LVIV,Ukraine-
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden នឹងធ្វើដំណើរទៅកាន់អឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ NATO មួយ នៅសប្តាហ៍ក្រោយ ខណៈដែលចំនួនជនភៀសខ្លួនបាកឡើងដល់៣លាននាក់ និងការបាញ់ប្រហារដោយយន្តហោះរបស់រុស្សីកាលពីថ្ងៃអង្គារ៍បានចូលទៅទីក្រុង Kyiv។ ទីក្រុងមូស្គូមិនបានកាន់កាប់ទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំង១០ បន្ទាប់ពីការទន្ទ្រានបានចាប់ផ្តើមកាលពីថ្ងៃ២៤ ខែកុម្ភះ ដែលជាការវាយប្រហារមួយដ៏ធំទៅលើរដ្ឋអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥។ អាជ្ញាធរនៅនឹងកន្លែងបាននិយាយថាការវាយប្រហារចូលទីក្រុង Kyi បានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត។
អាគារច្រើនខ្នងត្រូវឆេះ ហើយមនុស្សត្រូវបានកប់នៅក្នុងគំនរបាក់បែកនៃអគារក្នុងទីក្រុង។ រថយន្តប្រហែល២,០០០គ្រឿងត្រូបានគេទុកចោលនៅក្នុងទីក្រុងកំពង់ផែប៉ែកខាងត្បូង Mariupol ដែលជាកន្លែងដែលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរជាងគេ មន្ត្រីនៅនឹងកន្លែងបាននិយាយ។ ជនភៀសខ្លួនប្រហែល៣លាននាក់បានរត់ចាកចេញពីអ៊ុយក្រែន បើយោលទៅតាមអ.ស.ប. មនុស្សប្រហែល១,៨០០,០០០នាក់បានមកដល់ប៉ូឡូញ។ នាយករដ្ឋមន្ត្រីប៉ូឡូញ ស្លូវឺនៀរ និងឆែគ បានមកដល់ទីក្រុង Kyiv កាលពីថ្ងៃអង្គារ៍ ដើម្បីបង្ហាញនូវសាមគ្គីភាព។
មេដឹកនាំ NATO នឹងជួបប្រជុំនៅទីបញ្ជាការសម្ព័ន្ធមិត្តយោធានៅក្នុងទីក្រុង Brussels នៅថ្ងៃអង្គារទី២៤ដើម្បីពិភាក្សារពីវិបត្តិដែលបានជម្រុញឲ្យមានការភ័យខ្លាចនៃការីករាលដាលនៃទំនាស់ក្នុងបស្ចឹមប្រទេសដែលគេមិនដែលបានគិតអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ។ "យើងនឹងលើកពីបញ្ហារុស្សីឈ្លានពានអ៊ុយក្រែន ការគាំទ្រដ៏ខ្លាំងក្លាសំរាប់អ៊ុយក្រែននិងការពង្រឹងបន្ថែមទៀតនូវការរារាំងនិងការពារ" អគ្គលេខាធិការ NATO លោក Jens Stoltenberg បានសរសេរនៅក្នុង Twitter, លោកប្រធានាធិបតី Biden នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ អ្នកនាំពាក្យសេតវិមាន Jen Psaki បានប្រាប់អ្នកយកព័ត៌មាន។
“គោលបំណងរបស់លោកគឺដើម្បីជួបដោយផ្ទាល់និងចំពោះមុខព្រមទាំងនិយាយអំពីការគណនាថា តើយើងកំពុងនៅកន្លែងណានៅក្នុងចំណុចនៃទំនាស់” លោកស្រីបាននិយាយ។ នៅពេលដែលសួរថា តើ Bidenនឹងទៅធ្វើទស្សនកិច្ចនៅប៉ូឡូញដែរឬទេ? ដើម្បីធ្វើអ្វីមួយដែលទាក់ទងទៅនឹងជនភៀសខ្លួនអ៊ុយក្រែន ឬក៏ជួបជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky , លោកស្រី Psaki បានប្រកែកមិនបានធ្វើអត្ថាធិប្បាយ ដោយបាននិយាយថា ការលំអិតពីដំណើរនេះកំពុងតែពិនិត្យសម្រេច។