Seoul AP-
លោកប្រធានាធិបតី Joe-Biden មានទំនោរទៅរកផលប្រយោជន៍ទាំងសន្តិសុខនិងសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានបានមកធ្វើទស្សនកិច្ចចំនួន៣ថ្ងៃនៅកូរ៉េខាងត្បូង ដែលជាលើកទី១ ដែលលោកបានអះអាងក្នុងការបង្ហាញនូវការវិនិយោគទៅលើក្រុមហ៊ុន Hyundai ដែលមានចំនួនទឺកប្រាក់យ៉ាងហោចណាស់ក៏១០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិកនិងក្រោយមកបានចូលរួមជាមួយនៅឯមូលដ្ឋានកងទ័ពអាមេរិកដែលនៅក្បែរនោះ។ Biden បានទៅធ្វើទស្សនកិច្ចនៅឯមូលដ្ឋានទ័ពអាកាស Osan ដែលជាកន្លែងកងទ័ពសហរដ្ឋអាមេរិកជាច្រើនពាន់នាក់និងសមាជិកសេវាកម្មកូរ៉េខាងត្បូងដែលធ្វើការជាមួយគ្នាដើម្បីត្រួតពិនិត្យមើការវិវត្តន៍យ៉ាងឆាប់រហ័សនូវការគំរាមកំហែងនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។
"អ្នកជាអ្នកដែលនៅខ្សែរត្រៀមជួរមុខ នៅទីនេះនៅក្នុងបន្ទប់នេះ" លោកប្រធានាធិបតីបាននិយាយនៅក្នុងមជ្ឍមណ្ឌលបញ្ជាការដែលមានផែនទីឧបទ្វីបកូរ៉េដែលភ្ជួរភ្ជាប់ទៅនឹងជញ្ជាំងមួយ។ នេះគឺជាថ្ងៃមួយដែលនាំមករួមគ្នានូវសារដ៏សំខាន់២ ដែលលោក Biden បានព្យាយាមបញ្ចេញក្នុងដំណើរលើកទី១របស់លោក មកកាន់ទ្វីបអាស៊ីក្នុងនាមជាប្រធានាធិបតី។នៅក្នុងពេលដែលមានអត្រាអតិផរណាខ្ពស់និងការមិនសប្បាយចិត្តបន្តិចបន្តួចពីសំណាក់ប្រជាពលរដ្ឋអាមេរិកនៅក្នុងស្រុក Biden បានបញ្ជាក់ថាបេសកកម្មពិភពលោករបស់លោកគឺដើម្បីពង្រឹងសេដ្ឋកិច្ចអាមេរិកដោយធ្វើឲ្យមានការជឿជាក់ពីក្រុមហ៊ុនបរទេសដើម្បីឲ្យមានប្រតិបត្តិការណ៍ថ្មីនៅក្នុងសហរដ្ឋអាមេរិក។
ហើយលោកក៏ចង់បង្ហាញនូសាមគ្គីភាពជាមួយនឹងសម្ព័ន្ធមិត្តអាស៊ានដែលមានការច្របូកច្របល់ ដែលរស់នៅក្រោមស្រមោលនៃអាវុធនុយគ្លេអ៊ែរដែលធ្វើឲ្យមានកើតការសង្ស័យ អំពីការប្តេជ្ញាចិត្តពីសន្តិសុខរបស់អាមេរិកកាលដែលលោក Donald J-Trump ស្ថិតនៅក្នុងអំណាច។ កាលពីព្រឹកថ្ងៃអាទិត្យ Biden បានច្រានចោលនូវសំណួរអំពីការបង្ករហេតុដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង ដូចជាការសាកល្បងនូវអាវុធនុយគ្លេអ៊ែរឬក៏បាល់លីស្ទីកមីស៊ីលក្នុងអម្លុងពេលដែលលោកបានធ្វើដំណើរដោយបាននិយាយថា "យើងបានប្រុងប្រៀបរួចជាស្រេចសម្រាប់អ្វីមួយដែលកូរ៉េខាងជើងបានធ្វើ"។
នៅពេលដែលអ្នកកាសែតសួរថាលោកមានអ្វីផ្តាំផ្ញើរទៅកាន់ប្រធានាធិបតី Kim Jung Ung ទេ? លោក Biden បានឆ្លើយថា "សួស្តី ចាំបន្តិច"។ នេះគឺជាការចេញដំណើរដ៏ស្រួចស្រាវពីរដ្ឋការ Trump ដែលពេញចិត្តជាមួយលោក Kim Jung Un។ ការបង្ហាញខ្លួនជាលើកទី១ក្នុងថ្ងៃនោះ គឺមានវត្តមានរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai លោក Eusiun Chung ដែលចង់បង្ហាញពីការពង្រីកនូវវិនិយោគទុននៅក្នុងសហរដ្ឋអាមេរិក រួមបញ្ចូលទាំង ៥,៥ពាន់លានដុល្លារអាមេរិក សម្រាប់រថយន្តអគ្គីសនីនិងធុងអាគុយនៅក្នុងរដ្ឋ Georgia ។