BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងជើងគឺជារឿងស្នូលនៃការប្រជុំរវាង Biden ជាមួយនឹងកូរ៉េខាងត្បូង

ថ្ងៃសៅរ៍, 21 ខែឧសភា 2022 08:40  គុន ច័ន្ទរដ្ឋា

photo_2022-05-21_08-31-28 (1)

CNN-

លោកប្រធានាធិបតី Joe-Biden បានចាប់ផ្តើមទស្សនកិច្ចជាលើកទី១ទៅកាន់ទ្វីបអាស៊ីកាលពីថ្ងៃសៅរ៍ ជួបប្រជុំជាមួយលោកប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង ខណៈដែលការគំរាមកំហែងនៃនុយគ្លេអ៊ែរ ឬការសាកល្បងមីស៊ីល របស់កូរ៉េខាងជើងបានកើនឡើង។ ភាពតានតឹងនៃការបង្កហេតុរបស់អាណាចក្រមួយនេះត្រូបានគេរំពឹងគិតថាវានឹងក្លាយទៅជារឿងស្នូលនៃការជជែកគ្នារវាង Biden និងលោកប្រធានាធិបតីថ្មីដែលទើបនឹងជាប់ឆ្នោត Yoon Suk Yeol ដែលចូលកាន់តំណែងតិចជាងមួយសប្តាហ៍កន្លងទៅនិងបានផ្តល់ជាសញ្ញានូវជំហរដ៏ស្វិតស្វាញមួយទៅលើទីក្រុងព្យុងយ៉ាងច្រើនជាងប្រធានាធិបតីមុន។

Biden នឹងកោះប្រជុំសន្និសិទ្នកាសែតមួយនាងក្រោយមកចូលរួមពិសារភោជនាហារថ្នាក់រដ្ឋខណៈដែលលោកបានចាប់ផ្តើមក្រសោបនូវការចាប់ផ្តើមទស្សនកិច្ចនៅក្នុងទ្វីបអាស៊ី។ លោកបានថ្លែងបន្ទាប់ពីបានទៅដល់ក្នុងរយៈពេលដ៏ខ្លីកាលពីថ្ងៃសុក្រ Biden បាននិយាយថាតំបន់ដែលលោកបានកំពុងតែធ្វើទស្សនកិច្ចជាលើកទី១ វានឹងបង្ហាញអ្វីដែលមានលក្ខណៈសំខាន់នៃរយះពេលជាច្រើនឆ្នាំនិងទស្សវត្យរ៍ដែលមកដល់។ "អនាគតដ៏ច្រើននៃពិភពលោកនឹងត្រូវបានគេកត់ត្រានៅទីនេះ នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក នៅក្នុងទស្សវត្យរ៍ជាច្រើននាពេលក្រោយទៀត" Biden បាននិយាយ ដោយបានទទូចនូវសេចក្តីត្រូវការរបស់លោក។

ដើម្បីបង្វែរនូវនយោបាយការបរទេសដើម្បីផ្តោតទៅលើអាស៊ី ក៏ដូចជាការចូលរួមរបស់ពិភពលោកដែលកំពុងចាប់អារម្មណ៌ទៅលើសង្រ្គាមនៅក្នុងអ៊ុយក្រែន។ "យើងកំពុងតែឈរនៅត្រង់ចំណុចបត់បែននៃប្រវត្តិសាស្ត្រ ដែលជាកន្លែងដែលយើងត្រូវធ្វើសេចក្តីសំរេចចិត្តក្នុងថ្ងៃនេះ ដែលនឹងមានផលប៉ះពាល់វែងឆ្ងាយចំពោះពិភពលោកដែលយើងនឹងបន្សល់ទុកសំរាប់កូនចៅយើងជំនាន់ក្រោយនៅថ្ងៃស្អែក" Biden បាននិយាយ។ Biden សង្ឃឹមថានឹងធានាឡើងវិញនូវការបដិសណ្ឋារកិច្ចរបស់លោកនៅក្នុងទីក្រុងសេអ៊ូលនិងតូក្យូ ហើយលោកនៅតែប្តេជ្ញាចិត្តថាប្រទេសទាំង២គឺជាសម្ព័ន្ធមិត្តដ៏សំាន់របស់សហរដ្ឋអាមេរិក។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមថានឹងដកទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ តែផ្ទុយទៅវិញ Biden បានរក្សារទុកនូវកងកម្លាំងអាមេរិកនៅក្នុងកូរ៉េដដែលក្នុងអម្លុងពេលនៃទស្សនកិច្ចរបស់លោក ស្វាគមន៍មរបញ្ជាការកងទ័ពសហរដ្ឋអាមេរិកនៅក្នុងកូរ៉េនៅពេលដែលលោកបានមកដល់មូលដ្ឋានទ័ពអាកាស Osan នៅខាងក្រៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រល្ងាច លោកត្រូវគេរំពឹងថានឹងជួបជាមួយកងទ័ពអាមេរិកពេលក្រោយក្នុងទស្សនកិច្ចរបស់លោក។ សម្ព័ន្ធមិត្តអាមេរិកនៅក្នុងអាស៊ី ដូចពួកគេបានធ្វើនៅជុំវិញពីភពលោក បានសម្លឹងមើលទៅ Biden ដើម្បីបញ្ជាក់ឡើងវិញសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រខណៈដែលភាពតានតឹងក្នុងតំបន់បានពុះកញ្ជ្រោលឡើង៕


ថ្ងៃសៅរ៍, 21 ខែឧសភា 2022 08:40  គុន ច័ន្ទរដ្ឋា