BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden-អាមេរិកនឹងស្វែងរកជំនួយទ្វេរដងលើបញ្ហាបំរែបំរួលបរិស្ថាន សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍

ថ្ងៃពុធ, 22 ខែកញ្ញា 2021 09:41  Nimoul Soth

លោកប្រធានាធិបតីJoe-Biden បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ៍ថា លោកនឹងធ្វើការជាមួយនឹងសភាដើម្បីឲ្យទទួលបាននូវមូលនិធិទ្វេរដងនៅមុនឆ្នាំ២០២៤ គឺទឹកប្រាក់ចំនួន១១,៤ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសំរាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងបំរែបំរួលអាកាសធាតុ ហើយដែលវានឹងជួយផងដែរឲ្យសំរេចគោលដៅនៃពិភពលោកដែលមានគំរោងជាងមួយទសវត្យរ៍មកហើយដើម្បីចលនាសាច់ប្រាក់ចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ប្រទេសដែលក្រីក្រ។

“ កាលពីខែមេសា ខ្ញុំបានប្រកាសថាសហរដ្ឋអាមេរិកនឹងតំលើងថវិការទ្វេរដងដើម្បីផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយវិបត្តិបរិស្ថាន តែថ្ងៃនេះខ្ញុំមានមោទនភាពនឹងប្រកាសថា ខ្ញុំនឹងធ្វើការជាមួយនឹងសភាដើម្បីស្វែងរកថវិការទ្វេរដងម្តងទៀតដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាអ្នកដឹកនាំខាងបរិស្ថានសាធារណៈនិងជាអ្នកផ្គត់ផ្គង់ថវិការលើសគេ។

សេចក្តីប្រកាសរបស់លោកBiden នេះបានបញ្ចេញឲ្យដឹងមុនពេលប្រហែលជាមិនដល់៦សប្តាហ៍ផង ដែលនឹងមានការប្រជុំកំពូលស្តីអំពីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើនៅ Glasgow (Scotland)។អង់គ្លេសគឺជាអ្នកដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយលោកនាយករដ្ឋមន្ត្រី Borris Johnsonជាអ្នកដឺកនាំអង្គប្រជុំ ដែលលោកបាននិយាយថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ វាជាគន្លឹះនៃការកសាងទំនុកចិត្តរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍ ដើម្បីទទួលបាននូវថវិការ១០០ពាន់លានក្នុង១ឆ្នាំដូចការអះអាងតាំងពីឆ្នាំ២០២០ ។របាយការណ៍មួយដែលបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុន ដោយអង្គការសេដ្ឋកិច្ចនិងកិច្ចសហប្រតបត្តិការសំរាប់ការអភិវឌ្ឍន៍ បាននិយាយថាប្រទេសអ្នកមានទំនងហាក់ដូចជាភ្លេចការធ្វើវិភាគទាន១០០ពាន់លានដុល្លារកាលពីឆ្នាំមុន ជួយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយការប្រឈមជាមួយនឹងកាបំរែបំរួលបរិស្ថានបន្ទាប់ពីមានការតំឡើងមូលនិធិតិចជាង២%នៅឆ្នាំ២០១៩។

261(261)


 


ថ្ងៃពុធ, 22 ខែកញ្ញា 2021 09:41  Nimoul Soth