BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋការ Biden រៀបគំរោង "ចាកចេញក្នុងគ្រាមានអាសន្ន" ពីអ៊ុយក្រែនលើរឿងរុស្សីឈ្លានពាន

ថ្ងៃសុក្រ, 31 ខែធ្នូ 2021 09:21  គុន ច័ន្ទរដ្ឋា

photo_2021-12-31_09-20-42 (1)

Americanmilitarynews-

ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង Kyiv កំពុងរៀបចំធ្វើការ "ប្រុងប្រៀបក្នុងគ្រាមានអាសន្ន" ក្នុងព្រឹត្តិការណ៍ដែលគេត្រូវតែជំលៀសបុគ្គលិកដែលមិនចាំបាច់និងក្រុមគ្រួសារអ្នកការទូត ដោយយោលទៅតាមផែនការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន, អុីម៉ែលផ្ទៃក្នុងដែលគេទទួលបានដោយ សារព័ត៌មាន ABC បានឲ្យដឹងក្នុងសប្តាហ៍នេះ។ ខណៈដែលលោកប្រធានាធិបតី Vladimir Putin ពិចារណាលើជំរើសយោធាផ្សេងគ្នាពាក់ព័ន្ធទៅនឹងអ៊ុយក្រែន ស្ថានទូតបានកំពុងរៀបចំសំរាប់ "បុគ្គលិកប្រចាំការឲ្យបន្តនូវការរៀបចំក្នុងគ្រាមានអាសន្ន ក្រែងលោមានបទបញ្ជាឲ្យចាកចេញ" ដែលនឹងអនុញ្ញាតិឲ្យក្រុមគ្រួសារអ្នកការទូត និងបុគ្គលិកដែលមិនចាំបាច់ចាកចេញ បើសិនជាមានការគំរាមកំហែង។

អ្នកនាំពាក្យនៃក្រសួងការបរទេសបាននិយាយថា រដ្ឋការលោក Biden “បានអនុវត្តិន៍នូវផែនការក្នុងគ្រាមានអាសន្នធម្មតាមួយ ដែលជានិច្ចជាកាលយើងតែងតែធ្វើក្នុងព្រឹត្តិការណ៍ដែលស្ថានការណ៍សន្តិសុខមានភាពអាក្រក់អាក្រី" "ទោះជាយ៉ាងណាក៍ដោយ ក្នុងពេលបច្ចុប្បន្ននេះពួកគេមិនទាន់ពិចារណាក្នុងការជំលៀសចេញនូវបុគ្គលិករដ្ឋាភិបាលអាមេរិក ឬជនជាតិអាមេរិកចេញពីអ៊ុយក្រែននៅឡើយទេ”។ នៅក្នុងខែធ្នូ ក្រសួងការបរទេសបានចាត់វិធានការណ៍បន្ថែមទៀត ដើម្បីធានានូវសុវត្តិភាពជនជាតិអាមេរិកនៅបរទេស ធ្វើការណែនាំចំពោះការធ្វើដំណើរទៅកាន់អ៊ុយក្រែន ដែលមានការកើនឡើងនៃការគំរាមកំហែងពីរុស្សី។

ការព្រមានបាននិយាយថា "ជនជាតិអាមេរិកត្រូវតែដឹងអំពីរបាយការណ៍ថា រុស្សីមានផែនការចាត់វិធានការណ៍យោធាដ៏ខ្លាំងក្លាមួយទៅលើអ៊ុយក្រែន" លោកប្រធានាធិបតី Joe- Biden នឹងនិយាយតាមទូរស័ព្ទជាមួយលោក Vladimir Putin នៅចំពេលដែលភាពតានតឹងបានកើនឡើងលើអ៊ុយក្រែន។ វាគឺជាការសន្ទនាលើកទី២ រវាងមេដឹកនាំពិភពលោកទាំង២ក្នុងខែនេះ។ ការសន្ទនានេះជាសំណូមពររបស់លោក Putin ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីបន្ថយកំដៅនិងការពារកុំឲ្យមានការឈ្លានពានទៅលើអ៊ុយក្រែន ប៉ុន្តែកងទ័ពរុស្សីជាច្រើនរយពាន់នាក់នៅតែស្ថិតនៅតាមព្រំប្រទល់រុស្សី និងអ៊ុយក្រែន។

រដ្ឋការលោក Biden បានពឹងផ្អែកទៅលើការធ្វើឲ្យរុស្សីមានការញញើតញញើម និងវិធានការណ៍ការទូត ដើម្បីបញ្ឈប់រុស្សីពីការឈ្លានពានទៅលើប្រជាជាតិជិតខាង។ នៅក្នុងការពិនិត្យមើលជាមុនក្នុងការសន្ទនាតាមទូរស័ព្ទ សេតវិមានបាននិយាយថា លោក Biden នឹងព្រមានថាសហរដ្ឋអាមេរិកបានប្រុងប្រៀបរួចជាស្រេចក្នុងការឆ្លើយតប បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋការបាននិយាយថាពួកគេ “មិនអាចនិយាយបានថាហេតុអ្វីបានជាភាគីរុស្សីបានធ្វើសំណូមពរក្នុងការសន្ទនាតាមទូស័ព្ទនេះទេ”៕


ថ្ងៃសុក្រ, 31 ខែធ្នូ 2021 09:21  គុន ច័ន្ទរដ្ឋា