BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថា នឹងមិនចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែនបន្ទាប់ពី Biden ព្រមានកាលពីថ្ងៃសុក្រ

ថ្ងៃសៅរ៍, 29 ខែមករា 2022 09:06  គុន ច័ន្ទរដ្ឋា

photo_2022-01-29_08-55-16 (1)

Nbcnews-

រុស្សីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងមិនចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែនទេ បន្ទាប់ពីលោកប្រធានាធិបតី Joe- Biden បានព្រមានថានឹងមានលទ្ធភាពផ្សេងគ្នា ដែលទីក្រុងមូស្គូអាចនឹងឈ្លានពានប្រទេសជិតខាងក្នុងខែកុម្ភះ។ ខណៈដែលបស្ចឹមប្រទេសកំពុងរង់ចាំមើលទង្វើបន្ទាប់របស់វិមានក្រឹមឡាំង រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Serey Lavrov បាននិយាយថា ប្រទេសរបស់ខ្លួនមិនចង់មានសង្រ្គាមជាមួយអ៊ុយក្រែន ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យផលប្រយោជន៍របស់ខ្លួនត្រូវបានវាយប្រហារឬ ធ្វើមិនដឹងមិនលឺនោះទេ។

“បើសិនជាវាអាស្រ័យទៅលើសហព័ន្ធរុស្សី អញ្ចឹងវានឹងមិនមានសង្រ្គាមនោះទេ” លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុរុស្សីកាលពីព្រឹកថ្ងៃសុក្រ "ប៉ុន្តែខ្ញុំនឹងមិនបដិសេធទេបើសិនជាអ្នកណាម្នាក់ចង់បង្កើតសកម្មភាពយោធានៅជុំវិញអ៊ុយក្រែន3"។ នៅក្នុងប្រតិកម្មជាសាធារណៈលើកដំបូងចំពោះការឆ្លើយតបរបស់ក្រុមបស្ចឹមប្រទេសទៅនឹងការទាមទាររបស់ខ្លួន លោកប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា NATO និងសហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីការខ្វាយខ្វល់ជាមូលដ្ឋានរបស់ប្រទេសលោកនោះទេ។

Putin បាននិយាយថា លោកនឹងពិចារណាលើចម្លើយជាលាយល័ក្ខអក្សរដោយប្រុងប្រយ័ត្នមុនពេលនឹងសម្រេចជំហ៊ានបន្តបន្ទាប់ នេះបើយោលទៅតាមវិមានក្រឹមឡាងបានអាននូវការសន្ទនាតាមការប្រជុំវីឌីអូជាមួយប្រធានាធិបតី បារាំង Emmanuel Macron ។ កាលពីថ្ងៃព្រហស្បតិ៍លោក Biden បាននិយាយជាមួយលោកប្រធានាធិបតី Volodymyr Zelensky នៃប្រទេសអ៊ុយក្រែន។ “លោកប្រធានាធិបតី Biden បាននិយាយថានឹងមានលទ្ធភាពផ្សេងទៀត ដែលរុស្សីនឹងអាចឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភះ”។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Emily Horn បាននិយាយថា លោកប្រធានាធិបតីបាននិយាយមុននេះជាសាធារណៈថា សហរដ្ឋអាមេរិកបានព្រមានពីលទ្ធភាពនេះអស់ជាច្រើនខែមកហើយ។ បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទ Zelensky បាន Tweeted ថាអ្នកទាំង២បានជជែកអំពី "ការខិតខំប្រឹងប្រែងកាត់បន្ថយនូវកំដៅ និងបានយល់ព្រមធ្វើសកម្មភាពរួមគ្នាក្នុងពេលអនាគត" ក៏ដូចជាលទ្ធភាពនៃការផ្គត់ផ្គង់ហិរញ្ញវត្ថុសំរាប់អ៊ុយក្រែន៕


ថ្ងៃសៅរ៍, 29 ខែមករា 2022 09:06  គុន ច័ន្ទរដ្ឋា