Newsweek-
ភាពស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកនិងការប្រែប្រួលរបស់អឺរ៉ុបអាចផ្តល់សញ្ញាថា ជាមហន្តរាយសំរាប់អ៊ុយក្រែន, បើយោលទៅតាមមន្ត្រីជាន់ខ្ពស់, ដែលប្រធានាធិបតី Vladimir Putin បានរង់ចាំឆ្មក់នៅក្បែរអឺរ៉ុប ហើយដែលហាក់ដូចជាពុំត្រូវបានបន្ទុចបង្អាក់ដោយការព្រមានរបស់លោកខាងលិចកុំឲ្យឈ្លានពាន។ អតីតមន្ត្រីនិងមន្ត្រីបច្ចុប្បន្នដែលបាននិយាយជាមួយ Newsweek បានបង្ហាញនូវរូបភាពស្រងាកចិត្តនៅក្នុងទីក្រុង Kyiv ទោះបីជាបានទទួលស្គាល់ថា អ៊ុយក្រែនគ្មានកន្លែងណាដែលត្រូវទៅ។
អ្នកទាំងនោះបានបញ្ចេញនូវការភ័យខ្លាចថា ភាពប្រុងប្រយ័ត្នរបស់លោកប្រធានាធិបតី Joe-Biden, ការដែលគ្មានផលប្រយោជន៍សំរាប់ជនជាតិអឺរ៉ុប ភាពស្វិតស្វាញរបស់រុស្សី នឹងបន្សល់ទុកឲ្យអ៊ុយក្រែនក្លាយទៅជាប្រជាជាតិដែលជាទឹកដីទ្រនាប់ ដែលគ្មានមនុស្សរស់នៅរវាងលោកខាងលិច និងខាងកើត។ អនាគតរបស់គេនឹងត្រូវបូជាសំរាប់ស្ថិរភាពអន្តរអាត្លង់ទិក។ ការប្រមូលផ្តុំកងទ័ពថ្មីៗនេះ និងផ្នត់គំនិតដ៏ខ្សត់ខ្សោយក្នុងការឆ្លើយតបរបស់លោកខាងលិច គឺជាប្រភពចុងក្រោយនៃការសោកស្តាយសំរាប់ទីក្រុង Kyiv ។
“ជាទូទៅ ខ្ញុំមិនសប្បាយចិត្តនឹងការគាំទ្រ” ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស លោក Vadym Prystaiko បាននិយាយនៅក្នុងបទសម្ភាន៍មួយជាមួយ Newsweek នៅក្នុងស្ថានទូតអ៊ុយក្រែននាទីក្រុងឡុងដ៍។ "ខ្ញុំជឿថា សហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នខ្លាំងណាស់នៅក្នុងវិធីសាស្ត្ររបស់គេ ពួកគេមិនបានបោះជំហ៊ានឲ្យបានវែងឆ្ងាយចំពោះអ្វីដែលគេជឿថាវាមានភាពចាំបាច់"។ រដ្ឋាភិបាលដែលដើរតាម បដិវត្តិន៍ Maidan ដែលនិយមលោកខាងលិចហើយបានកើតឡើងកាលពីឆ្នាំ២០១៤ នៅអ៊ុយក្រែន បានទទួលនូវការគាំទ្រដ៏សំខាន់ពីអាមេរិកនិងអឺរ៉ុប ទាំងយោធា ហិរញ្ញវត្ថុ និងនយោបាយ។
ប៉ុន្តែ Putin បានដាក់ពង្រាយកងទ័ពសារជាថ្មីម្តងទៀតរាប់សែននាក់នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន ដែលជាប្រសិទ្ធិភាពបានចាប់យកទីក្រុង Kyiv និងលោកប្រធានាធិបតី Volodymyr Zelensky ជាចំណាប់ខ្មាំង ខណៈដែលប្រទេសបានងាកទៅរកលោកខាងលិច។ ទំនាក់ទំនងរវាងអាមេរិកនិងអ៊ុយក្រែនបានរីកលូតលាស់រឹងមាំក្នុងឆ្នាំនីមួយៗដែលកន្លងទៅ ទោះបីជាមានការរារាំងរំខានដោយសារភាពស្ទាក់ស្ទើររបស់អាមេរិកក្នុងការផ្តល់នូវអាវុធយុទ្ធភ័ណ្ឌ, អាមេរិកបានខកខានក្នុងការរារាំងបំពង់ឧស្ម័នធម្មជាតិ Nord Stream2, និងការដែលទីក្រុង Kyiv បានពន្យារពេលក្នុងការចូលរួមជាមួយ NATO ៕