Reuters-
រុស្សីនៅ តែរក្សារទុកនូវរនាំង ដែលជាអរិភាពវោហារសាស្រ្តចំពោះអ៊ុយក្រែនកាលពីថ្ងៃព្រហស្បត៍ ហើយបានប្រៀបធៀបវិបត្តិនៅទីនោះថាជាទង្វើដ៏គ្រោះថ្នាក់ជាទីបំផុតនៃសង្រ្គាមត្រជាក់ ក្នុងពេលដែលរង់ចាំលោកប្រធានាធិបតី Joe- Biden អញ្ជើញខ្លួនក្នុងការជជែកដែលអាចធ្វើទៅបានជាមួយនឹងប្រទេសដែលជាសមាជិក NATO ។ ក្រសួងការបរទេសរុស្សី បានចោទប្រកាន់អ៊ុយក្រែនក្នុងការចល័តកងកាំភ្លើងធំទៅសមរភូមិជួរមុខក្នុងការប្រយុទ្ធជាមួយនឹងក្រុមបំបែករដ្ឋនៅផ្នែកខាងកើតនិងខកខានក្នុងការគោរពដំណើរការសន្តិភាព។
ព្រឹត្តិការណ៍នេះកើតនៅ Donbas ឬតំបន់ទំនាស់នៅអ៊ុយក្រែនខាងកើតដែលបច្ចុប្បន្នសភាពការណ៍ "ដូចគ្នាទៅនឹងការប្រល័យពូជសាសន៍",កាសែត Tass បានដកស្រង់សម្តី លោកប្រធានាធិបតី Putinដែលបាននិយាយកាលពីថ្ងៃព្រហស្បត៍។ នាវាចម្បាំងអ៊ុយក្រែនមួយបានធ្វើដំណើរឆ្ពោះទៅច្រក Kerch ដែលបែងចែករុស្សីនិងឧបទ្វីប Crimea ដែលបានតភ្ជាប់, ហើយមិនបានប្រតិកម្មទៅនឹងសំណូមពររបស់រុស្សីដែលសុំឲ្យផ្លាស់ប្តូរទិសដៅ។ ក្រុមស៊ើបការសម្ងាត់រុស្សី (FSB) បាននិយាយពីព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីថ្ងៃព្រហស្បត៍។ នាវារបស់អ៊ុយក្រែនក្រោយមកបានត្រឡប់ក្រោយ (FSB) បានរាយការណ៍។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា នាវានោះគឺជានាវាសង្រ្គោះដែលពុំមានអាវុធនៅលើនោះទេ ។ "ការជជែកអំពីដំណោះស្រាយសន្តិភាព ជាការពិតវាបានស្លាប់បាត់ទៅហើយ" អ្នកនាំពាក្យក្រសួងការបរទេស Maria Zakharova បានប្រាប់អ្នកយកព័ត៌មាន, ដោយនិយាយយោងទៅរកទំនាស់អស់រយៈពេល៧ឆ្នាំរវាងអ៊ុយក្រែននិងកងកំលាំងបំបែករដ្ឋនៅក្នុងតំបន់ Donbas ភាគខាងកើត។ Twitter របស់ក្រសួងបានដកស្រង់សម្តី Zakharova ដែលបាននិយាយថា ដោយមានការគាំទ្រពី NATO ប្រទេសទាំងឡាយបានចាក់បញ្ចូលនូវគ្រឿងអាវុធយុទ្ធភ័ណ្ឌមកក្នុងប្រទេសនេះ ហើយទីក្រុង Kyiv កំពុងតែកសាងកងទ័ពជាផ្នែកៗនៅតាមខ្សែរក្រវ៉ាត់ប្រយុទ្ធក្នុង Donbas។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Ryabkov បានយល់ស្របជាមួយនឹងអ្នកយកព័ត៌មានដែលបានផ្តល់យោបល់ថា ភាពតានតឹងរវាងខាងលិចនិងខាងកើតអាចវិលត្រឡប់ទៅនឹងការប្រឈមឡើងវិញនូវវិបត្តិមីស៊ីលដូចនៅ Cuba ឆ្នាំ១៩៦២ ,នៅពេលដែលសហរដ្ឋអាមេរិកនិងសហភាពសូវៀតស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងការផ្ទុះសង្រ្គាមនុយគ្លេអ៊ែរ។ "អ្នកដឹងទេ វាប្រាកដជាអាចចូលទៅដល់រឿងហ្នឹង" ព័ត៏មាន Interfax បានដកស្រង់សម្តីលោកនិយាយ "បើសិនជារឿងនៅតែបន្តរទៅទៀតយ៉ាងដូច្នេះ លទ្ធភាពទាំងមូលរបស់វាដោយសារតែភាពប្រាកដនិយមនៃព្រឹត្តិការណ៍នឹងលេចចេញមកមួយរំពេច ហើយអ្នកនឹងបានឃើញដោយខ្លួនឯងនូវរឿងរ៉ាវដែលស្រដៀងគ្នានេះ"។
ការធ្វើអត្ថាធិប្បាយនេះ បានលេចចេញមក២ថ្ងៃបន្ទាប់ពីការប្រជុំកំពូលរវាងលោកប្រធានាធិបតី Biden និង Putin ដែលមានបំណងនឹងបន្ថយនូវកំដៅនិងវិបត្តិលើរឿងអ៊ុយក្រែន។