BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបិទព្រំដែនជាមួយលីបង់,អធិកាបតីអាល្លឺម៉ង់នឹងទៅកាន់អ៊ីស្រាអែលនិងអេហ្ស៊ីប,Biden គ្រោងទៅកាន់អ៊ីស្រាអែលឆាប់ៗ

ថ្ងៃអង្គារ, 17 ខែតុលា 2023 14:57  BeeTube News

Untitled design - 2023-10-17T145237.057 (1)

កាសែត Jerusalem Post បានដកស្រង់ពីវិទ្យាស្ថានអ៊ីស្រាអែលសម្រាប់ការសិក្សាសន្តិសុខជាតិឡើងថា ប្រជាជនអ៊ីស្រាអែលជិត 78,000 នាក់មកទល់ពេលនេះត្រូវបានផ្លាស់ទីលំនៅដោយសារតែសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ កាសែត​នេះ​បាន​បង្ហាញ​ថា អ៊ីស្រាអែល​បាន​បញ្ជា​ឱ្យ​ជម្លៀស​សហគមន៍រស់នៅ​ជុំវិញ​តំបន់ហ្គាហ្សាស្រ្ទីបដោយសារ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ ខណៈដែលក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសថា ចំនួនអ្នកស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានកើនឡើងដល់ 2,778 នាក់ បន្ថែមលើអ្នករងរបួសប្រហែល 10,000 នាក់ ខណៈនៅតំបន់ West Bank មានអ្នកស្លាប់ចំនួន 59 នាក់ និងជាង 1,250 នាក់ទៀតរងរបួស។

  1. ទាហាន​អ៊ីស្រាអែល​ស្លាប់​បណ្តាលអោយបិទព្រំដែនជាមួយលីបង់

យោងតាមសារព័ត៌មាន EFE ចុះផ្សាយថ្ងៃទី១៦ ខែតុលាបានអោយដឹងថា អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីកងទ័ពម្នាក់ត្រូវបានស្លាប់ក្នុងអំឡុងពេលការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ ដែលបានបាញ់ចេញពីប្រទេសលីបង់មកលើនឹងប៉ុស្តិ៍យោធា Nurit នៅក្នុងប្រទេស។

ក្រុមកងជីវពលស៊ីអ៊ីតលីបង់ដែលមានឈ្មោះថា ហេសបូឡា បានអះអាងពីការវាយប្រហារមួយនេះដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យនេះ ខណៈនៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយផ្សេងទៀតផងដែរកាលពីថ្ងៃអាទិត្យ ក៏មានជនស៊ីវិលអ៊ីស្រាអែលម្នាក់ដែលមានវ័យ 40 ឆ្នាំក៏ត្រូវបានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលមកលើទីក្រុង Shtula ដែលធ្វើឡើងដោយក្រុមហេសបូឡាដូចគ្នានេះផងដែរ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យបានធ្វើអោយឱ្យកងទ័ពអ៊ីស្រាអែលប្រកាសតំបន់ជាប់ព្រំដែនដែលមានចម្ងាយ4គីឡូម៉ែត្រជាតំបន់បិទទ្វារ និងបញ្ជាឱ្យជនស៊ីវិលទាំងអស់ដែលរស់នៅក្នុងរង្វង់ 2 គីឡូម៉ែត្រពីព្រំដែនឱ្យស្នាក់នៅក្បែរកន្លែងការពារ។

ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសថា អ្នករស់នៅតំបន់នេះដែលរួមមាននៅក្នុងទីតាំងតំបន់រស់នៅទាំង 28 កន្លែងនឹងត្រូវប្តូរមកស្នាក់នៅក្នុងផ្ទះសំណាក់សំរាប់ជាសាធារណៈវិញ។

ការ​ជម្លៀសនៅក្នុង​ទំហំដ៏ធំ​នេះ​ត្រូវបានមើលឃើញថាមិនធ្លាប់មានចាប់​តាំង​ពី​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​លីបង់​តាំងពីឆ្នាំ ២០០៦មកម្ល៉េះ។

rss-efe9ff07cbd4eafefc6410cc7ab29207ff9b601df79w

 

