BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

Biden និយាយថាអាមេរិកកំពុងពិចារណារធ្វើពហិការ ការទូតកីឡាអូឡាំពិកនៅប៉េកាំង

ថ្ងៃសុក្រ, 19 ខែវិច្ឆិកា 2021 08:33  គុន ច័ន្ទរដ្ឋា

Sport- 

សហរដ្ឋអាមេរិកកំពុងពិចារណារធ្វើពហិការ ការទូតកីឡាអូឡាពិករដូវក្តៅនាទីក្រុងប៉េកាំង, ប្រធានាធិនតី Joe-Biden បានបញ្ជាក់កាលពីថ្ងៃព្រហស្បត៍ ជាទង្វើរមួយដែលមានគោលបំណងប្រឆាំងទៅនឹងកំណត់ត្រានៃការរំលោភសិទ្ធមនុស្ស, រួមបញ្ចូលទាំងអ្វីដែលទីក្រុងវ៉ាស៊ិនតោនបាននិយាយថាជាការប្រល័យពូជសាសន៍ប្រឆាំងទៅនឹងជនជាតិមូស្លីមភាគតិច។ ”វាជារឿងមួយដែលយើងកំពុងពិចារណារ “ Biden បាននិយាយនៅពេលដែលគេសួរ ថាតើពហិការកំពុងតែពិចារណារឬយ៉ាងណា? ខណៈដែលលោកកំពុងតែអង្គុយប្រជុំជាមួយនាយករដ្ឋមន្ត្រី កាណាដា Justin Trudeau ។

photo_2021-11-19_03-50-10

ពហិការការទូតមានន័យថា មន្ត្រីសហរដ្ឋអាមេរិកនឹងមិនចូលរួមនៅក្នុងពិធីសម្ពោធបើកកីឡាអូឡាពិករដូវក្តៅនាខែកុម្ភះនៅទីក្រុងប៉កាំងនោះទេ។ សេចក្តីសំរេចមិនបញ្ជូនអ្នកការទូតវាជាការស្តីបន្ទោសមួយ ដែលលោកប្រធានាធិបតី Xi Jing Ping និង Joe-Biden ទើបតែបានជួបប្រជុំគ្នាដើម្បីសម្រួលនូវភាពតានតឹងនៅក្នុងការប្រជុំតាមវីឌីអូ ដែលជាការប្រជុំមួយដ៏វែងចាប់តាំងពី Bidenបានឡើងកាន់អំណាចចាប់តាំងពីខែមករា។

សកម្មជននិងសមាជិកសភាមកពីគណបក្សទាំង២បានធ្វើការកៀបសង្កត់ទៅលើរដ្ឋការលោកBiden ឲ្យធ្វើពហិការការទូតទៅលើព្រឹត្តិការណ៍នេះ ដែលរដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ចិនថាបានអនុវត្តន៍នូវការប្រល័យពូជសាសន៍ប្រឆាំងទៅនឹងជនជាតិភាគតិចនៅភូមិភាគខាងលិចXinjiang, ជាការចោទប្រកាន់ដែលចិនបានប្រកែក។ អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយក្នុងសន្និសិទជាប្រចាំកាលពីថ្ងៃព្រហស្បត៍ថា ការពិចារណាររបស់អាមេរិកចំពោះ ពហិការការទូតនៃកីឡាអូឡាំពិករដូវក្តៅ បានជំរុញឡើងដោយសារតែមានការព្រួយបារម្ភអំពីការអនុវត្តិន៍នូវការគោរពសិទ្ធមនុស្សនៅក្នុងខេត្ត Xingjiang ។

“ មានកន្លែងដែលយើងប្រាកដជាមានការព្រួយបារម្ភ ការរំលោភសិទ្ធមនុស្ស “psaki បានប្រាប់អ្នកយកព័ត៌មាន “យើងមានការព្រួយបារម្ភខ្លាំងណាស់”។ ជាការពិតវាមានកត្តាជាច្រើនដែលយើងកំពុងសម្លឹងមើលថាតើយើងគួរមាបវត្តមានដែរឬទេ “ អ្នកស្រីបាននិយាយ ខណៈដែលប្រកែកមិនប្រាប់នូវពេលវេលានៃការសំរេចចិត្ត។ ”ខ្ញុំចង់ទុកពេលជូនលោកប្រធានាធិបតីក្នុងការធ្វើសេចក្តីសំរេចចិត្ត” នាងនិយាយ។

ប្រភពដែលបានដឹងអំពីការគិតរបស់រដ្ឋការលោកBiden បាននិយាយប្រាប់ Reuters ថាមានការកើនឡើងនៃកុងសង់ស៊ីស នៅក្នុងសេតវិមានថាគួរតែធ្វើពហិការមិនចូលរួមក្នុងកីឡានោះ។


ថ្ងៃសុក្រ, 19 ខែវិច្ឆិកា 2021 08:33  គុន ច័ន្ទរដ្ឋា