ហុងកុង- (CNN)
ប្រធានាធិបតី Joe-Biden បានរៀបចំការប្រជុំលើកទី១ជួបមុខគ្នាដោយផ្ទាល់នៃការប្រជុំដៃគូរសន្ទនាសន្តិសុខចតុភាគី Quadrilateral Security Dialogue ដែលគេស្គាល់ថាជា (Quad) ដែលជាវេទិការយុទ្ធសាស្ត្រក្រៅផ្លូវការ១របស់សហរដ្ឋអាមេរិក,អូស្ត្រាលី,ជប៉ុន,ឥណ្ឌា ដែលសុទ្ធសឹងតែជាប្រទេសប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យក្នុងការរូមគ្នាប្រឆាំងទៅនឹងការរើឡើងរបស់ប្រទេសចិន។
លោក Biden នឹងចូលរួមនៅទីក្រុងវ៉ាស៊ីតោនដោយ លោកនាយករដ្ឋមន្ត្រីជប៉ុន Youshihide Suga លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ដើម្បីពិភាក្សារពីការជម្រុញនិងលើកតម្កើងនូវឥណ្ឌូប៉ាស៊ីហ្វីក១ដែលសេរីនិងបើកចំហរបើយោងទៅតាមប្រភពពីសេតិវិមាន។ ការប្រជុំនេះបានកើតឡើងចំពេលដែលមានការផ្លាស់ប្តូរដ៏ធំនៃគោលនយោបាយរបស់អាមេរិកនៅក្នុងទ្វីបអាស៊ីខណៈដែលរដ្ឋការលោក Biden រៀបចំពង្រឹងដៃគូរការទូតក្នងតំបន់។
ជប៉ុនបានប្រកាន់យកនូវទស្សនៈធ្វើសង្គ្រាមដោយសារការកើនឡើងនៃឥទ្ធិពលនៃកងទ័ពចិនក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងការពារបស់អូស្ត្រាលី (AUKUS) ដែលមាន អង់គ្លេសនិងអាមេរិកចូលរួមបានបង្កើតនូវភាពរឹងមាំនៃការប្តជ្ញាចិត្តរបស់អាមេរិកទៅក្នងតំបន់អាស៊ីដែលនាំឲ្យសម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងអាស៊ីអាគ្នេយ៍មានការមិនសូវសប្បាយចិត្ត។
នៅក្នុងចំណុចដ៏ក្តៅគគុកនេះអ្វីដែល Quad នឹងជ្រើសរើសយកមកអនុវត្តន៍ជាបន្តទៅទៀតគឺវានឹងមានសារៈសំខាន់ជាងអ្វីដែលធ្លាប់ធ្វើជាងពេលកន្លងមក ។ អ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថានយុទ្ធសាស្ត្រនយោបាយ អូស្ត្រាលី លោក Malcom Davis បាននិយាយថា បើប្រៀបធៀបទៅនឹងរដ្ឋការលោកប្រធានាធិបតី George.W.Bush កិច្ចព្រមព្រៀង Quad បានវិវត្តន៍ពីទាបទៅខ្ពស់និងកាន់តែមានសារៈសំខាន់នៅក្នងតំបន់អាស៊ីប៉ាស៊ីហ្វីក។
អង្គការ Quad មិនមែនជាអង្គការណាតូនៅអាស៊ីទេក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះវាបានបង្ហាញយ៉ាងច្បាស់ថាវាកំពុងតែធ្វើដំណើរចូលទៅតាមច្រកឬទិសដៅនោះហើយវានឹងក្លាយទៅជាកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់។