BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចំណាប់អារម្មណ៍មួយក្នុងការស្ទាបស្ទង់មតិបានបង្ហាញថា Biden បានដឹកមុខ DeSantis និង Trump យ៉ាងច្រើនក្នុងឆ្នាំ២០២៤

ថ្ងៃសុក្រ, 28 ខែមករា 2022 16:54  គុន ច័ន្ទរដ្ឋា

photo_2022-01-28_16-42-01 (1)

Mediaite-

ការស្ទាបស្ទង់មតិដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីមហាវិទ្យាល័យច្បាប់ Marquette បានបង្ហាញថាលោកប្រធានាធិបតី Joe- Biden បានដឹកមុខលោកអតីតប្រធានាធិបតី Donald Trump និងអភិបាលរដ្ឋ Ron DeSantis មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Florida ក្នុងការប៉ាន់ស្មានប្រៀបធៀបមួយ។ ការស្ទាបស្ទង់មតិជាបន្តបន្ទាប់ ដែលបានបញ្ចេញមកក្នុងរយៈពេលថ្មីៗប៉ុន្មានខែនេះ បានបង្ហាញថា Biden ស្ថិតនៅជាមួយអ្នកបោះឆ្នោត ១៥% ភាគរយនៃអ្នកឆ្លើយនឹងសំណួរបាននិយាយថា គេគាំទ្រពេញទំហឹងចំពោះការអនុវត្តិន៍ការងាររបស់លោកប្រធានាធិបតីនិង ៣១%ទៀតបាននិយាយថា ពួកគេគាំទ្រលើការងារខ្លះ។

ទន្ទឹមគ្នានោះដែរ ២១% បាននិយាយថា គេមិនគាំទ្រលើការងារខ្លះរបស់ Biden ខណៈដែល៣២% និយាយថាដាច់ខាតពួកគេមិនគាំទ្រលើការងាររបស់លោក។ ជាការបូកសរុប ៥៣% បាននិយាយថា ពួកគេមិនគាំទ្រលើការងាររបស់លោកប្រធានធិបតីដែលកំពុងតែធ្វើ, ប៉ុន្តែនៅមានទៀត នៅពេលដែលគេប្រៀបធៀបលោកប្រធានាធិបតីជាមួយនឹងតារា២រូប ដែលមកពីគណបក្សសាធារណរដ្ឋនៅក្នុងការប្រៀបធៀបផ្សេងពីគ្នា លោក Biden បានឈ្នះលោកទាំង២ក្នុងតួរលេខ ២ខ្ទង់ក្នុងឆ្នាំ២០២៤។

ការស្ទាបស្ទង់មតិរបស់ Marquette បានរកឃើញថា ក្នុងការប្រៀបធៀបប្រឆាំងទៅនឹង Trump, Biden នឹងបានទទួលប្រហែលជា ៤៣%នៃសន្លឹកឆ្នោត ខណៈដែល Trump នឹងបានទទួល ៣៣%, ១៦ភាគរយនៃអ្នកឆ្លើយនឹងស្វែងរកបេក្ខជនដ៏ទៃទៀត ខណៈដែល៦%ភាគរយទៀតបាននិយាយថា ពួកគេនឹងផ្អាកការបោះឆ្នោតសិន ក្នុងការដែលមានការប្រកួតប្រជែងម្តងទៀត រវាងបេក្ខជនក្នុងឆ្នាំ២០២០។ DeSantis ធ្វើបានល្អជាង Trump ក្នុងការស្ទាបស្ទង់មតិ ប៉ុន្តែមិនបានច្រើនទេ។

ការស្ទាបស្ទង់មតិរបស់ Marquette បានបង្ហាញថា Biden នឹងបានទទួល៤១% ខណៈដែល DeSantis បានទទួល៣៣%។ ក្នុងការការប្រកួតប្រជែងរបៀបនេះ យោងទៅតាមការស្ទាបស្ទង់មតិនិមួយៗ, ១៨% នឹងជៀសចេញពីបេក្ខជនគណបក្សធំៗទាំង២ ខណៈដែល៨%នឹងមិនធ្វើការបោះឆ្នោតទេ។ រឿងដែលល្អសំរាប់ DeSantis ៦៦% នៃអ្នកឆ្លើយបាននិយាយថា គេពេញចិត្តចំពោះទស្សនៈរបស់លោក។ រឿងដែលអាក្រក់សំរាប់ Trump ៦៧% អ្នកដែលឆ្លើយនឹងសំណួរបាននិយាយថាគេមិនពេញចិត្តចំពោះទស្សនៈរបស់លោក៕


ថ្ងៃសុក្រ, 28 ខែមករា 2022 16:54  គុន ច័ន្ទរដ្ឋា