BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថារុស្សីទំនងជាឈ្លានពានអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:18  គុន ច័ន្ទរដ្ឋា

photo_2022-01-20_05-12-05 (1)

Axios-

លោកប្រធានាធិបតីបានថ្លែងពីទំនាស់ដែលនឹងកើតមានឡើងរវាងរុស្សីនិងអ៊ុយក្រែនក្នុងអម្លុងពេលធ្វើសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃពុធ ដោយនិយាយពីលោកប្រធានាធិបតីរុស្សី Vladimir Putin “ការទស្សន៍ទាយរបស់ខ្ញុំគឺ គាត់នឹងវាយចូលអ៊ុយក្រែន”។ សហរដ្ឋអាមេរិកបានព្រមានជាបន្តបន្ទាប់អំពី ការប្រមូលផ្តុំកងទ័ពរុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន ក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយនៅក្នុងទីក្រុង Kyiv​កាលពីដើមថ្ងៃពុធនេះថា រុស្សីអាចនឹងឈ្លានពានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ប៉ុន្តែ Biden ខ្លួនឯងបានទទួលស្គាល់ថា នៅមិនទាន់ច្បាស់នៅឡើយទេថា តើ Putin នឹងសម្រេចជាចុងក្រោយយ៉ាងដូចម្តេច?។ ខ្ញុំគិតថាគាត់មិនចង់ឲ្យមានសង្រ្គាមដ៏បំផ្លិចបំផ្លាញនោះទេទី១ ,ទី២ តើខ្ញុំគិតថាគាត់ចង់ធ្វើតេស្តបស្ចីមប្រទេស? ធ្វើតេស្តសហរដ្ឋអាមេរិកនិង NATO ដែលអាចធ្វើទៅបាន ? ខ្ញុំគិតថាគាត់នឹង “ Biden និយាយ” ប៉ុន្តែខ្ញុំគិតថាគាត់នឹងបង់ក្នុងតម្លៃដ៏ធ្ងន់ធ្ងរសំរាប់ទង្វើររបស់គាត់ ដែលគាត់មិនបានគិតថាឥឡូវនេះបង់ខាតប៉ិនណា ហើយក្នុងពេលអនាគត គាត់នឹងបង់ខាតប៉ិនណាទៀត “ហើយខ្ញុំគិតថាគាត់នឹងស្តាយក្រោយចំពោះទង្វើររបស់គាត់”។

ការទស្សន៍ទាយរបស់ខ្ញុំគាត់នឹងវាយលុកចូល គាត់ត្រូវតែធ្វើអ្វីមួយ “Biden បាននិយាយថារុស្សីនឹងទទួលខុសត្រូវបើសិនជាឈ្លានពានអ៊ុយក្រែន” ប៉ុន្តែបានបន្ថែមថា “វាអាស្រ័យលើ ខ្លួនគេជាអ្នកធ្វើ”។ បើសិនជាមានការទន្រ្ទានតែបន្តិចបន្តួច យើងនឹងសម្រេចថាអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើ ប៉ុន្តែបើរុស្សីបើកការប្រយុទ្ធដែលមានទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន នេះគឺជាមហន្តរាយដ៏ធំរបស់រុស្សី។​ នៅពេលដែលសួរថា តើលោកបានផ្តល់ការអនុញ្ញាតិឲ្យរុស្សីធ្វើការទន្រ្ទានដ៏តូចតាចមួយឬយ៉ាងណា? Biden បានបញ្ជាក់ថាសារៈសំខាន់របស់ NATO ដែលត្រូវតែមានការឆ្លើយតបរួមគ្នា និងបានបញ្ជាក់ថាការខ្វែងគំនិតគ្នានៅក្នុងសមាជិកនៃប្លុកនេះប្រាកដជាមាន។

មានការយល់ឃើញខុសគ្នានៅក្នុង NATO ខណៈដែលប្រទេសទាំងអស់នោះមានបំណងនឹងធ្វើ វាអាស្រ័យទៅលើអ្វីដែលវានឹងកើតឡើងនិងក្រិតក្រមដែលគេអាចធ្វើបាន។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Texas ដែលជាសមាជិកនៃគណកម្មាធិការកិច្ចការបរទេស បានហៅពាក្យសំដីរបស់ន Biden លើរឿងដែលរុស្សីប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែនជាមហន្តរាយ។ លោកបានចែករំលែកនូវលទ្ធភាពនៃការមិនឯកភាពគ្នារបស់ប្រជាជាតិលោកខាងលិចក្នុងការដាក់ទណ្ឌកម្មដ៏ស្វិតស្វាញមួយ ដែលនេះវាបង្ហាញយ៉ាងច្បាស់ថាគឺជាការផ្តល់នូវភ្លើងខៀវសំរាប់ Putin ក្នុងការទទ្រ្ទានចូលទៅក្នុងអ៊ុយក្រែន។


ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:18  គុន ច័ន្ទរដ្ឋា