំបាននិយាយត្រង់ៗ និងពិភាក្សាគ្នាដោយផ្ទាល់ ខ្ញុំបានបញ្ចេញនូវទស្សនៈរបស់ខ្ញុំយ៉ាងច្បាស់លាស់”។ Biden ដែលបានបង្ហាញខ្លួនឯងជាជើងឯកនៃសិទ្ធមនុស្ស កាលពីឆ្នាំមុនបានបញ្ជាឲ្យក្រសួងស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបញ្ចេញនូវរបាយការណ៍ដែលថា Mohammad Bin Salman គឺជាអ្នកបញ្ជាឲ្យមានការសម្លាប់នេះ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២នេះ៕


ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 13:55  គុន ច័ន្ទរដ្ឋា