Washington-
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បាននិយាយថា កងទ័ពសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍នៃការឈ្លាពានមួយរបស់ចិនវាជាសេចក្តីថ្លែងការណ៍មួយដ៏ច្បាស់លាស់ជាងគេតាំងពីដើមរហូតមកដល់ពេលនេះនៅលើរឿងនេះ ជារឿងមួយដែលច្បាស់ណាស់ថានឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។ នៅពេលដែលគេសួរនៅក្នុងកម្មវិីធី”៦០នាទី” នៃវីទ្យុ CBS ក្នុងកិច្ចសម្ភាសន៍មួយដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា តើកងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងដែលអះអាងដោយចិននោះទេលោកឆ្លើយថា "បាទប្រាកដណាស់វានឹងមានការវាយប្រហារមួយដែលមិនដែលមានពីមុនមក"។
នៅពេលដែលគេសួរឲ្យឆ្លើយបំភ្លឺ ថាតើលោកចង់មានន័យថាមិនដូចនៅអ៊ុយក្រែនទេ ឬយ៉ាងណាកងកម្លាំងអាមេរិកទាំងប្រុសទាងស្រីនឹងការពារតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍ដែលចិនចូលឈ្លានពានតៃវ៉ាន់ Biden ឆ្លើយថា “បាទ”។ កិច្ចសម្ភាសន៍នេះវាជាពេលវេលលាចុងក្រោយដែល Biden បានបង្ហាញឲ្យឃើញយ៉ាងឆ្ងាយពីជំហរដ៏យូរលង់នៃនយោបាយរបស់សហរដ្ឋអាមេរិកលើរឿងតៃវ៉ាន់ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោកវាមានន័យច្បាស់លាស់ជាងពីពេលមុនអំពីការប្តេជ្ញាចិត្តរបស់កងទ័ពសហរដ្ឋអាមេរិកក្នុងការការពារដែនកោះនេះ។ សហរដ្ឋអាមេរិកបានមានការស្ទាក់ស្ទើរជាយូរមកហើយចំពោះគោលនយោបាយដែលមានយុទ្ធសាស្ត្រមិនច្បាស់លាស់ថា តើនឹងឆ្លើយតបដោយយោធាឬយ៉ាងណាចំពោះរឿងតៃវ៉ាន់។
សួរដើម្បីសុំការធ្វើអត្ថាធិប្បាយអ្នកនាំពាក្យសរតវិមានបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរទេ។ "លោកប្រធានាធិបតីបាននិយាយមុននេះរួមទាំងការនិយាយនៅក្នុងទីក្រុងតូក្យូនៅក្នុងខែនេះលោកបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា នយោបាយរបស់យើងចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេដែលវានៅតែជាការពិត" អ្នកនាំពាក្យបាននិយាយ។ ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នូវការថ្លែងអំណរគុណរបស់ខ្លួនចំពោះ Biden ចំពោះការបញ្ជាក់អះអាងឡើងវិញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការប្តេជ្ញារចិត្តរឹងដូចថ្មចំពោះតៃវ៉ាន់។
តៃវ៉ាន់នឹងបន្តនូវការពង្រឹងសមត្ថភាពក្នុងការការពារខ្លួន នឹងចាក់ឬសចាក់គល់ភាពជាដៃគូរសន្តិសុខឲ្យកាន់តែជិតស្នីទ្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ កិច្ចសម្ភាសន៍របស់ CBS ជាមួយនឹង Joe-Biden បានប្រព្រឹត្តិទីទៅកាលពីសប្តាហ៍មុនលោកប្រធានាធិបតីកំពុងតែនៅក្នុងប្រទេសអង់គ្លេសចូលរូមក្នុងពិធីបុណ្យសពព្រមហាក្សត្រីយានី Elizabeth ll កាលពីថ្ងៃច័ន្ទ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ”កម្មវិធី៦០នាទី” Biden នៅតែនិយាយដោយទទូចថា លោកនៅតែប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ។