BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden សម្លឹងមើលទៅចិន ខណៈដែលលោកធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន

ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 17:27  គុន ច័ន្ទរដ្ឋា

 

2021_09_10_117396_1631247310._large

លោកប្រធានាធិបតី Joe-Biden បានចេញដំណើរក្នុងកាធ្វើដំណើរ៦ថ្ងៃទៅកាន់កូរ៉េខាងត្បូង និងជប៉ុនក្នុងគោលបំណង ដើម្បីស្ថាបនានូវទំនាក់ទំនងយ៉ាងសុខដុមជាមួយមេដឹកនាំនៃប្រជាជាតិទាំង២ ខណៈដែលបានបញ្ជូនផងដែរនូវសារដែលមិនមានកំហុសទៅកាន់ចិន និងការឈ្លានពានដ៏រអាក់រអួលរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលនឹងផ្តល់ឲ្យចិនផ្អាកនូវការទន្រ្ទានរបស់ខ្លួននៅក្នុងសមុទ្ទប៉ាស៊ីហ្វីក។ Biden នឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ និងរៀបចំជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបនឹងជាប់ឆ្នោត Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida ។ 

ការជជែករបស់ពួកគេ នឹងផ្តោយទៅលើពាណិជ្ជកម្ម និងការកើនឡើងដោយមិនចេះស្រកស្រុតនៃចរន្តផ្គត់ផ្គង់ពិភពលោក ការកើនឡើងនៃការខ្វាយខ្វល់អំពីកម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង និងការផ្ទុះឡើងរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-19 នៅក្នុងប្រទេស។ ខណៈដែលនៅក្នុងជប៉ុន Biden នឹងជួបជាមួយនឹងសម្ព័ន្ធមិត្តយុទ្ឋសាស្ត្រឥណ្ឌូប៉ាស៊ីហ្វីកដែលគេស្គាល់ថា Quad គឺជាក្រុមមួយដែលរាប់បញ្ចូលទាំង អូស្ត្រាលី ឥណ្ឌា និងជប៉ុន។ សហរដ្ឋអាមេរិកនៅក្រោមអាណត្តិ Biden បានលត់ដុំរណៈសិរ្យរួបរួមមួយជាមួយនិងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ដែលបានច្របាច់បញ្ចូលនូវកំលាំងសេដ្ឋកិច្ច ដើម្បីធ្វើឲ្យរុស្សីបង់ក្នុងតម្លៃមួយក្នុងការដែលឈ្លានពានអ៊ុយក្រែន។

joe-biden-fumio-kishida-policy-alignment-irks-china

“យើងគិតថាការធ្វើដំណើរនេះដើម្បីបង្ហាញនូវយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Joe-Biden និងបន្ទាប់មកវានឹងបង្ហាញនូវពណ៌ដ៏រស់រវើក, មួយរំពេចនោះសហរដ្ឋអាមេរិកអាចនឹងដឹកនាំពិភពលោកសេរីក្នុងការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្សីនៅអ៊ុយក្រែន, ហើយក្នុងពេលជាមួយគ្នានោះតារាងមេរៀនដ៏មានប្រសិទ្ធភាព គោលការណ៍នៃការដឹកនាំរបស់សហរដ្ឋអាមេរិកហើយនិងការពាក់ព័ន្ធនៅក្នុងតំបន់ដែលនឹងកំណត់នូវអត្ថន័យជាច្រើន ក្នុងពេលអនាគតនៃសតវត្យរ៍ទី២១” ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន Jack Sullivan បាននិយាយ។

សង្រ្គាមនៅអឺរ៉ុបខាងកើតបានបង្កើតនូវន័យដ៏ប្រញ៉ាប់ប្រញ៉ាល់មួយអំពីចិនក្នុងចំណោមសម្ព័ន្ធមិត្តដ៏ធំៗរបស់សហរដ្ឋអាមេរិកនៅក្នុងប៉ាស៊ីហ្វីក ប្រទេសភាគច្រើនបានមើលឃើញនូវពេលវេលានៃវិបត្តិផ្ទាល់ខ្លួនរបស់ខ្លួន ដែលកំពុងតែកើតមានឡើង ហើយវាក៏ជារឿងមួយដ៏សំខាន់សំរាប់បង្ហាញចិនថា ខ្លួនមិនត្រូវព្យាយមចាប់យកប្រទេសឬក៏ទឹកដីណាមួយ ដោយប្រកួតប្រជែងតាមរយៈសកម្មភាពយោធាដែរ។ ការទន្រ្ទានរបស់យោធាចិនបានកើនឡើងចាប់តាំងពីលោកប្រធានាធិបតី Biden បានឡើងកាន់អំណាច ដែលសកម្មភាពបង្កហេតុរបស់ចិនបានកើតមានឡើងជាញឹកញយ ដែលធ្វើឲ្យតំបន់ស្ថិតនៅក្នុងសភាពដ៏គ្រោះថ្នាក់៕


ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 17:27  គុន ច័ន្ទរដ្ឋា