លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិបត្តិនៅអ៊ុយក្រែនវាជារឿងរបស់ពិភពលោក ដែលមានសារៈសំខាន់ខ្ពស់បំផុតក្នុងការថែររក្សាការពាររបៀបរៀបរយអន្តរជាតិ អធិបតេយ្យភាពនិងបូរណៈភាពដែនដី។ ការធ្វើអត្ថាធិប្បាយរបស់ Biden បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំមេដឹកនាំឥណ្ឌូ-ប៉ាស៊ីហ្វីក “Quad” នៅក្នុងទីក្រុងតូក្យូមួយថ្ងៃបន្ទាប់មក បន្ទាប់ពីលោកបានបញ្ចេញនូវកិច្ចព្រមព្រៀងក្នុងការគាំទ្រផ្នែកខាងយោធាជាមួយតៃវ៉ាន់ ដែលជាកោះមួយដែលគ្រប់គ្រងដោយតៃវ៉ាន់ ហើយអះអាងថាជារបស់ខ្លួនដោយប្រទេសចិន។
“រឿងនេះវាទៅឆ្ងាយជាងរឿងរបស់អឺរ៉ុបទៅទៀត វាជារឿងរបស់ពិភពលោក”។ Biden បាននិយាយអំពីស្ថានការណ៍នៅអ៊ុយក្រែននៅក្នុងកិច្ចប្រជុំ Quad ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ Biden បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងជំរុញឲ្យមានការបើកចំហរនិងសេរីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក។ ច្បាប់អន្តរជាតិ សិទ្ធមនុស្ស ត្រូវតែទទួលនូវការការពារជានិច្ចដោយមិនគិតថា ការរំលោភស្ថិតនៅកន្លែងណានៅក្នុងពិភពលោក” លោកបាននិយាយ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រាប់មេដឹកនាំធុរៈកិច្ចពិភពលោកនៅក្នុងទីក្រុង Davos កាលពីថ្ងៃច័ន្ទថា ពិភពលោកត្រូវតែបង្កើននូវទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្សី ដើម្បីរារាំងប្រទេសដ៏ទៃទៀតក្នុងប្រើប្រាស់កំលាំងទាំងកម្រោលដើម្បីសម្រេចនូវគោលបំណងរបស់គេ។សហគមន៍អឺរ៉ុបនឹងទំនងជាយល់ព្រមលើបញ្ហាការហាមឃាត់ក្នុងការនាំប្រេងរបស់រុស្សីចូល ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សមាជិកដែលធំជាងគេគឺអាល្លឺម៉ង់បាននិយាយថា ខណៈដែលទីក្រុងមូស្គូបាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនិងចិន អាចនឹងរីកធំធាត់នៅចំពេលដែលខ្លួនស្ថិតនៅឯកោដោយបស្ចឹមប្រទេសលើរឿងអ៊ុយក្រែន។
ភាគច្រើននៃរដ្ឋសមាជិកអឺរ៉ុបក្នុងចំណោម២៧ប្រទេស បានពឹងពាក់យ៉ាងធ្ងន់ធ្ងរទៅលើឋាមពលរបស់រុស្សីជំរុញឲ្យមានការរិះគន់ពីទីក្រុង Kyiv ថាប្លុកហាក់ដូចជាមិនបានធ្វើដំណើរឲ្យលឿនគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការផ្គត់ផ្គង់។ ហុងហ្គារី បានទាមទារការធ្វើវិនិយោគផ្នែកឋាមពល មុនពេលដែលគេយល់ព្រមទៅនឹងការហាមឃាត់ ដែលនាំឲ្យមានការប៉ះទង្គិចជាមួយសមាជិកសហគមន៍អឺរ៉ុបក្នុងការជំរុញឲ្យមានការអនុមត្តិឲ្យបានលឿន។ សហគមន៍អឺរ៉ុបបានស្នើរផ្តល់នូវទឹកប្រាក់ចំនួន២ពាន់លានអឺរ៉ូ ទៅកាន់ប្រទេសអឺរ៉ុបកណ្តាល និងខាងកើតដែលមានការខ្វះខាតគ្មានការផ្គត់ផ្គង់ពីរុស្សី៕