North woodstock-
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden កាលពីថ្ងៃអង្គារ៍(16 វិច្ឆិការ)បានធ្វើការបកស្រាយដែលទំនងជានិយាយយោងទៅរក ឯករាជ្យនៃតៃវ៉ាន់ ដោយនិយាយថាជំហររបស់អាមេរិកចំពោះអធិបតេយ្យភាពរបស់តៃវ៉ាន់មិនមានការផ្លាស់ប្តូរទេ។ នៅក្នុងសារចម្រុះជាបន្តរបន្ទាប់និងជាចុងក្រោយរបស់ Biden បានលេចចេញមកនៅថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលតាមវិឌីអូជាមួយនឹងប្រធានាធិបតីចិន Xi Jing Ping ដោយនិយាយអំពីកោះដែលមានប្រជាធិបតេយ្យនៅក្រៅការគ្រប់គ្រងរបស់ប៉េកាំង ដែលចិនបានអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
នៅពេលដែលគេសួរថាតើមានការរីកចម្រើនយ៉ាងណាខ្លះអំពីតៃវ៉ាន់នៅក្នុងជំនួបរវាងអ្នកទាំង២ ,Bidenបានិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកគាំទ្រច្បាប់បច្ចុប្បន្នរបស់អាមេរិកចំពោះតៃវ៉ាន់។ នៅក្នុងច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ (Taiwan Relationship Act) អាមេរិកមិនទទួលស្គាល់ ឯករាជ្យរបស់តៃវ៉ាន់ទេ ប៉ុន្តែប្តេជ្ញាចិត្តនឹងជួយតៃវ៉ាន់ឲ្យការពារខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ Biden ដែលបានធ្វើដំណើរទៅ New Hamshire បានប្រាប់អ្នកយកព័ត៌មានថា “វាជាឯករាជ្យ ដែលតៃវ៉ាន់ត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង”។
សេតវិមានមិនបានឆ្លើយតបទៅនឹងសំណូមពរឲ្យធ្វើការបំភ្លឺទៅនឹងអ្វីដែល Bidenបាននិយាយយោងនោះទេ។ Biden ខ្លួនឯងបន្ទាប់មក បានប្រាប់អ្នកកាសែតដោយខ្លីថា លោកមិនចង់មានន័យថា នឹងមានការផ្លាស់ប្តូរនៅក្នុងនយោបាយអាមេរិកចំពោះតៃវ៉ាន់នោះទេ។ "យើងនឹងមិនផ្លាស់ប្តូនយោបាយរបស់យើងនោះទេ"លោកនិយាយ “ យើងនឹងមិនជំរុញឲ្យមានឯករាជ្យនោះទេ យើងលើកទឹកចិត្តពួកគេឲ្យធ្វើនូវអ្វីដែលច្បាប់ទំនាក់ទំនងជាមួយនៃតៃវ៉ាន់តម្រូវឲ្យធ្វើ នែះគឺជាអ្វីដែលយើងកំពុងធ្វើ ទុកឲ្យគេសម្រេចចិត្តដោយខ្លួនឯងចុះ “។
នេះគឺជាលើកទី៣ ដែលថ្មីៗនេះBidenហាក់ដូចជាបញ្ច្រាស់ទៅនឹងនយោបាយរបស់អាមេរិក ក្នុងការផ្តល់ចំណាប់អារម្មណ៍នៃការគាំទ្ររបស់លោកចំពោះតៃវ៉ាន់។ កាលពីខែតុលា នៅពេលដែលគេសួរថាតើអាមេរិកនឺងទៅការពារតៃវ៉ាន់ប្រឆាំងនឹងចិនទេ លោកឆ្លើយថា " បាទ,យើងមានការប្តេជ្ញារចិត្ដូដូច្នេះ"។ Biden បានធ្វើអត្ថាធិប្បាយស្រដៀងគ្នា នេះដែរនៅក្នុងខែសីហា សេតវិមានបានធ្វើការបកស្រាយតាមក្រោយថានយោបាយរបស់អាមេរិកមិនមានការផ្លាស់ប្តូរទេ។
និយាយទៅកាន់អ្នកកាសែតកាលពីថ្ងៃអង្គារ៍ Bidenបាននិយាយថា លោកបានបញ្ជាក់ប្រាប់លោក Xiថា "ខណៈដែលនាវារបស់អាមេរិកស្ថិតនៅខាងក្រៅដែនទឹករបស់ចិន មានន័យថាគេត្រូវការមានសិទ្ធចូលទៅក្នុងសមុទ្ទចិនខាងត្បូង អញ្ចឹងយើងអត់ត្រូវការនូវការគំរាមកំហែងទេ" ។