BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ធ្វើដំណើរទៅកាន់ប៉ូឡូញ ខណៈដែលប្រទេសនេះតស៊ូនឹងការហូរចូលនៃជនភៀសខ្លួន

ថ្ងៃសុក្រ, 25 ខែមីនា 2022 15:55  គុន ច័ន្ទរដ្ឋា

aptopix_russia_ukraine_war_us_europe_94817 (1)

Warsaw,Poland-

លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃសុក្រមានគំរោងនឹងទៅធ្វើទស្សនកិច្ចទៅកាន់ផ្នែកខាងត្បូងប៉ូឡូញ ដែលលោកនឹងជួបជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក និងក្រុមអ្នកធ្វើការសង្រ្គោះជនភៀសខ្លួននៅក្នុងប្រទេស១ នៅជួរខ្សែរត្រៀមខាងមុខនៃវិបត្តិមនុស្សធម៌ និងយោធាដែលកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ Biden មានកាលវិភាគនឹងធ្វើទស្សនកិច្ចនៅ Rzeszow ដើម្បីថ្លែងអំណរគុណចំពោះកងទ័ពអាមេរិកជាច្រើនពាន់នាក់ ដែលបានចាប់ផ្តើមទៅដល់មូលដ្ឋានកងទ័ពមួយកាលពីខែមុន។

មូលដ្ឋានដែលស្ថិតនៅក្នុងប៉ូឡូញដែលមានចម្ងាយតិចជាង១០០ម៉ាយពីកន្លែងដែលមីស៊ីលរបស់រុស្សី បានធ្លាក់ចំប៉ុស្ត៍យោធាអ៊ុយក្រែនក្នុងខែនេះ។ មុនពេលដែលលោកនឹងត្រូវវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ Biden បាននិយាយថា លោកនឹងព្យាយាមជួបជាមួយជនភៀសខ្លួនខ្លះ។ "ខ្ញុំធ្លាប់រស់នៅក្នុងជំរុំជនភៀសខ្លួន ខ្ញុំធ្លាប់រស់នៅក្នុងតំបន់សង្រ្គាមកាលពី១៥ឆ្នាំមុន ហើយវាអាក្រក់អាក្រីណាស់" Biden បាននិយាយនៅក្នុងសន្និសិទកាសែតកាលពីថ្ងៃព្រហស្បតិ៍ លោកនិយាយថា ការជួបជាមួយជនភៀសខ្លួនក្នុងប៉ូឡូញ វានឹងជួយពង្រឹងនូវការប្តេជ្ញាចិត្ត ដែលនឹងជួយឲ្យសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទីលំនៅនៃពលរដ្ឋទាំងអស់នោះ។

យន្តហោះ Air Force one របស់លោកប្រធានាធិបតីនឹងនាំលោកទៅកាន់ភាគខាងត្បូងនៃប៉ូឡូញ ដែលនៅទីនោះ Biden នឹងបានទទួលផងដែរសេចក្តីរាយការណ៍ពីស្ថានការណ៍ជនភៀសខ្លួននៅអ៊ុយក្រែន ដែលមានចំនួនរហូតដល់ជាង៣,៥លានាក់ ដែលចាកចេញពីប្រទេសភាគច្រើនចូលទៅក្នុងប៉ូឡូញ។ អង្គការសហប្រជាជាតិ ជឿថាភាគច្រើនជាងពាក់កណ្តាលនៃកុមារត្រូវបានចេញពីលំនៅដ្ឋានរបស់គេ ដែលជាព្រឹត្តិការណ៍ដ៏ក្រៀមក្រំមួយ ដែលនឹងនាំឲ្យមានផលវិបាកទៅដល់មនុស្សជំនាន់ក្រោយ។

“ជារៀងរាល់ថ្ងៃ ប្រហែលជា២០ ទៅ៣០ដង ដែលយើងត្រូវរត់ចូលទៅក្នុងលេណដ្ឋាន” សម្តីបុរសម្នាក់ដែលមានអាយុ៣៧ឆ្នាំ “វាជារឿងដ៏ពិបាក ពីព្រោះប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ ហើយខ្ញុំមានកូនតូច។ ការដំណើររបស់ Biden នេះបានលេចចេញមកខណៈដែលលោកខាងលិចប្រឈមទៅនឹងបញ្ហាជាបន្ទាន់អំពីថា តើគេត្រូវធ្វើអ្វីទៀត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រឈមទៅនឹងការកាប់សម្លាប់របស់រុស្សីមកលើប្រជាពលរដ្ឋអ៊ុយក្រែន៕


ថ្ងៃសុក្រ, 25 ខែមីនា 2022 15:55  គុន ច័ន្ទរដ្ឋា