BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាអាមេរិកបានអនុម័តថវិការជំនួយ៤០ពាន់លានដុល្លារអាមេរិកបំពេញតាមសំណូមពររបស់ Biden សំរាប់អ៊ុយក្រែន

ថ្ងៃពុធ, 11 ខែឧសភា 2022 11:49  គុន ច័ន្ទរដ្ឋា

photo_2022-05-11_08-44-03 (1) (1)

Washington-AP

សភាអាមេរិកបានអនុម័តថវិការចំនួន៤០ពាន់លានដុល្លារអាមេរិកដែលជាកញ្ចប់ថវិការជំនួយកាលពីថ្ងៃអង្គារ ខណៈដែលសមាជិកសភាបានពង្រឹងនៃការប្តេជ្ញាចិត្តនៃគណបក្សទាំង២ដើម្ប្នីបន្ថែមនូវសំណូមពររបស់លោកប្រធានាធិបតីអាមេរិក Jo-Biden  ដែលជាសញ្ញាបង្ហាញនូវការរួមច្របាច់បញ្ចូលគ្នាដើម្បីទប់ទល់នូវការឈ្លានពានរបស់លោកប្រធានាធិបតី Vladimir Putin ដែលប្រកបទៅដោយការបង្ហូរឈាមអស់រយៈពេល៣ខែ។ វិធានការនេះបានឆ្លងកាត់នូវសម្លេងឆ្នោតចំនួន៣៦៨សម្លេងទល់នឹង៥៧ ដែលបានផ្តល់បន្ថែមចំនួន៧ពាន់លានដុល្លារបន្ថែមទៀតពីលើសំណូមពររបស់លោក Biden ។

ច្បាប់នេះនឹងផ្តល់ជាជំនួយយោធានិងសេដ្ឋកិច្ចដល់អ៊ុយក្រែន ជួយសម្ព័ន្ធមិត្តក្នុងតំបន់ បំពេញបន្ថែមនូសព្វាវុធដែលមន្ទីរប៉ង់តាហ្គោនបានដឹកចេញទៅបរទេសនិងផ្តល់៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះខាតម្ហូបអាហារ ដែលកើតឡើងដោយសារការគាំងជាប់នៃសេដ្ឋកិច្ចអ៊ុយក្រែនដែលមិនអាចបង្ករបង្កើនផលគ្រាប់ធុញ្ញជាតិបានដូចធម្មតា។ វិធានការណ៍នេះត្រូវបានគាំទ្រដោយគណបក្សប្រជាធិបតេយ្យគ្រប់គ្នានិង៣/៤នៃគណបក្សសាធារណរដ្ឋ។ ការពិភាក្សារនៅក្នុងសភាបានឆ្លុះបញ្ចាំងពីផ្នត់គំនិតដែលចែករំលែកយ៉ាងទូលំទូលាយនៅក្នុងចំណោមសមាជិកសភានៃគណបក្សទាំង២។

“ប្រជាពលរដ្ឋអ៊ុយក្រែន គេត្រូវការយើង ពួកគេស្ថិតនៅក្នុងតម្រូវការដ៏អស់សង្ឃឹមនៃការគាំទ្ររបស់យើង” អ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ Rosa Delauro  D-Conn ប្រធានគណកម្មាធិការនៃរដ្ឋសភាទទួលខុសត្រូវផ្នែកការបរទេសបាននិយាយ។​ Vladimir Putinនិងបក្សពួករបស់គាត់ត្រូវតែទទួលខុសត្រូវ។ ពង្រាងច្បាប់នេះវាត្រូវការដើម្បីការពារលទ្ធិប្រជាធិបតេយ្យ កំណត់នូវព្រំដែននៃការឈ្លានពានរបស់រុស្សីនិងពង្រឹងនូវសន្តិសុខជាតិផ្ទាល់របស់យើង។

ខណៈដែលចិន អៀរ៉ង់ និងកូរ៉េខាងជើងកំពុងតែមើលការឆ្លើយតបរបស់យើង  យើងត្រូវតែបង្ហាញពិភពលោកថាអាមេរិកបានឈរយ៉ាងរឹងមាំជាមួយនឹងសម្ព័ន្ធមិត្តហើយនឹងធ្វើរឿងនេះនៅក្នុងករណីដែលចាំបាច់ដើម្បីការពារផលប្រយោជន៍យើងនៅឯបរទេស សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋTexas លោក Kay Granger បាននិយាយ។ បញត្តិកម្មថ្មីនេះនឹងនាំមកនូវការគាំទ្ររបស់អាមេរិកសំរាប់ការខំប្រឹងប្រែងជាទឹកប្រាក់ជិត ៥៤ពាន់លានដុល្លារអាមេរិក រួមបញ្ចូលទាំង១៣ពាន់លានក្នុងការគាំទ្រដែលអនុម័តដោយសភាក្នុងខែមីនា។


ថ្ងៃពុធ, 11 ខែឧសភា 2022 11:49  គុន ច័ន្ទរដ្ឋា