Theguardian-
លោកប្រធានាធិបតី Joe-Biden បានទទូចថាមានការឯកភាពទាំងស្រុង ក្នុងចំណោមបស្ចឹមប្រទេសបន្ទាប់ពីការជជែកគ្នាពីវិបត្តិជាមួយមេដឹកនាំអឺរ៉ុបលើរបៀប ដើម្បីរារាំងរុស្សីពីការវាយប្រហារណាមួយមកលើអ៊ុយក្រែនខណៈដែល DowningStreet បានព្រមានថា "ទណ្ឌកម្មមួយដែលពុំធ្លាប់មានពីមុនមក" ប្រឆាំងនឹងទីក្រុងមូស្គូ បើសិនជាមានការវាយប្រហារណាមួយមកលើអ៊ុយក្រែន។ “ខ្ញុំមានការប្រជុំមួយដ៏ល្អជាមួយ ដោយមានការឯកភាពគ្នាទាំងស្រុងជាមួយនឹងមេដឹកនាំអឺរ៉ុបទាំងអស់” Biden បាននិយាយប្រាប់អ្នកយកព័ត៌មានដោយខ្លី បន្ទាប់ពីបានបញ្ចប់ការប្រជុំតាមវីឌីអូ ដែលមានរយៈពេល១ម៉ោង និង២០នាទីជាមួយនិងមេដឹកនាំសម្ព័ន្ធភាពកាលពីថ្ងៃច័ន្ទ ពីអឺរ៉ុបនិង NATO ។
អាមេរិកបានដាក់កងទ័ពចំនួន ៨,៥០០នាក់ក្នុងភាពប្រកាសអាសន្ន ដើម្បីដាក់ពង្រាយនៅអឺរ៉ុប ខណៈដែល NATO បានបន្ថែមកំលាំងនៅតាមព្រំប្រទល់ប៉ែកខាងកើត ចំពេលដែលមានភាពតានតឹងជាមួយអ៊ុយក្រែន។ នៅក្នុងទីក្រុងឡុងដ៍ ការិយាល័យនាយករដ្ឋមន្ត្រី Boris Johnson ក៏បាននិយាយផងដែរថា “មេដឹកនាំបានយល់ព្រមទៅលើសារៈសំខាន់នៃការឯកភាពជាអន្តរជាតិទៅនឹងការប្រឈមនូវការកើនឡើងអរិភាពជាមួយរុស្សី”។
Downing Street (ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស) បាននិយាយថាក្រុមប្រទេសទាំងអស់បាននិយាយថា ការជជែកផ្នែកការទូតជាមួយនឹងរុស្សីនៅតែជាអាទិភាពទី១ ប៉ុន្តែបាននិយាយថាប្រជាជាតិទាំងអស់នឹងត្រូវតែឆ្លើយតបដោយសងទៅវិញ បើសិនជាការទន្រ្ទានរបស់រុស្សីទៅលើអ៊ុយក្រែនកើតមានឡើង រួមបញ្ចូលទាំងកញ្ចប់ទណ្ឌកម្មដែលពុំធ្លាប់មានពីមុនមក។ Downing Street បាននិយាយបន្ទាប់ពីមានការប្រជុំជាង១ម៉ោងរួចមក។ Washington បានព្យយាមរក្សានូវការឯកភាពអន្តរអាត្លង់ទិកនិង និង NATO ប្រឆាំងនឹងរុស្សី ដែលបានផ្តល់ឧស្ម័នធម្មជាតិចំនួន ៤០% ដល់សហគមន៍អឺរ៉ុប។
នៅក្រោមការប្រឹងប្រែងដើម្បីរារាំងការឈ្លានពានរបស់រុស្សី Biden បាននិយាយថា មេដឹកនាំទាំងអស់បានជជែកដើម្បីរៀបចំដាក់ "តម្លៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ" ប្រឆាំងនឹងរុស្សីព្រមទាំងស្វែងរកបន្ថែមកំលាំងសន្តិសុខនៅស្លាបខាងកើតអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ Olaf Schulz បាននិយាយថា “វាអាស្រ័យទៅលើរុស្សីក្នុងការកាត់បន្ថយភាពតានតឹងដែលខ្លួនយល់ឃើញ” ខណៈដែលអគ្គលេខាធិការ NATO Jens Stoltenberg បានព្រមានពី “តម្លៃដ៏ធ្ងន់ធ្ងរ” ដែលរុស្សីត្រូវបង់ បើសិនជាទីក្រុងមូស្គូឈ្លានពានអ៊ុយក្រែន៕