BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការធ្វើដំណើររបស់ Biden ទៅកាន់ Brussels ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត NATO រៀបផែនការថ្មី

ថ្ងៃពុធ, 23 ខែមីនា 2022 08:51  គុន ច័ន្ទរដ្ឋា

photo_2022-03-22_22-57-04 (1)

Reuters-  

លោកប្រធានាធិបតី Joe-Biden និងសមភាគីអឺរ៉ុបនឹងប្រកាសនូវទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី និងវិធានការណ៍ថ្មីដើម្បីរិតបន្តឹងទណ្ឌកម្មដែលមានរួចជាស្រេចក្នុងដំណើររបស់លោកទៅកាន់ទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ ទីប្រឹក្សារសន្តិសុខជាតិ Jake Sullivan បាននិយាយកាលពីថ្ងអង្គារ៍។ Biden នឹងជជែកអំពីការកែរតម្រូវនៃជំហររបស់កងកម្លាំង NATO ដែលនឹងត្រូវប្រើក្នុងពេលដែលមានអាសន្ន ក្នុងករណីដែលអាវុធនុយគ្លេអ៊ែរត្រូវបានប្រើប្រាស់ Sullivan បាននិយាយ។ Biden នឹងប្រកាសនូវសកម្មភាពរួមក្នុងការពង្រឹងនូវថាមពលសន្តិសុខក្នុងអឺរ៉ុប ដែលពឹងពាក់ទៅលើឧស្ម័នរបស់រុស្សី។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មទៅលើរុស្សីដែលជាការព្រមានទៅលើការដែលរុស្សីចូលឈ្លានពានអ៊ុយក្រែននិងបានផ្តល់ជំនួយរាប់ពាន់លានសំរាប់ការការពារអ៊ុយក្រែន។ Biden បាននិយាយថានឹងមិនបញ្ជូនកងទ័ព NATO ចូលទៅក្នុងអ៊ុយក្រែនទេ ប៉ុន្តែបានសន្យាថានឹងប្តេជ្ញាចិត្តការពារសមាជិក NATO បើសិនជាមានការវាយប្រហារណាមួយ។ Biden បានចេញដំណើរទៅកាន់ទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធ ដែលជាមូលដ្ឋានរបស់​ NATO និងសហគមន៍អឺរ៉ុប ដើម្បីជួបប្រជុំនៅថ្ងៃព្រហស្បត៍ជាមួយនឹងមេដឹកនាំអឺរ៉ុប។

លោកនឹងរួមប្រជុំកំពូលក្នុងគ្រាមានអាសន្នជាមួយមេដឹកនាំ ​NATO  និងមេដឹកនាំអឺរ៉ុប G-7 និងជួបប្រជុំផងដែរជាមួយក្រុមប្រឹក្សារអឺរ៉ុប Sullivan និយាយ។ "លោកនឹងមានឱកាសផងដែរដើម្បីធ្វើកិច្ចសហការណ៍ជំហានចុងក្រោយខាងយោធាដើម្បីជួយអ៊ុយក្រែន។ លោកនឹងចូលរួមជាមួយដៃគូររបស់យើងក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្សីនិងពង្រឹងនូវទណ្ឌកម្មដែលមានរួចមកហើយ ដើម្បីបង្រ្កាប,បញ្ចៀសនិងធានានូវការពង្រឹងវិធានការណ៍"Sullivan បានប្រាប់អ្នកយកព័ត៌មាន។

នៅពេលដែលសួរអំពីការប្រើអាវុធនុយគ្លេអ៊ែរ Sullivan បានប្រាប់អ្នកយកព័ត៌មានថាលោកប្រធានាធិបតី Vladimir Putin បានលើកឡើងអំពីការពង្រឹងនិងពង្រាយអាវុធនុយគ្លេអ៊ែរ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរនូវស្ថានភាពរបស់ខ្លួននោះទេរហូតមកទល់ពេលនេះ។ Sullivan បាននិយាយថា យើងបានតាមដានមើលគ្រប់សកម្មភាពរបស់រុស្សីគ្រប់ពេល ខណៈដែលអ្នកនាំពាក្យរបស់រុស្សី លោក Dmitry Peskov បាននិយាយថា រុស្សីនឹងប្រើអាវុធនុយគ្លេអ៊ែរនៅពេលដែលស្ថានការណ៍មានការគំរាមកំហែង។


ថ្ងៃពុធ, 23 ខែមីនា 2022 08:51  គុន ច័ន្ទរដ្ឋា