BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden អះអាងថាអឺរ៉ុបកណ្តាលនឹងត្រូវបង្កើនសមត្ថភាពយោធាបន្ថែមទៀត

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 10:26  គុន ច័ន្ទរដ្ឋា

photo_2021-12-10_06-25-09 (1) (1)

Reuters-

លោកប្រធានាធិបតី Joe-Biden បានសន្យាថាសមាជិក NATO អឺរ៉ុបកណ្តាលនឹងតម្រូវបង្កើនសមត្ថភាពយោធាបន្ថែមទៀត កាលពីថ្ងៃព្រហស្បត៍ និងបានអះអាងថានឹងពាក់ព័ន្ធជាមួយពួកគេនៅក្នុងការសំរេចចិត្តអំពីតំបន់នោះ,ទីប្រឹក្សារលោកប្រធានាធិបតី Lithuania បាននិយាយ។ Biden បានធានាឡើងវិញជាមួយនឹងសម្ព័ន្ធមិត្តថា គ្មានអ្វីនឹងត្រូវបានយល់ព្រមជាមួយរុស្សីទេអំពីតំបន់ដែលនៅពីក្រោយឆាកនៃប្រទេសទាំងអស់នោះ,​ ទីប្រឹក្សារលោកប្រធានាធិបតី Asta Skaisgiryte បានប្រាប់ Reuters។ "Biden និយាយថាគ្មានអ្វីទាំងអស់សំរាប់អ្នក បើគ្មានអ្នក"។

នៅក្នុងទីក្រុង វ៉ាស៊ិនតុន,មន្ត្រីជាន់ខ្ពស់របស់រដ្ឋការ Biden បាននិយាយថា Biden បានបញ្ជាក់ពីការប្តេជ្ញារចិត្តរបស់អាមេរិកទៅលើ មាត្រាទី៥ដែលចែងនៅក្នុងធម្មនុញ្ញ NATO អំពីកិច្ចការពាររួមគ្នា ដែលបានចែងថា ការវាយប្រហារដោយអាវុធណាមួយប្រឆាំងទៅនឹងសមាជិកមួយនឹងត្រូវបានពិចារណារថាជាការវាយប្រហារលើពួកគេទាំងអស់។ Biden ក៏បាននិយាយផងដែរទៅកាន់ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy និងបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបានតាំងចិត្តចំពោះគោលការណ៍ នៃការ "គ្មានសេចក្តីសម្រេច ឬការពិភាក្សារអំពីអ៊ុយក្រែនដោយគ្មានអ៊ុយក្រែននោះទេ" សេតវិមានបាននិយាយ។

ការសន្ទនាតាមទូរស័ព្ទរបស់ Biden ជាមួយនឹងមេដឹកនាំ NATO ខាងកើតបន្ទាប់ពីលោកបានសន្យានៃការជួបប្រជុំកំរិតខ្ពស់រវាងរុស្សីនិង សម្ព័ន្ធមិត្ត NATO ដើម្បីជជែកពីការព្រួយបារម្ភរបស់ទីក្រុង មូស្គូ និងលទ្ធភាពនិងការកាត់បន្ថយនូវកំដៅនៅតាមព្រំប្រទល់ភាគខាងកើត។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាការ Biden បាននិយាយថា អាមេរិកបានប្រុងប្រៀបនឹងជជែកពីបញ្ហាសន្តិសុខជាមួយទីក្រុងមូស្គូ ប៉ុន្តែ Biden មិនបានធ្វើសម្បទាននៅក្នុងការសន្ទនាតាមវីឌីអូកាលពីថ្ងៃអង្គារ៍ជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នោះទេ។

Biden បានជជែកជាមួយមេដឹកនាំអឺរ៉ុបកណ្តាលដែលជាសមាជិកនៃ NATO ដែលមានព្រំប្រទល់ជាប់ជាមួយ រុស្សី បែលឡារុស អ៊ុយក្រែន គឺ Estonia Lativia Lithuania Poland Czechia Slovakia Hungary Romania Bulgaria ។ "លោកបាននិយាយថា មូលដ្ឋានគ្រឹះដែលជាការធានាឡើងវិញបន្ថែមទៀតនឹងអាចកើតមាននៅក្នុងប្រទេសទាំងអស់នោះ និងសមត្ថភាពយោធាដោយមិនបានបញ្ជាក់ពីទីតាំងច្បាស់លាស់" Skaisgiryte បាននិយាយ។ "បញ្ហាដែលរុស្សីត្រូវពិភាក្សារជាមួយសមាជិក NATO ទាំងអស់ គឺប្រទេសដែលនៅក្រៅសម្ព័ន្ធភាព គ្មានអំណាចក្នុងការវេតូលើសេចក្តីសំរេចរបស់ NATO" លោកប្រធានាធិបតី Estonia , Alar Karis បាន Tweeted បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយ Biden។


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 10:26  គុន ច័ន្ទរដ្ឋា