BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សេតវិមានផ្អាកការធ្វើដំណើររបស់ Biden ទៅកាន់អុីស្រាអែលនិងអារ៉ាប់ប៊ីសាអ៊ួឌីត

ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 11:30  គុន ច័ន្ទរដ្ឋា

photo_2022-06-04_11-21-57

NBCNews-

ផែនការធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe-Biden ទៅកាន់អារ៉ាប់ប៊ីសាអ៊ូឌីត និងអុីស្រាអែលនៅតំណាច់ខែនេះត្រូវបានផ្អាករហូតទៅដល់ខែកក្កដា មន្ត្រីជាច្រើនបានប្រាប់ NBC News កាលពីថ្ងៃសុក្រ។ សេតវិមានឥឡូវនេះមានផែនការដ៏ធំទូលាយនឹងទៅធ្វើទស្សនកិច្ចទៅកាន់មជ្ឍឺមបូព៌ានៅខែក្រោយ ប្រភពបាននិយាយ។ អ្នកការទូតបរទេសម្នាក់និងមន្ត្រីសហរដ្ឋអាមេរិក២រូប បាននិយាយថាការឈប់សំចតនៅសាអ៊ូឌីតនឹងមិនកើតឡើងទេនៅចុងខែមិថុនានេះ និងមន្ត្រីសហរដ្ឋអាមេរិក២រូបបានិយាយថាទស្សនកិច្ចនៅអុីស្រាអែលក៏ត្រូវបានលុបចោលដែរ។

ទស្សនកិច្ចទាំង២នេះត្រូវបានគេរំពឹងថានឹងជាន់គ្នាជាមួយនឹងកាលវិភាគដែលបានរៀបចំកាលពីពេលមុនសំរាប់ Biden ក្នុងការធ្វើដំណើរទៅកាន់ អេស៉្បាញនិងអាល្លឺម៉ង់នៅក្នុងខែនេះ។ ហេតុផលនៃការពន្យារពេលនេះមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ។ អ្នកការទូតបរទេសនិងមន្ត្រីអាមេរិកទាំង២រូបបាននិយាយថា ពួកគេបានដឹងនូវផែនការក្នុងការផ្អាកនៃទស្សនកិច្ចនេះកាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិកបានបន្ថែមទៀតថាកាលបរិច្ឆេទនៅមិនទាន់ច្បាស់ហើយអាចនឹងមានការផ្លាស់ប្តូរទៀត។

សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើការធ្វើដំណើរនេះទេ។ ស្ថានទូតអុីស្រាអែលនិងសាអ៊ូឌីត​ នៅក្នុងទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណួរកាលពីល្ងាចថ្ងៃសុក្រនោះទេ។ គំរោងទស្សនកិច្ចរបស់ Biden ទៅកាន់អារ៉ាប់ប៊ីសាអ៊ូឌីត បានកើតមានឡើងដោយសារតែប្រតិកម្មកើតឡើងភ្លាមៗអំពីកំណត់ត្រានៃសិទ្ធមនុស្សរបស់ប្រទេសដែលសម្បូណ៌ប្រេងជាងគេ១នេះ ដែលលើកឡើងពីអតីតនូវការធ្វើអត្ថាធិប្បាយរបស់ Biden នៅក្នុងការធ្វើយុទ្ធានាការបោះឆ្នោតអំពីការស្លាប់របស់អ្នកកាសែត អារ៉ាប់ប៊ីសាអ៊ូឌីតន Jamall Khashoggi នៅក្នុងស្ថានទូតសាអ៊ូឌីតក្នុងប្រទេសទូរគី។

ក្រុមគ្រួសារនៃជនរងគ្រោះដែលរងការវាយប្រហារ នៅថ្ងៃទី១១ ខែកញ្ញា​ ដោយការវាយប្រហារភេវរកម្ម បានសរសេរសំបុត្រទៅ​ Biden ក្នុងសប្តាហ៍នេះ ដោយនិយាយថា បើសិនជាលោក Biden ធ្វើដំណើរទៅកាន់ប្រទេសសាអ៊ូឌីត លោកត្រូវតែលើកឡើងនូវរឿងក្នុងការទទួលខុសត្រូវចំពោះការវាយប្រហារទៅលើអគារភ្លោះនៅក្នុងទីក្រុង New york ជាមួយមន្ត្រីសាអ៊ូឌីតផង។ ប្រទេសអារ៉ាប់ប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងយោធាជាមួយសហរដ្ឋអាមេរិក ដែលជាប្រពៃណីគឺជាប្រទេសដែលប្រធានាធិបតីអាមេរិកត្រូវឈប់សំចតជាលើកទី១នៅពេលណាដែលធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឍឹមបូព៌ា៕


ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 11:30  គុន ច័ន្ទរដ្ឋា