Axios
លោកប្រធានាធិបតី Biden បាននិយាយជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Schoal កាលពីថ្ងៃសុក្រ អបអរសាទរចំពោះមេដឹកនាំថ្មី និងបានថ្លែងអំពីការកើនឡើងនៃកងទ័ពរុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន។ Biden បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លោកចំពោះទំនាក់ទំនងរវាងអាមេរិក និងអាល្លឺម៉ង់និងសេចក្តីត្រូវការជាបន្តទៅទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរអាត្លង់ទិក” សេតវិមានបាននិយាយ។
“ខ្ញុំកំពុងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ជាមួយនឹងការប្រឈមមុខជាបន្តបន្ទាប់នៃពិភពលោក រួមបញ្ចូលទាំងការប្រឹងប្រែងក្នុងអន្តរអាត្លង់ទិក ដើម្បីថ្លែងអំពីអស្ថិរភាពនៃការកសាងកងទ័ពរបស់រុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន” Biden បាន Tweet អំពីការសន្ទនាតាមទូរស័ព្ទ។ Biden និង Schoal បាននិយាយផងដែរ អំពីការប្រឹងប្រែងជួយបញ្ចប់នូវជម្ងឺរាត្បាតពិភពលោក កូវីដ-19 និងប្រយុទ្ធប្រឆាំងទៅនឹងបំរែបំរួលអាកាសធាតុ។ បើយោលទៅតាមសេតវិមាន។
Schoal ដែលមកពីគណបក្សសង្គមប្រជាធិបតេយ្យ បានស្បថចូលកាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីថ្ងៃពុធ បន្តវេនពីអ្នកស្រី Angela Markell ដែលបានស្ថិតនៅក្នុងការិយាល័យអស់រយៈពេល១៦ឆ្នាំ ជាអធិការបតី។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ៍ Biden បានប្រាប់លោកប្រធានាធិបតីរុស្សី Vladimir Putin ថា "តម្លៃនៃការឈ្លានពានអ៊ុយក្រែននឹងមានតម្លៃថ្លៃជាងអ្វីដែលលោកបានជួបពីអតីតកាល" Anxios បានសរសេរ។ Putin បានសុំឲ្យមានការធានាពី Biden ថា NATO នឹងពង្រីកទៅភាគខាងកើតឆ្ងាយទៀតទេ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសេតវិមានបាននិយាយថា Biden មិនបានដាក់សម្ពាធឲ្យអ៊ុយក្រែនចុះញ៉ម ឬបោះបង់ទឹកដីដែលកាន់កាប់ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី ដើម្បីឲ្យ Putin មានការរុញរាក្នុងការរៀបចំឈ្លានពាន ដែលមានទ្រង់ទ្រាយធំមកលើអ៊ុយក្រែននោះទេ។ មន្ត្រីរបស់ Biden ក៏បាននិយាយផងដែរថា អាមេរិកបានប្រុងប្រៀបនឹងបញ្ជូនជំនួយយោធាបន្ថែមទៀតទៅកាន់អ៊ុយក្រែន និងបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅទីនោះ បង្កើនសមត្ថភាពដោយធ្វើសមយុទ្ធយោធាជាមួយ ប្រទេស NATO ខាងកើត ដែលជាការឆ្លើយតបទៅនឹងការរំខានរបស់រុស្សី។
មន្ត្រីសេតវិមានបានបដិសេធទៅនឹងការប៉ាន់ស្មានកាលពីថ្ងៃព្រហស្បតិ៍ថា Biden បានដាក់សម្ពាធលើអ៊ុយក្រែនឲ្យកាត់ដីទៅឲ្យក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី ដើម្បីជាថ្នូរកុំឲ្យរុស្សីធ្វើការឈ្លាពានជាថ្មីទៀត៕