BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ខ្វាយខ្វល់ខណៈដែលចិនបន្តនូវការសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់

ថ្ងៃអង្គារ, 09 ខែសីហា 2022 09:11  គុន ច័ន្ទរដ្ឋា

2022-08-09 09.08.32 (1) (1)

Taipei:

ចិនបានប្រកាសនូវសមយុទ្ធជាថ្មីទៀតនៅក្នុងសមុទ្ទនិងដែនអាកាសនៅជុំវិញតៃវ៉ាន់កាលពីថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីការបញ្ចប់នូវកាលវិភាគនៃសមយុទ្ធដ៏ធំជាងគេដែលពុំធ្លាប់មានប្រឆាំងទៅនឹងទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់កោះ ដោយលោកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ។ ទីបញ្ជាការកងទ័ពចិនភាគខាងកើតបាននិយាយថាបន្ទាប់ពីកាលវិភាគចាស់បានបញ្ចប់ ពួកគេនឹងធ្វើសមយុទ្ធរួមដោយផ្តោតទៅលើការប្រយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹកនិងប្រតិបត្តិការណ៍វាយលុកក្នុងសមុទ្ទ ដែលជាការបញ្ជាក់នៃការភ័យខ្លាចនៃអ្នកវិភាគខាងសន្តិសុខនិងអ្នកការទូតថា ទីក្រុងប៉េកាំងនឹងបន្តដើម្បីរក្សារសម្ពាធលើការការពាររបស់តៃវ៉ាន់។

ក្រសួងការបរទេសតៃវ៉ាន់បានថ្កោលទោសទង្វើរនេះ ដោយបាននិយាយថា "ចិនដែលបានអះអាងថាកោះដែលគ្រប់គ្រងដោយខ្លួនឯងជារបស់ខ្លួន មានបំណងនឹងបង្កើតនូវវិបត្តិ។ គេបានទាមទារឲ្យក្រុងប៉េកាំងបញ្ឈឍប់សកម្មភាពយោធានិងដកថយត្រឡប់ទៅវិញពីទីកន្លែងនោះ" “ក្នុងការប្រឈមទៅនឹងការសម្លុតគម្រាមដែលបង្កើតឡើងដោយចិន តៃវ៉ាន់នឹងមិនមានការភ័យខ្លាចឬក៏ឱនក្បាល តែនឹងធ្វើសកម្មភាពការពារខ្លួនយ៉ាងម៉ឺងម៉ាត់ដើម្បីការពារបូរណៈភាពទឹកដី សន្តិសុខជាតិនិងការស់នៅដោយសេរីនិងប្រជាធិបតេយ្យ” ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

នៅក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈលើរឿងតៃវ៉ាន់បន្ទាប់ពីទស្សនកិច្ចរបស់ Pelosi លោកប្រធានាធិបតី Joe-Biden បាននិយាយថា លោកមិនព្រួយបារម្ភអំពីតៃវ៉ាន់នោះទេ ប៉ុន្តែលោកខ្វាយខ្វល់អំពីសកម្មភាពរបស់របស់ចិននៅក្នុងតំបន់។ "ខ្ញុំបារម្ភថាពួកគេនឹងធ្វើសកម្មភាពយ៉ាងច្រើនដូចពួកគេកំពុងធ្វើ" Biden បានប្រាប់អ្នកយកព័ត៌មាន នៅ Delaware "ប៉ុន្តែខ្ញុំមិនគិតថាគេនឹងមិនធ្វើអ្វីដែលច្រើនជាងនេះទេ"។ ទស្សនកិច្ចរបស់ Pelosi បានធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ដែលបានធ្វើតេស្តសាកល្បងកាំជ្រួចបាល់លីស្ទីកនៅលើកោះតៃវ៉ាន់ជាលើកដំបូងនិងបានគាស់រំលើងចរន្តនៃការសន្ទនាជាមួយសហរដ្ឋអាមេរិកលើរឿងខ្លះៗ។

រយៈពេលនិងទីកន្លែងច្បាស់លាស់នៃការធ្វើសមយុទ្ធជាចុងក្រោយមិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែតៃវ៉ាន់បានសម្រួលនូវបំរាមនៃការហោះហើរនៅជិតកន្លែងទាំង៦ដែលចិនធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់រួចទៅហើយ។ នៅពេលចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា ក្រសួងបានតាមឃ្លាំមើលយន្តហោះប្រយុទ្ធចិនចំនួន៣៩គ្រឿងនិងនាវាចម្បាំងចំនួន១៣គ្រឿងនៅក្នុងនិងជុំវិញសមុទ្ទតៃវ៉ាន់កាលពីថ្ងៃច័ន្ទ។ "យន្តហោះចិនចំនួន២១គ្រឿងបានរំលោភចូលមកក្នុងដែនអាកាសរបស់តៃវ៉ាន់ រួមបញ្ចូលទាំងយន្តហោះប្រយុទ្ធខ្លះបានដែលបានឆ្លងកាត់ខ្សែរបន្ទាត់កណ្តាលនៅផ្នែកខាងជើងនៃតៃវ៉ាន់" ក្រសូងបាននិយាយ។


ថ្ងៃអង្គារ, 09 ខែសីហា 2022 09:11  គុន ច័ន្ទរដ្ឋា