BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden បញ្ជូនទ័ពទៅអឺរ៉ុបនៅពេលដែលការជជែកអំពីអ៊ុយក្រែនត្រូវទាល់ច្រក

ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 08:15  គុន ច័ន្ទរដ្ឋា

photo_2022-02-03_08-12-57 (1)

Washington-AP

លោកប្រធានាធិបតី Joe-Biden បានបញ្ជាឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន២,០០០ នាក់ឲ្យទៅបោះទីតាំងនៅប៉ូឡូញ និងអាល្លឺម៉ង់ និងផ្លាស់ប្តូរទ័ពពីអាល្លឺម៉ង់ទៅកាន់រូម៉ានី ដើម្បីបង្ហាញចំពោះសម្ព័ន្ធមិត្ត និងសត្រូវនូវការប្តេជ្ញាចិត្តរបស់អាមេរិកនៅអឺរ៉ុបខាងកើត នៅក្នុងពេលដែលមានកាភ័យខ្លាចពីការឈ្លានពានរបស់រុស្សីក្នុងអ៊ុយក្រែន, មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធ។ រុស្សីបានវាយប្រហារដោយពាក្យសំដីតបវិញយ៉ាងស្រួចស្រាវក្នុងការប្រឆាំង ដោយនិយាយថា ការពង្រាយកងទ័ពនេះ គ្មានមូលដ្ឋាននិងជាការបំផ្លាញ។

លោកប្រធានាធិបតី Vladimir Putin បានធ្វើការសន្ទនាជាថ្មីផងដែរជាមួយ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ។ ប៉ុន្តែការលើកឡើងរបស់រដ្ឋាភិបាលទាំង២បានបង្ហាញថា គ្មានការរីកចម្រើន ខណៈដែល Putin បាននិយាយថា បស្ចឺមប្រទេសពុំបានផ្តល់នូវហេតុផលអំពីការព្រួយបារម្ភរបស់រុស្សីលើបញ្ហាសន្តិសុខ ហើយ Johnson បានបញ្ជាក់នូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពអរិភាពរបស់រុស្សីនៅលើព្រំប្រទល់អ៊ុយក្រែន ដោយនិយាយយោងទៅលើការប្រមូលផ្តុំកងទ័ពចំនួនជាង១សែននាក់នៅទីនោះ។

រដ្ឋការលោក Biden មានគោលបំណងចង់បង្ហាញនូវដំណោះស្រាយរបស់អាមេរិក ដោយមិនគាស់រំលើងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយការទូតមួយចំពោះវិបត្តិ ដោយ Biden មិនបានបញ្ជូនកងទ័ពអន្តរាគមន៍ទៅកាន់ប្រទេសបាល់ទិកទាំង៣ ដែលជាស្លាបខាងកើតនៃ NATO, Estonia, Latvia, Lithuania ដែលជាអតីតរដ្ឋនៃសហភាពសូវៀត។ មិនមានកងទ័ពអាមេរិកត្រូវបានបញ្ជូនទៅអ៊ុយក្រែនទេ ហើយរដ្ឋមន្រ្តីព័ត៌មានប្រចាំសេតវិមាន Jen Psaki កាលពីថ្ងៃពុធបាននិយាយថា រដ្ឋការទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ហៅថាការឈ្លានពានរបស់រុស្សីជិតមកដល់ ពីព្រោះពាក្យនេះវាមានន័យថាទីក្រុងវ៉ាស៊ិនតោនបានដឹងពីការសម្រេចចិត្តរបស់ Putin ក្នុងការឈ្លានពាន។ មន្ត្រីបាននិយាយថាគោលបំណងរបស់ Putin នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ កំរិតនៃការកើនឡើងកងទ័ពអាមេរិកក្នុងអឺរ៉ុបខាងកើត គឺជាអ្វីដែលប្រាកដណាស់លោក Putin បាននិយាយថាមិនអាចអនុគ្រោះឲ្យបានទេ ស្របជាមួយនឹងទិដ្ឋភាពដែលអ៊ុយក្រែននឹងចូលរួមជាមួយ NATO ។ អាមេរិកមានកងទ័ពរួចជាស្រេចជាច្រើនពាន់នាក់នៅប៉ូឡូញនិងរូម៉ានី ហើយរូម៉ានីគឺជាមូលដ្ឋានមួយនៃប្រព័ន្ធការពារមីស៊ីលរបស់ NATO ដែលរុស្សីចាត់ទុកថាជាការគំរាមកំហែង។ អ្នកនាំពាក្យនៃក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយថា ការដាក់ពង្រាយទ័ពភ្លាមៗមានគោលបំណងនឹងពង្រឹងជាបណ្តោះអាសន្ន នូវស្ថានភាពការពារខ្លួនរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត៕


ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 08:15  គុន ច័ន្ទរដ្ឋា