Newsweek-
រុស្សីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ក្នុងការដាក់ពង្រាយ នាវាចម្បាំងនិងផ្គត់ផ្គង់ជាង១៤០គ្រឿង យន្តហោះប្រយុទ្ធជាង៥០គ្រឿង រថក្រោះនិងរថពាសដែក១,០០០គ្រឿង និងបុគ្គលិកយោធា ១០,០០០ នាក់, ក្រសួងការពារប្រទេសរុស្សីបាននិយាយថា កងនាវីរុស្សីនឹងមានការធ្វើសមយុទ្ធជាបន្តបន្ទាប់នៅក្នុងតំបន់ទាំងអស់ ដែលទទួលខិសត្រូវចាប់តាំងពីខែមករា ដល់ខែកុម្ភះ បើយោលទៅតាមទីភ្នាក់ងារសារព័ត៌មាន Tass ។
“ដោយយោលទៅតាមផែនការក្នុងការហ្វឹកហ្វឺន កងទ័ពរុស្សីក្នុងឆ្នាំ២០២២ នឹងរៀបចំឲ្យមានសមយុទ្ធជាបន្តបន្ទាប់ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែមករា និងកុម្ភះនៅក្នុងតំបន់ទាំងអស់ ដែលកងនាវាចរណ៍ទទួលខុសត្រូវ នៅក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកងនាវីរុស្សី លោកឧត្ត្មសេនីយ៍ Nikolai Yevmenov” សារព័ត៌មានបាននិយាយ។ សមយុទ្ធនេះនឹងព័ទ្ធជុំវិញសមុទ្ទរុស្សី និងក្នុងមហាសមុទ្ទពិភពលោកផងដែរ ក្នុងកន្លែងដែលជាគន្លឹះសំខាន់ៗ។
នឹងមានការធ្វើសមយុទ្ធក្នុងសមុទ្ទ Mediterranean និងសមុទ្ទខាងជើងនិងសមុទ្ទ Okhostsk នៅប៉ែកខាងជើងឈៀងខាងកើត អាត្លង់ទិនិងក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។ ក្រសួងការពារជាតិបានិយាយដោយយោលទៅតាម ព័ត៌មាន Tass ។ នាវាដែលវាយសម្រុកលើគោកក៏បានក្នុងទឹកក៏បានចំនួន៦គ្រឿងដែលមកពីសមុទ្ទបាល់ទិក និងកងនាវាចរណ៍ខាងជើង បានចាកចេញពីពីកំពង់ផែ បាលីស្ទីកនៅថ្ងៃទី១៥ ខែមករា ទៅកាន់កន្លែងដែលបានរៀបចំធ្វើសមយុទ្ធក្នុងពេលខាងមុខ។ សារព័ត៌មាន Tass បានរាយការណ៍។
មុននេះមួយថ្ងៃ មានសេចក្តីរាយការណ៍ថានាវចម្បាំងរុស្សីចំនួន៦គ្រឿង បានចេញពីភាគខាងជើងនៃកងនាវាចរណ៍បាល់ទិក ឆ្លងកាត់តាមដែនទឹកអង់គ្លេស បើតាម Drive រាយការណ៍។ អ្នកខ្លះបានគិតថា នាវានោះនឹងធ្វើដំណើរទៅសមុទ្ទខ្មៅ។ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា នាវាទាំង៦គ្រឿងនេះបានឆ្លងចូលទៅសមុទ្ទខាងជើង។ ការប្រកាសធ្វើសមយុទ្ធនេះបានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា ការវាយលុកចូលអ៊ុយក្រែនត្រង់ចំណុចណាមួយ ត្រូវបានចាត់ទុកថាជាការឈ្លានពាន ហើយវាជាមហន្តរាយរបស់រុស្សី៕