BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅក្នុងទីក្រុងតូក្យូ Biden បាននិយាយថា នឹងត្រូវប្រើកំលាំងដើម្បីការពារតៃវ៉ាន់

ថ្ងៃចន្ទ, 23 ខែឧសភា 2022 15:07  គុន ច័ន្ទរដ្ឋា

joe-biden-fumio-kishida-policy-alignment-irks-china-1

លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងប្រើកម្លាំងដើម្បីការពារតៃវ៉ាន់ ប្រមែប្រមូលការគាំទ្រក្នុងការធ្វើដំណើរជាលើកទី១ទៅកាន់ទ្វីបអាស៊ី ចាប់តាំងពីលោកបានចូលកាន់តំណែងនៅក្នុងសហរដ្ឋអាមេរិក ប្រឆាំងទៅនឹងការពង្រីកនូវការទន្រ្ទានរបស់ចិននៅក្នុងតំបន់។ ការធ្វើអត្ថាធិប្បាយរបស់ Biden វាហាក់ដូចជាការចេញដំណើរមួយពីការដែលមានគោលនយោបាយរបស់អាមេរិកនូវអ្វីដែលគេហៅថា ជាយុទ្ធសាស្ត្រមិនច្បាស់លាស់លើស្ថានភាពរបស់ខ្លួនលើកោះ ដែលត្រួតត្រាដោយខ្លួនឯងដែលចិនបានចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលជារឿងសំខាន់នៅក្នុងទំនាកទំនងរវាងចិននិងអាមេរិក។

នៅពេលដែលសួរដោយអ្នកយកព័ត៌មាននៅក្នុងទីក្រុងតូក្យូថា តើសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ បើសិនជាត្រូវបានវាយប្រហារដោយចីន លោកប្រធានា ធិបតីបានឆ្លើយថា “បាទ”។ វាជាការប្តេជ្ញាចិត្តមួយដែលយើងបានធ្វើ យើងយល់ស្របទៅនឹងនយោបាយចិនតែមួយ។ យើងបានចុះហត្ថលេខាលើវា និងកិច្ចព្រមព្រៀងទាំងអស់ ដែលបានធ្វើតាំងពីពេលនោះមក។ ប៉ុន្តែគំនិតដែលថានឹងត្រូវចាប់យកវាដោយកម្លាំង វានឹងមិនសមស្របនោះទេ។ លោកបានបន្ថែមថាគំនិតជាការរំពឹងគិតរបស់លោកព្រឹត្តិការណ៍របៀបនោះមិនគួរនឹងកើតមានឡើងឬក៏ប៉ុនប៉ងនោះទេ។

1629437573-611f3e85c355a

ខណៈដែលទីក្រុងវ៉ាស៊ិនតោនត្រូវបានតម្រូវការដោយច្បាប់ ដើម្បីផ្តល់ឲ្យតៃវ៉ាន់ជាមួយនឹងមធ្យោបាយដើម្បីការពារខ្លួនឯង វាត្រូវធ្វើតាមនយោបាយដ៏យូរលង់នៃយុទ្ធសាស្រ្តដ៏មិនច្បាស់លាស់មួយ ថាតើវានឹងត្រូវធ្វើអន្តរាគមន៍យោធា ដើម្បីការពារតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍ ដែលមានការវាយប្រហារដោយយោធាពីសំណាក់ចិន។ Biden បានធ្វើអត្ថាធិប្បាយស្រដៀងគ្នាអំពីការការពារតៃវ៉ាន់ក្នុងខែតុលា។ នៅក្នុងពេលនោះ អ្នកនាំពាក្យសេតវិមានបាននិយាយថា Biden មិនបានប្រកាសពីការផ្លាស់ប្តូរនៅក្នុងនយោបាយសហរដ្ឋអាមេរិកទេ។

2021_09_10_117396_1631247310._large-1

ការធ្វើអត្ថាធិប្បាយអំពីតៃវ៉ាន់វាទំនងជាជះស្រមោលទៅលើចំណុចស្នូលនៃទស្សនកិច្ចរបស់ Biden ការរៀបចំនៃរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់ឥណ្ឌូប៉ាស៊ីហ្វីក ដែលជាផែនការដ៏ទូលំទូលាយក្នុងការផ្តល់នូវសសរស្តម្ភនៃសេដ្ឋកិច្ចសំរាប់ទំនាក់ទំនងអាមេរិកនិងអាស៊ី។ ទស្សនកិច្ចរបស់លោកបានរួមបញ្ចូលផងដែរ នូវការប្រជុំជាមួយនឹងមេដឹកនាំជប៉ុន ឥណ្ឌា និងអូស្ត្រាលី នៅក្នុងក្រុមនៃប្រទេស "Quad"។ ការព្រួយបារម្ភអំពីការកើនឡើងនៃអានុភាពរបស់ចិន ហើយនិងលទ្ធភាពដែលអាចនឹងមានការឈ្លានពានទៅលើតៃវ៉ាន់ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida និងគណបក្សប្រជាធិបតេយ្យសេរីរបស់លោក ស្ថិតនៅក្នុងជំហរដើម្បីការពារខ្លួន៕


ថ្ងៃចន្ទ, 23 ខែឧសភា 2022 15:07  គុន ច័ន្ទរដ្ឋា