Washington-Reuters
មេដឹកនាំនៃរដ្ឋអុីស្លាមបានស្លាប់ដោយបំផ្ទុះខ្លួនឯងនិងសមាជិកក្រុមគ្រួសារក្នុងអម្លុងពេលដែលកងទ័ពអាមេរិកបានធ្វើការវាយឆ្មក់ក្នុងប្រទេសស៊ីរី។ លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃព្រហស្បត៍ ដែលជាការធ្វើឲ្យបរាជ័យក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមជីហាតដើម្បីរៀបចំឡើងវិញនូវចលនាទ័ពព្រៃ បន្ទាប់ពីបានបាត់បង់ទឹកដី១ផ្នែកធំ។ Abu Ibrahim al-Hashelmi al- Quraishi បានដឹកនាំរដ្ឋអុីស្លាមចាប់តាំងពីការស្លាប់របស់ស្ថាបនិក Abu Bark al-Baghdadi ក្នុងឆ្នាំ២០១៩ ដែលបានសម្លាប់ខ្លួនឯងផងដែរក្នុងការបំផ្ទុះក្នុងអម្លុងពេលដែលមានការវាយឆ្មក់ដោយកងកុម៉្មង់ដូអាមេរិក។
ខណៈដែលកងទ័ពអាមេរិកបានចូលទៅជិតកន្លែងស្នាក់នៅរបស់ Quraishi ប៉ែកខាងជើងឈៀងខាងកើតសុីរីទាំងកណ្តាលយប់ គាត់បានចុចគ្រាប់បែកឲ្យផ្ទុះដែលបានសម្លាប់ទាំងសមាជិកគ្រួសារគាត់ផងដែរ រួមទាំងកូនៗ បើយោងទៅតាម Biden និងមន្ត្រីអាមេរិក។ ការផ្ទុះនេះមានកម្លាំងយ៉ាងខ្លាំង ដែលធ្វើឲ្យប៉ើងសាកសពរហូតដល់កំពស់៣ជាន់នៃអគារដែល Quraishi ស្នាក់នៅនិងផ្លូវជុំវិញក្នុងទីក្រុង Atmeth ,មន្ត្រីអាមេរិកបាននិយាយ,ដោយបន្ទោសទៅលើរដ្ឋអុីស្លាមក្នុងការដែលធ្វើឲ្យមានការរងរបួសទៅដល់ជនស៊ីវិលផ្សេងទៀត។
“ដោយសារតែភាពក្លាហាននៃកងទ័ពរបស់យើង មេភេវរករដ៏យង់ឃ្នងនឹងមិនមានទៀតទេ” Bidenបាននិយាយនៅក្នុងសេតវិមាន។មន្ត្រីជាន់ខ្ពស់នៃសេតវិមានបាននិយាយថា ការបំផ្ទុះនេះត្រូវបានគេជឿជាក់ថាបានសម្លាប់ Quraishi ប្រពន្ធរបស់គាត់ទាំង២និងកូនម្នាក់នៅជាន់ទី៣ និងទំនងជាកូនក្មេងម្នាក់ព្រមទាំងអនុបញ្ជាការនិងប្រពន្ធរបស់គាត់នៅជាន់ទី២ដែលបានបាញ់មកលើកងទ័ពអាមេរិក។ អ្នកប្រយុទ្ធ២នាក់បន្ថែមទៀតក៏ត្រូវបានស្លប់បន្ទាប់ពីបានបាញ់ប្រហារមកលើឧទ្ធម្ភាគចក្ររបស់អាមេរិក មន្ត្រីអាមេរិកបាននិយាយ។
Quraishi បានប្រើប្រាស់ផ្ទះ និងក្រុមគ្រួសារដែលមិនដឹងខ្លួនឲ្យរស់នៅជាន់ទី១ទុកជាខែលការពារ ដែលជាកត្តាមួយធ្វើឲ្យមានការស្មុគ្រស្មាញដល់ការវាយឆ្មក់ មន្ត្រីបានបន្ថែម មន្ត្រីមិនអាចនឹងពន្យល់ពីភាពខុសគ្នារវាងចំនួនអ្នកស្លាប់និងរងរបួសនិងចំនួនដែលផ្តល់ដោយក្រុមសង្រ្គោះនៃប្រទេសសុីរី ដែលបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានស្លាប់ រួមបញ្ចូលទាំងស្រ្តី៤នាក់និងកូនក្មេង៦នាក់។ វាច្បាស់ណាស់ថាការផ្ទុះដ៏ខ្លាំងក្លានៅជាន់ទី៣ បន្ទាប់ពីពិនិត្យមើលឡើងវិញ ថាជាមូលហេតុដែលបណ្តាលឲ្យមានការស្លាប់និងរងរបួស មន្ត្រីបានបន្ថែម។