BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ព្រមានឲ្យអាមេរិកាំងចាកចេញពីអ៊ុយក្រែនជាបន្ទាន់ : រឿងអាចក្លាយទៅជារឿងឆ្កួតភ្លាមៗ

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 08:29  គុន ច័ន្ទរដ្ឋា

photo_2022-02-11_08-19-18

Irishexaminer-

លោកប្រធានាធិបតី Joe Biden បានបញ្ចេញនូវកាព្រមានចំពោះប្រជាពលរដ្ឋអាមេរិកបច្ចុប្បន្នដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យចាកចេញពីប្រទេសយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង NBC លោក Biden បានប្រាប់ Lester Holt ថា "រឿងអាចក្រឡាប់ចាក់លឿនបំផុត" ខណៈដែលការគំរាមឈ្លានពានរបស់រុស្សីកាន់តែកើនឡើង “ពលរដ្ឋអាមេរិកាំងគួរតែចាកចេញក្នុងពេលនេះ” លោកប្រធានាធិបតីបាននិយាយ។

“វាមិនដូចយើងធ្វើសង្រ្គាមជាមួយអង្គការភេវរករទេ យើងកំពុងពាក់ព័ន្ធជាមួយនឹងកងទ័ពដ៏ធំមួយនៅក្នុងពិភពលោក វាជាស្ថានភាពមួយដែលខុសគ្នា ហើយវាអាចក្លាយទៅជារឿងមួយឆ្កួតមួយរំពេច”។ ថ្មីៗនេះក្រសួងការបរទេសអាមេរិកបានចេញនូវការទូន្មាន ដោយនិយាយថា ពួកគេមិនអាចនឹងជំលៀសពលរដ្ឋអាមេរិក នៅពេលដែលរុស្សីកំពុងមានសកម្មភាពនៅក្នុងអ៊ុយក្រែនទេ និងបានព្រមានថា សេវាកម្មស្ថានកុងស៊ុលជាប្រចាំនឹងមានការប៉ះពាល់ធ្ងន់ធ្ងរ។

លោក Biden បានបន្ទរនូវចម្លើយនេះ ដោយនិយាយថា លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅក្នុងអ៊ុយក្រែនដើម្បីសង្រ្គោះពលរដ្ឋអាមេរិក ដែលប៉ុនប៉ងរត់ចេញពីអ៊ុយក្រែននោះទេ។ "វានឹងក្លាយទៅជាសង្រ្គាមលោក នៅពេលដែលទាហ៊ានរុស្សីនិងអាមេរិកចាប់ផ្តើមបាញ់គ្នាទៅវិញទៅមក"។ បើយោលទៅតាមសារព័ត៌មាន NBC, មន្ត្រីចារកម្មអាមេរិកបាននិយាយថា រុស្សីនឹងធ្វើការឈ្លានពានជាទ្រង់ទ្រាយធំ ដែលរថក្រោះអាចនឹងចូលទៅដល់ទីក្រុង Kyiv ក្នុងរយៈពេល៤៨ម៉ោង។

លោក Biden បានបន្ថែមថា លោកប្រធានាធិបតីរុស្សី Vladimir Putin “មានភាពវ័យឆ្លាតគ្រប់គ្រាន់នឹងមិនធ្វើអ្វីមួយដែលមានផលប៉ះពាល់ជាអវិជ្ជមានលើពលរដ្ឋអាមេរិកាំងទេ”។ ទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា មិនត្រូវអនុញ្ញាតឲ្យលោក Putin បករើសាច់ដុំក្នុងអឺរ៉ុបខាងកើតនោះទេ និងបានព្រមានថាទ្វីបនេះបានប្រឈមទៅនឹងវិបត្តិសន្តិសុខដ៏ធំអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក Johnson បានចង្អុលបង្ហាញថា ការគាំទ្រខាងយោធាបន្ថែមទៀត នឹងត្រូវបញ្ជូនទៅបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន៕


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 08:29  គុន ច័ន្ទរដ្ឋា