BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្នុងការផ្តោតអារម្មណ៍ទៅលើចិន Biden​ មានផែនការប្តេជ្ញាចិត្តនិងថវិការ១៥០លានដុល្លារចំពោះមេដឹកនាំអាស៊ាន

ថ្ងៃសុក្រ, 13 ខែឧសភា 2022 10:00  គុន ច័ន្ទរដ្ឋា

photo_2022-05-13_06-01-59m

Washington- 

លោកប្រធានាធថិបតី Joe-Biden នឹងបើកឲ្យមានការជួបជុំគ្នាមួយនៃមេដឹកនាំអាស៊ីអាគ្នេយ៍ជាមួយនឹងការសន្យានឹងចំណាយថវិការ ចំនួន១៥០លានដុល្លារអាមេរិកចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ សន្តិសុខនិងការរៀបចំនូវការការពារនៃជម្ងឺរាតត្បាតពិភពលោកនិងការប្រឹងប្រែងផ្សេងទៀតដែលមានបំណងប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិនដែលជាគូរប្រជែង។ កាលពីថ្ងៃព្រហស្បតិ៍ Biden បានចាប់ផ្តើមនូវកិច្ចប្រជុំកំពូល២ថ្ងៃ ជាមួយនឹងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលមានការលាងសាយភោជន៍ពេលល្ងាចសំរាប់មេដឹកនាំនៅក្នុងសេតវិមានមុនពេលដែលការប្រជុំនៅក្នុងក្រសួងការបរទេស។

រដ្ឋការរបស់លោកសង្ឃឹមថាការខិតខំប្រឹងប្រែងនេះនឹងបង្ហាញប្រទេសទាំងអស់ថាទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតអារម្មណ៍នៅលើឥណ្ឌូ-ប៉ាស៊ីហ្វីកនឹងការប្រឈមក្នុងរយៈពេលវែងជាមួយនឹងចិន ដែលជាទស្សនៈគឺជាគូរប្រជែងដ៏ធំនិងសំខាន់ ទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែន។ នៅក្នុងខែវិច្ឆការ ចិនបានអះអាងទឹកប្រាក់ចំនួន១,៥ពាន់លានដុល្លារអាមេរិកជាជំនួយអភិវឌ្ឍដល់ប្រទេសអាស៊ានក្នុងរយៈពេល៣ឆ្នាំដើម្បីប្រយុទ្ធនឹងកូវីដ១៩និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។

photo_2022-05-13_06-01-59 (2)c (1)

“យើងត្រូវការពង្រឹងនូវល្បែងរបស់យើងនៅក្នុងអាស៊ីអាគ្នេយ៍” មន្ត្រីជាន់ខ្ពស់នៃរដ្ឋការអាមេរិកបាននិយាយប្រាប់អ្នកយកព័ត៌មាន “យើងមិនសុំឲ្យប្រទេសទាំងនោះធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិកនិងចិនទេ។ យើងចង់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកទំនាក់ទំនងដ៏រឹងមាំ”។ ការប្តេជ្ញាចិត្តជាថ្មីផ្នែកហិរញ្ញវត្ថុរួមបញ្ចូលទាំងទឹកប្រាក់ចំនួន៤០លានដុល្លារអាមេរិក ដែលជាការវិនិយោគលើហេដ្ឋារចនាមានបំណងសម្ព័ន្ធមានគោលបំណងនឹងជួយកំចាត់នូវជាតិការបាននៅក្នុងតំបន់ដែលចេញមកពីការផ្គត់ផ្គង់ឋាមពល ហើយនឹង៦០លានដុល្លារអាមេរិកទៀតសំរាប់សន្តិសុខក្នុងដែនសមុទ្ទនិង១៥លានដុល្លារទៀតទៅលើវិស័យសុខភាព។

ឆ្មាំងសមុទ្ទរបស់សហរដ្ឋអាមេរិកនឹងដាក់ពង្រាយផងដែរនូវនាវាមួយទៅក្នុងតំបន់ដើម្បីជួយនាវាដែលនៅនឹងកន្លែងដើម្បីប្រឆាំងទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោននិងប្រទេសនៅក្នុងតំបន់បានពិពណ៌នាថាជាការនេសាទខុសច្បាប់របស់ចិន។ នៅមានទៀត ការប្តេជ្ញាចិត្តនេះនឹងជារនាំងក្នុងការបិតបាំងបើប្រៀបធៀបទៅនឹងចំណងទាក់ទងដ៏ជ្រាលជ្រៅនិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។កិច្ចប្រជុំកំពូលនេះបានប្រារព្វជាលើកទី១ថាមេដឹកនាំអាស៊ានបានប្រមូលផ្តុំជួបជុំគ្នាជក្រុមនៅសេតវិមាននិងជាការប្រជុំជាលើកទី១របស់ពួកគេដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៦។


ថ្ងៃសុក្រ, 13 ខែឧសភា 2022 10:00  គុន ច័ន្ទរដ្ឋា