  1. Scholz ​នឹង​ធ្វើដំណើរទៅកាន់​​អ៊ីស្រាអែល និង​អេហ្ស៊ីប​​សប្តាហ៍​នេះ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងធ្វើដំណើរទស្សនកិច្ចនៅកាន់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ហើយបន្ទាប់មកនឹងទៅកាន់អេហ្ស៊ីប ខណៈដែលប្រទេសលោកខាងលិចកំពុងព្យាយាមទប់ស្កាត់ជម្លោះមជ្ឈិមបូព៌ាមិនឱ្យរីករាលដាល។

ប្រភពដែលដឹងពីព័ត៌មាននេះបាននិយាយថា លោក Scholz នឹងចាកចេញបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយស្តេច Abdullah នៃប្រទេសហ្ស៊កដានីនៅទីក្រុងប៊ែរឡាំងនៅក្នុងថ្ងៃអង្គារ។

លោក Ron Prosor ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអាល្លឺម៉ង់បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អាល្លឺម៉ង់ Welt ពីដំណើរទស្សនកិច្ចនេះថា "នេះពិតជាសញ្ញាបង្ហាញអំពីការរួបរួមសាមគ្គីភាព"។ លោកបានបន្តថា "លោកគឺជានាយករដ្ឋមន្ត្រីដំបូងគេដែលបានទៅធ្វើដំណើរទស្សនកិច្ចនៅកាន់អ៊ីស្រាអែល (ចាប់តាំងពីសង្រ្គាមហាម៉ាស-អ៊ីស្រាអែលបានផ្ទុះឡើង) ហើយយើងសង្កេតឃើញថាវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែន"។

4052321-187111777

 

  1. Biden គ្រោងនឹងធ្វើដំណើរទៅកាន់អ៊ីស្រាអែលឆាប់ៗ

យោងតាមសារព័ត៌មាន​​​ AP News ចុះផ្សាយថ្ងៃទី១៦ ខែតុលាបានអោយដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden កំពុងពិចារណាលើការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនមានការធ្វើដំណើរណាមួយត្រូវបានសំរេចនៅឡើយទេ។ វានឹងក្លាយជាសញ្ញាដ៏ខ្លាំងក្លាមួយបង្ហាញឡើងពីការអាណិតអាសូរ និងការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដ៏ឃោរឃៅពីសំណាក់ក្រុមហាម៉ាស។

ដំណើរ​ទស្សនកិច្ចនេះ​នឹង​ជា​ឱកាស​សម្រាប់​លោក Biden បញ្ជាក់​​ដល់​ប្រជាជន​អ៊ីស្រាអែល​ថាអាមេរិក​កំពុង​ឈរ​នៅ​ពី​ក្រោយ​ពួកគេ។ ប៉ុន្តែក៏កើតឡើងនៅក្នុងខណៈពេលជាមួយគ្នានឹងការភ័យខ្លាចដែលកាន់តែកើនឡើង ស្របពេលដែលមានការចល័តទ័ពអ៊ីស្រាអែលកាន់តែច្រើនចូលទៅក្នុងតំបន់ហ្គាហ្សា ដែលអាចបង្កឱ្យមានសង្រ្គាមកាន់តែសាយភាយរីកធំជាងមុន។

ហើយវត្តមានរបស់លោក Biden នេះ អាចត្រូវបានមើលឃើញឡើងដោយអ្នកគាំទ្រពីក្រោយក្រុមហាម៉ាសដែលជាអ៊ីរ៉ង់ឡើងថានេះគឺសុទ្ធសឹងជាទង្វើបង្កហេតុ ឬអាចត្រូវបានមើលឃ់ើញដោយប្រទេសអារ៉ាប់ជាច្រើនឡើងថា អាមេរិកហាក់ដូចថ្លង់ រឺមិនអើពើចំពោះជនរងគ្រោះស៊ីវិលជាច្រើនកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ផងដែរថា រដ្ឋលេខាធិការ លោក Antony Blinken បាននិងកំពុងធ្វើដំណើរជុំវិញតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុននេះដោយព្យាយាមរារាំងសង្រ្គាមជាមួយក្រុមហាម៉ាសពីការបញ្ឆេះកាន់តែខ្លាំងនៅក្នុងតំបន់។

ApNewsroom_Biden_25905


 

 


ថ្ងៃអង្គារ, 17 ខែតុលា 2023 14:57  BeeTube News