BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋការលោក Biden ព្រមានរុស្សីថាការប្រើអាវុធគីមីនិងជីវសាស្ត្រក្នុងអ៊ុយក្រែនជាការឆ្លងចូលបន្ទាត់ក្រហម

ថ្ងៃសៅរ៍, 26 ខែមីនា 2022 16:18  គុន ច័ន្ទរដ្ឋា

photo_2022-03-26_15-49-45 (1)

abcNews-

មន្ត្រីនៃរដ្ឋការលោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើនូវអាវុធគីមីនិងជីវសាស្រ្តក្នុងសង្រ្គាមអ៊ុយក្រែនដោយរុស្សី វាជាបន្ទាត់ក្រហម មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាន ABCNews។ "យើងបានរៀនអំពីមេរៀនរបស់យើង" មន្ត្រីបាននិយាយនៅក្នុងការពិពណ៌នាអំពីរដ្ឋការលោក Obama ក្នុងការឆ្លើយតបដោយគ្មានប្រសិទ្ធភាពចំពោះការប្រើអាវុធគីមីរបស់សុីរីក្នុងឆ្នាំ២០១២។ រដ្ឋការលោក Biden បានធ្វើការពិចារណានូវការប្រើទណ្ឌកម្មរដ្ឋកិច្ចប្រឆាំងទៅនឹងរុស្សី ប្រសិនបើរុស្សីប្រើអាវុធគីមីឬជីវសាស្ត្រនៅក្នុងអ៊ុយក្រែន។

មន្ត្រីរដ្ឋការជាន់ខ្ពស់បានប្រាប់ ABCNews ថាសហរដ្ឋអាមេរិកទំនងជានឹងឆ្លើយតបទៅនឹងការប្រើអាវុធជីវសាស្ត្រឬគីមីរបស់រុស្សី ជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ដោយនឹងឆ្ពោះទៅរកមាសបំរុងរបស់រុស្សីនិងមេដឹកនាំរុស្សី។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីបានបញ្ជាក់ថា ការវិវត្តិន៍បន្ថែមទៀតចំពោះទណ្ឌកម្មថានឹងមានការពិបាក។ ABC News ពីមុនបានរាយការណ៍ថារដ្ឋការលោក Bide និងអង្គារ NATO បានស្វែងរកមើលកាស៊ើបអង្កេតចំពោះការប្រើអាវុធគីមីនិងជីវសាស្ត្រចំពោះអ៊ុយក្រែននៅក្នុងការដែលមានការព្រួយបារម្ភដែលបានលើកឡើងនូវលទ្ធភាព ការប្រើប្រាស់អាវុធរបស់រុស្សី។

នៅក្នុងសប្តាហ៍ថ្មីៗនេះ មន្ត្រីអាមេរិកបានសម្តែងនូវការព្រួយបារម្ភថារុស្សីបានប្រុងប្រៀបធ្វើប្រតិបត្តិការក្លែងបន្លំមួយ, ចង់បញ្ជាក់ថាអ៊ុយក្រែនជាអ្នកប្រើអាវុធគីមីនិងជីវសាស្ត្រ, ដែលរុស្សីនឹងប្រើប្រាស់វាជាលេសសំរាប់ខ្លួនប្រើប្រាស់អាវុធនេះ។ បន្ទាប់ពីមានការប្រជុំជាមួយមេដឹកនាំ NATO នៅក្នុងទីក្រុង Brussels កាលពីថ្ងៃព្រហស្បត៍ លោកប្រធានាធិបតី Joe-Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការប្រើអាវុធគីមីឬជីវសាស្រ្តរបស់រុស្សី, ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថាតើការឆ្លើយតបដោយរបៀបណា។

“យើងនឹងឆ្លើយតបបើសិនជាគាត់ប្រើវា” Biden និយាយនៅក្នុងសន្និសិទ្ធសារព័ត៌មាន របៀបនៃការឆ្លើយតបវាអាស្រ័យទៅលើឬរបៀបនៃការប្រើវា "យើងកំពុងតែធ្វើការតាមផែនការក្នុងគ្រាមានអាសន្នទៅតាមសេណារីយ៉ូដែលកើតមានឡើងជាបន្តបន្ទាប់" ទីប្រឹក្សារសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន ដែលធ្វើដំណើរជាមួយលោកប្រធានាធិបតីកាលពីថ្ងៃសុក្រ។ "បើនិយាយឲ្យទូលាយ,ខ្ញុំជឿថានឹងមានចំណុចរួមគ្នានៅជុំវិញប្រភពជាមូលដ្ឋានអំពីការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះរឿងនេះ"៕


ថ្ងៃសៅរ៍, 26 ខែមីនា 2022 16:18  គុន ច័ន្ទរដ្ឋា