Washington-
រដ្ឋការលោក Biden បាននិយាយកាលពីថ្ងៃសៅរ៍ថាពុំមានការសំរេចចិត្តនៅឡើយដោយសហរដ្ឋអាមេរិកក្នុងការជជែកការទូតជាមួយរុស្សីក្នុងសប្តាហ៍ខាងមុខនេះ។ ការជជែករវាង Washington និង Moscow កើតឡើងចំពេលដែលមានការពង្រាយទ័ពរុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋការម្នាក់ដែលនិយាយក្នុងលក្ខខ័ណ្ឌអនាមិក បានព្រមានកាលពីថ្ងៃសៅរ៍អំពីព័ត៌មានមិនពិតរបស់រុស្សីមុនពេលដែលមានការពិភាក្សាការទូតដែលនឹងត្រូវចាប់ផ្តើមនូវសប្តាហ៍ក្រោយក្នុងទីក្រងហ្សឺណែវ។
“ខ្ញុំអាចធានាប្រាប់អ្នកជាមុនថានឹងមិនមានការតាំងចិត្តដើម្បីសំរេចក្នុងការជជែកគ្នា ដែលមានការលក្ខណៈធ្ងន់ធ្ងរនិងរីងមាំ ប៉ុន្តែយើងត្រូវការការសិក្សារស្រាវជ្រាវពីចរិតរបស់វា” រឿងទាំងឡាយដែលជជែកគ្នាត្រូវការយកមកពិភាក្សារគ្នាទៀតនៅក្នុងទីក្រុងវ៉ាស៊ិនតោនដើម្បីធ្វើការពិចារណារជាមួយដៃគូរនិងសម្ព័ន្ធមិត្តពេលក្រោយក្នុងសប្តាហ៍នេះ” មន្ត្រីជាន់ខ្ពស់នៃរដ្ឋការប្រាប់អ្នកយកព័ត៌មាន។
អស់រយៈពេលជាច្រើនខែ ទីក្រុង Kyiv បានព្រមានអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបថាកងទ័ពរុស្សីជាច្រើនសែននាក់បានប្រមូលផ្តុំនៅភាគខាងកើតនៃព្រំប្រទល់។ ការប្រមូលផ្តុំនេះធ្វើឲ្យគេនឹកឃើញដល់ស្រមោលនៃការតភ្ជាប់Crimeaក្នុងឆ្នាំ២០១៤ ឧបទ្វីបនៃសមុទ្ទខ្មៅនដែលធ្វើឲ្យសហគមន៍អន្តរជាតិផ្អើលយ៉ាងគគ្រឹកនិងជាហេតុបណ្តាលឲ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្សី។
“ខណៈដែលយើងមានចិត្តចង់បន្ថយនូវកំដៅក្នុងលក្ខណៈការទូត ហើយបើសិនជារុស្សីប្រាកដជាជ្រើសរើសយកជំរើសផ្សេងទៀត យើងបានមានការប្រុងប្រៀបរួចជាស្រេចស្របគ្នាជាមួយដៃគូរនិងសម្ព័ន្ធមិត្តនៅលើសេចក្តីត្រូវការដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុដែលមានតម្លៃខ្ពស់បំផុតសំរាប់រុស្សី ពង្រីកកងកម្លាំង NATO នៅលើទឹកដីសម្ព័ន្ធមិត្តនិងបង្កើនជំនួយសន្តិសុខទៅអ៊ុយក្រែន” មន្ត្រីជាន់ខ្ពស់រដ្ឋការប្រាប់អ្នកយកព័ត៌មាន។
នៅពេលដែលសួរ សំណួរ មន្ត្រីបានប្រកែកមិនវែកញែកបន្ថែមទៀតចំពោះជំហ៊ានដ៏ជាក់លាក់ដែលរដ្ឋការលោក Biden នឹងត្រូវប្រុងប្រៀបដើម្បីចាត់វិធានការណ៍។យើងមានបំណងចង់ឃើញថាតើរុស្សីចូលមកជជែកគ្នានេះក្នុងស្មារតីជាក់លាក់និងឆន្ទះដើម្បីជជែកគ្នាតាមរបៀប ដែលចង់បានលទ្ធផលពិតប្រាកដដែរឬយ៉ាងណា? លោកបានបន្ថែម។ ស្ថានទូតរុស្សីនៅក្នុងទីក្រុងវ៉ាស៊ិនតោន មិនបានឆ្លើយតបភ្លាមៗទៅកាន់សំណូមពររបស់ CNBC ដើម្បីធ្វើអត្ថាធិប្បាយនោះទេ។