AP-
លោកប្រធានាធិបតី Joe-Biden បានរៀបចំនឹងប្រកាសផែនការនៅថ្ងៃព្រហស្បតិ៍ដើម្បីបញ្ជូនជំនួយយោធាបន្ថែមទៀតជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី បើយោងទៅតាមមន្ត្រីអាមេរិក។ មន្ត្រីដែលមិនមានការអនុញ្ញាតិឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈនិងបាននិយាយក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា Biden នឹងថ្លែងនូវសុន្ទរកថានៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នៅឯសេតវិមានលំអិតពីផែនការក្នុងការៀបចំនូវជំនួយយោធាដែលមានចំនួន២,៦ពាន់លានដែលរដ្ឋការបានជួយរួចមកហើយចំពោះអ៊ុយក្រែន។
កញ្ចប់ថវិការថ្មីដែលគេរំពឹងថានិងស្រដៀងគ្នាដែលមានចំនួយ៨០០លានដុល្លារដែល Biden បានប្រកាសកាលពីសប្តាហ៍មុន។ វាមានរួមបញ្ចូលនូវសេចក្តីត្រូវការច្រើននៃកាំភ្លើងផ្លោងធុនធ្ងន់និងគ្រាប់សំរាប់កងកម្លាំងអ៊ុយក្រែននៅក្នុងការកើនឡើងនៃសមរភូមិនៅ Donbas ភាគខាងកើតនៃអ៊ុយក្រែន។ កាលពីដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយផងដែថាប្រទេសរបស់លោកនឹងបញ្ជូនកាំភ្លើងផ្លោងធុនធ្ងន់ទៅឲុយអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីហុល្លង់ Mark Rutte បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាហុល្លង់នឹងបញ្ជូនបន្ថែមទៀតនូវអាវុធធុនធ្ងន់ រួមបញ្ចូលទាំងរថពាសដែក។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃពុធបាននិយាយថាការបង្ហាត់ហ្វឹកហ្វឺនបុគ្គលិកយោធាអ៊ុយក្រែនចំពោះកាំភ្លើងផ្លោង Howitzers 155mm បានចាប់ផ្តើមនៅលើទឹកដីអឺរ៉ុបខាងក្រៅអ៊ុយក្រែន។ Biden កាលពីថ្ងៃពុធបានកោតសសើរចំពោះមន្ត្រីយោធាអាមេរិកក្នុងការងារពិសេសក្នុងការផ្តល់អាវុធឲ្យអ៊ុយក្រែន ខណៈដែលលោកបានប្រមូលមេដឹកនាំជាន់ខ្ពស់ជាលើកទី១ក្នុងការជួបប្រជុំក្រុមនៅសេតវិមានក្នុងនាមលោកជាប្រធានធិបតីនិងជាឧត្តមមេបញ្ជាការ។
“ខ្ញុំមិនបានដឹងអំពីអ្នក ប៉ុន្តែខ្ញុំធ្លាប់បានទៅអ៊ុយក្រែនជាច្រើនដងមុនពេលដែលមានសង្រ្គាម ហើយខ្ញុំធ្លាប់បានដឹងថា ពួកគេស្វិតស្វាញណាស់និងមានមោទនភាព ប៉ុន្តែខ្ញុំនឹងប្រាប់អ្នកថា ពួកគេស្វិតស្វាញនិងមានមានមោទនភាពជាងខ្ញុំគិត” Biden បានប្រាប់មេបញ្ជាការយោធា “ខ្ញុំមានការភ្ញាក់ផ្អើលនូវអ្វីដែលពួកគេកំពុងធ្វើ ជាមួយនឹងការជួយរបស់អ្នក” Biden បានប្រមូលទាំងអស់នូវមន្ត្រីនៃមន្ទីរប៉ង់តាហ្គោន ទាំងយោធានិងស៊ីវិលនៅចំពេលដែលការប្រយុទ្ធយ៉ាងស្រួចស្រាវនៅក្នុងអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២។