BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេសកម្ម Biden ទៅអឺរ៉ុប ពង្រឹងសម្ព័ន្ធមិត្តដើម្បីប្រឆាំងរុស្សី

ថ្ងៃអាទិត្យ, 26 ខែមិថុនា 2022 09:08  គុន ច័ន្ទរដ្ឋា

photo_2022-06-25_18-54-41

Munich,AP-

លោកប្រធានាធិបតី Joe-Biden បានចេញក្រៅប្រទេសដើម្បីនិរន្តរភាពនៃសម្ព័ន្ធមិត្តពិភពលោកក្នុងការដាក់ទណ្ឌកម្មរុស្សីក្នុងការឈ្លានពានទៅលើអ៊ុយក្រែន ដែលលោកបានធ្វើដំណើរ៥ថ្ងៃ ទៅអឺរ៉ុបខណៈដែលសង្រ្គាមអស់រយៈពេលជាង៤ខែមិនបានបង្ហាញនូវសញ្ញាស្រាកស្រាន្តនិងបន្ទាប់ពីផលប៉ះពាល់ដោយសារសង្រ្គាមទៅលើម្ហូបអាហារពិភពលោកនិងការផ្គត់ផ្គង់ឋាមពលដែលមានការធ្លាក់ចុះយ៉ាងខ្លាំង។ Biden និងចូលរួមជាដំបូងនៅក្នុងកិច្ចប្រជុំ G-7 ដែលជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងទីក្រុង Batavian Alps ក្នុងប្រទេសអាល្លឺម៉ង់ និងបន្ទាប់មកធ្វើដំណើរទៅ Madrid សម្រាប់កិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំ NATO ៣០ប្រទេស។

ទស្សនកិច្ចនេះបានលេចចេញមកខណៈដែលក្រុមចម្រុះពិភពលោក ក្នុងការដើម្បីជួយពង្រឹងអ៊ុយក្រែននិងដាក់ទណ្ឌកម្មលើរុស្សីលើការឈ្លានពាន ដែលបានបង្ហាញសញ្ញានូវការប្រយុទ្ធនៅចំពេលដែលការឡើងថ្លៃយ៉ាងខ្ពស់នៃអតិផរណារ ក្នុងតម្លៃប្រេងនិងម្ហូបអាហារដែលបណ្តាលមកពីទំនាស់។ Biden ត្រូវបានទទួលការស្វាគមន៍ដោយកំរាលព្រំក្រហម បន្ទាប់ពីមកដល់ទីក្រុង Munich កាលពីយប់ថ្ងៃសៅរ៍ ស្វាគមន៍ដោយក្រុមតន្ត្រី Batavian មានមនុស្សជាច្រើននាក់ស្លៀកពាក់ជាប្រពៃណី និងកុមារា-កុមារី បានជូនបាច់ផ្កាដល់លោក លោកក៏បានចុះហត្ថលេខានៅលើសៀវភៅភ្ញៀវផងដែរ។

Biden និងមេដឹកនាំ​ G-7 មានបំណងនឹងប្រកាសនូវការហាមឃាត់ការនាំចូលមាសពីរុស្សី បើយោលទៅតាមប្រភពពីមនុស្សម្នាក់ដែលជិតស្និទ្ធនិងសេតវិមានដែលមិនត្រូវបានគេអនុញ្ញាតិឲ្យជជែកលើរឿងនេះជាសាធារណៈ។ មាសគឺជាការនាំចេញដ៏ធំទី២ បន្ទាប់ពីឋាមពលរបស់ទីក្រុងមូស្គូ។ សហរដ្ឋអាមេរិកបានហាមឃាត់ក្នុងការនាំប្រេងរបស់រុស្សីរួចជាស្រេច ហើយសម្ព័ន្ធមិត្តលោកខាងលិចក៏បានធ្វើដូចគ្នាក្នុងការខិតខំប្រឹងប្រែងដើម្បីកាត់ផ្តាច់លុយផ្គត់ផ្គង់សង្រ្គាមរបស់ Putin។ ការផ្តោតការយកចិត្តទុកដាក់នៃមេដឹកនាំ G-7 មិនត្រឹមតែលើការប្រកួតប្រជែងខាងសេដ្ឋកិច្ចដែលកើតចេញពីសង្រ្គាមលើអ៊ុយក្រែននោះទេ តែនឹងចាប់ឲ្យ Putin ឲ្យទទួលខុសត្រូវលើតម្លៃនិងផលវិបាកនៃសង្រ្គាមក្នុងអ៊ុយក្រែនផងដែរ។

John Kirby អ្នកសម្របសម្រួលសន្តិសុខជាតិសំរាប់ទំនាក់ទំនងយុទ្ធសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា Biden នឹងប្រើប្រាស់ការប្រជុំជាបន្តបន្ទាប់ដើម្បីព្យាយាមដាក់ Putin និងសម្ព័ន្ធមិត្តរបស់គាត់ឲ្យនៅឯកោបន្ថែមទៀត។ តាមរយះការប្រជុំ G-7 នៅក្នុងប្រទេសអាល្លឺម៉ង់និងកិច្ចប្រជុំកំពូល NATO នៅប្រទេសអេស៉្បាញ អ្នកនឹងបានឃើញច្បាស់ថា ការផ្តោតអារម្មណ៍នៅថ្ងៃទី១ ដែលនឹងផ្តោតទៅលើការធ្វើឲ្យមានសារៈសំខាន់ឡើងវិញក្នុងចំណោមដៃគូរនិងសម្ព័ន្ធមិត្តដើម្បីចាប់យកឱកាសដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋអាមេរិកនិងគាំទ្រអ៊ុយក្រែន។


ថ្ងៃអាទិត្យ, 26 ខែមិថុនា 2022 09:08  គុន ច័ន្ទរដ្ឋា