BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថាអាមេរិកមានភ័ស្តុតាងនៃផែនការរុស្សីក្នុងការឈ្លានពាន អ៊ុយក្រែន

ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា

photo_2021-12-03_07-37-20 (1)

Military news-

រុស្សីកំពុងរៀបចំឈ្លានពានអ៊ុយក្រែន, រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានព្រមាននៅក្នុងអម្លុងពេលធ្វើសន្និសិទកាសែតនៅ Latvia កាលពីថ្ងៃពុធ និងថាអាមេរិកមានភ័ស្តុតាងនៃផែនការនេះ។ នៅគ្រាបញ្ចប់នៃកិច្ចប្រជុំ NATO ក្នុងសប្តាហ៍នេះ Blinken បាននិយាយថាទាំងមន្ត្រីអាមេរិក និងអ៊ុយក្រែនមានការព្រួយបារម្ភអំពីលទ្ធភាពនៃការឈ្លានពានរបស់រុស្សី។

"យើងមានការព្រួយបារម្ភដោយសារភ័ស្តុតាងដែលរុស្សីបានរៀបចំផែនការនៃទង្វើឈ្លានពានមកលើអ៊ុយក្រែន" Blinken និយាយ។ "ផែនការនោះមានការរួមបញ្ចូលទាំងធ្វើឲ្យមានការរំជើបរំជួល និងអស្ថិរភាពនៅក្នុងអ៊ុយក្រែន និងប្រតិបត្តិការណ៍យោធាក្នុងទម្រង់ដ៍ធំ។ ឥឡូវនេះយើងធ្លាប់បានឃើញផែនការរបៀបនេះមុនឆ្នាំ២០១៤ នៅពេលដែលរុស្សីឈ្លានពានអ៊ុយក្រែនជាចុងក្រោយ” លោកបានបន្តរទៀតថា “ឥឡូវពួកគេបានកំពុងតែប្រមូលផ្តុំកងកំលាំងនៅក្បែរព្រំប្រទល់ ហើយបញ្ចេញនូវព័ត៌មានខុស ដើម្បីលាបពណ៌អ៊ុយក្រែនថាជាអ្នកឈ្លានពាន ដើម្បីឲ្យស្របទៅនឹងផែនការសកម្មភាពយោធា”។

“យើងបានមើលឃើញតាក់ទិកនេះម្តងទៀតក្នុងរយៈពេល២៤ម៉ោងនេះ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ យើងបានសង្កេតឃើញមានការប្រមូលផ្តុំយ៉ាងធំមួយ ច្រើនជាង១០ដង, សកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមានការធ្វើយុទ្ធនាការឃោសនាប្រឆាំងនឹងអ៊ុយក្រែនដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការឈ្លានពានរបស់រុស្សីនៅក្នុងឆ្នាំ២០១៤”។ "យើងមិនដឹងថាតើលោកប្រធានាធិបតី Putin បានធ្វើសេចក្តីសំរេចដើម្បីឈ្លានពានអ៊ុយក្រែនឬយ៉ាងណា?” លោកបានបន្ថែម។ កាលពីថ្ងៃពុធផងដែរ រុស្សីបានបញ្ជាឲ្យអ្នកការទូត និងបុគ្គលិកស្ថានទូតដែលបាននៅក្នុងប្រទេសអស់រយះពេលជាង៣ឆ្នាំ ត្រូវចាកចេញពីរុស្សីមុនថ្ងៃទី៣១។

កាលពីខែមុនលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyi បាននិយាយថាផ្នែកចារកម្មរបស់ប្រទេសបានរកឃើញថា នូវផែនការធ្វើរដ្ឋប្រហារនៅក្នុងអ៊ុយក្រែនដែលគាំទ្រដោយរុស្សី ប៉ុន្តែ Zelenskyi មិនបានចោទប្រកាន់ទីក្រុង Kremlin ថាបានពាក់ព័ន្ធដោយត្រង់នោះទេ ហើយវិមាន Kremlin ក៏បានបដិសេធតួរនាទីនៅក្នុងផែនការធ្វើរដ្ឋប្រហារនេះដែរ។ ZelensKyi បាននិយាយថា លោកចាប់បានខ្សែរអាត់ថតសម្លេង ដែលទាក់ទងទៅនឹងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។ Blinken បាននិយាយថា អាមេរិកនិងអ៊ុយក្រែនត្រូវតែប្រុងប្រៀបចំពោះស្ថានការណ៍ទាំងឡាយដែលនឹងអាចកើតមានឡើង។

“មានការគំរាមថ្ងៃនេះ សង្រ្គាមនឹងកើតនៅថ្ងៃស្អែក” Zelenskyi បាននិយាយ យើងបានប្រុងប្រៀបចំពោះការកើនឡើងនៃភាពតានតឹងនេះរួចជាស្រេច៕


ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា