BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថាមហាសន្និបាតអ.ស.ប.បោះឆ្នោតថ្កោលទោសការភ្ជាប់ទឹកដីអ៊ុយក្រែនរបស់រុស្សីព្រោងព្រាត

ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2022 13:15  គុន ច័ន្ទរដ្ឋា

Screen Shot 2022-10-13 at 1.12.19 PM (1)

The guardian-

មហាសន្និបាត អ.ស.ប. បានបោះឆ្នោតយ៉ាងលើសលុបថ្កោលទោសការប៉ុនប៉ងខុសច្បាប់ក្នុងការភ្ជាប់យកទឹកដីរបស់អ៊ុយក្រែនដោយរុស្សី៤តំបន់ដោយទាមទារឲ្យរុស្សីវិលត្រឡប់ថយក្រោយវិញ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden បាននិយាយថាការបោះឆ្នោតបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ទីក្រុងមូស្គូ "គ្រោះថ្នាក់នៃទំនាស់នេះច្បាស់លាស់ចំពោះយើងគ្រប់គ្នា ហើយពិភពលោកបានបញ្ជូនសារយ៉ាងច្បាស់លាស់ក្នុងការឆ្លើយតបរុស្សីមិនអាចលុបបំបាត់រដ្ឋដែលមានអធិបតេយ្យភាពពីលើផែនទីបានទេ" លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ "រុស្សីមិនអាចផ្លាស់ប្តូរព្រំប្រទល់ដោយកម្លាំងបានទេ" "រុស្សីមិនអាចចាប់យកប្រទេសមួយទៀតទៅជារបស់ខ្លួនបានទេ" Biden និយាយ។

លោកប្រធានាធិបតី Volvodymyr ZelensKy បាននិយាយថា លោកសុំថ្លែងអំណរគុណចំពោះ១៤៣រដ្ឋដែលបានគាំទ្រមហាសន្និបាត អ.ស.ប.នូវសេចក្តីសម្រេចជាប្រវត្តិសាស្ត្រដោយបានសសេរនៅក្នុង Twitter ថា "ពិភពលោកបានបញ្ចេញសម្លេងការប៉ុនប៉ងដើម្បីភ្ជាប់ទឹកដីវាគ្មានតម្លៃនោះទេហើយនឹងមិនដែលបានទទួលស្គាល់ដោយប្រជាជាតិសេរីនោះទេ"។ ៣/៤ នៃសមាជិកមហាសន្និបាតដែលមានចំនួន១៩៣រដ្ឋ ឬ១៤៣ប្រទេសបានបោះឆ្នោតកាលពីថ្ងៃពុធក្នុងការពេញចិត្តទៅនឹងសេចក្តីសម្រេច ដែលបានហៅទង្វើររបស់ទីក្រុងមូស្គូថាខុសច្បាប់ដែលនាំឲ្យរុស្សីធ្លាក់កាន់តែជ្រៅទៅក្នុងភាពឯកោ។

មានតែ៤ប្រទេសទេដែលចូលរួមជាមួយរុស្សីនៅក្នុងការបោះឆ្នោតប្រឆាំងទៅនឹងសេចក្តីសម្រេចរួមមានស៊ីរី, នីការ៉ាហ្គា, កូរ៉េខាងជើង, និងបែលឡារុសដៃគូរជាយុទ្ធសាស្ត្ររបស់រុស្សី ចិន ឥណ្ឌា អាហ្រ្វីកខាងត្បូង និងប៉ាគីស្ថាននិងប្រទេសដ៏ទៃទៀតមិនបានបោះឆ្នោតទេ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Serey Kyslytya លទ្ធផលនៃការបោះឆ្នោតវាជាការគួរឲ្យភ្ញាក់ផ្អើល៕ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយថាការបោះឆ្នោតបានបង្ហាញឲ្យឃើញថាវាមានការឯកភាពប្រឆាំងជាលក្ខណៈអន្តរជាតិទៅនឹងរុស្សី និងបាននិយាយទៀតថាទីក្រុង Washington នឹងមិនដែលទទួលស្គាល់ការធ្វើប្រជាមតិដ៏គួរឲ្យខ្មាស់អៀននោះទេ។

"ការបោះឆ្នោតវាជាការរំលឹកដ៏ខ្លាំងក្លាមួយថាសម្លេងភាគច្រើនដ៏លើសលុបនៃប្រជាជាតិឈរជាមួយអ៊ុយក្រែននៅក្នុងការការពាធម្មនុញ្ញរបស់ អ.ស.ប. ក្នុងការធ្វើសេចក្តីសម្រេចប្រឆាំងទៅនឹងសង្រ្គាមរបស់រុស្សីប្រឆាំងទៅលើអ៊ុយក្រែននិងប្រជាពលរដ្ឋរបស់គេ" លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ មុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ អ.ស.ប.  Linda Thomas-Greenfield បានប្រាប់ទៅ អ.ស.ប.ថា "ថ្ងៃនេះគីជាថ្ងៃដែលរុស្សីឈ្លានពានអ៊ុយក្រែន ប៉ុន្តែថ្ងៃស្អែកវាអាចនឹងប្រជាជាតិមួយទៀតដែលបូរណភាពទឹកដីរបស់គេត្រូវបានរំលោភ វាអាចជាប្រសទេរបស់អ្នក អ្នកអាចជាប្រទេសមួយទៀត តើអ្នកគិតយ៉ាងណានៅក្នុងការបោះឆ្នោតនេះ?


ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2022 13:15  គុន ច័ន្ទរដ្ឋា